ការពិតអំពី FedEx
FedEx គឺជាក្រុមហ៊ុនដឹកជញ្ជូនរហ័សដ៏ធំបំផុតមួយនៅលើពិភពលោក ដែលផ្តល់នូវការដឹកជញ្ជូនរហ័ស និងប្រកបដោយទំនុកចិត្តទៅកាន់ប្រទេស និងតំបន់ជាង 220។ FedEx ប្រើប្រាស់បណ្តាញផ្លូវអាកាស និងផ្លូវគោកសកល ដើម្បីបង្កើនល្បឿននៃការដឹកជញ្ជូនកញ្ចប់បញ្ញើទំនិញទាន់ពេលទៅតាមពេលវេលា និងកាលបរិច្ឆេទជាក់លាក់។
| ចាប់ផ្ដើមប្រតិបត្តិការ៖ | ឆ្នាំ 1984 បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ 2009 ប្រតិបត្តិការចាប់ផ្ដើមនៅមណ្ឌលអាស៊ីប៉ាស៊ីហ្វិកថ្មីនៅអាកាសយានដ្ឋានអន្តរជាតិ ប៉ៃយុន ទីក្រុងក្វាងចូវ ប្រទេសចិន ឆ្នាំ 2012 បានបើកមណ្ឌលប្រចាំតំបន់ប៉ាស៊ីហ្វិកខាងត្បូងនៅប្រទេសសិង្ហបុរី ឆ្នាំ 2014 បានចាប់ផ្តើមប្រតិបត្តិការនៅមណ្ឌលប៉ាស៊ីហ្វិកខាងជើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន ឆ្នាំ 2021 បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី (ប្រតិបត្តិការពីមុនតាមរយៈក្រុមហ៊ុន GSP) ឆ្នាំ 2022 បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជា (ប្រតិបត្តិការពីមុនតាមរយៈក្រុមហ៊ុន GSP) ឆ្នាំ 2025 បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសវៀតណាម (ប្រតិបត្តិការពីមុនតាមរយៈក្រុមហ៊ុន GSP) |
| ទីស្នាក់ការកណ្តាល៖ | សិង្ហបុរី |
| ទីស្នាក់ការកណ្តាលអនុតំបន់៖ | ចិនដីគោក – សៀងហៃ ប្រទេសចិន ប៉ាស៊ីហ្វិកខាងជើង – តូក្យូ ប្រទេសជប៉ុន អាស៊ីអាគ្នេយ៍ – ប្រទេសសិង្ហបុរី អូស្ត្រាលាស៊ី – ស៊ីដនី ប្រទេសអូស្ដ្រាលី |
| នាយកប្រតិបត្តិ៖ | លោក Salil Chari ប្រធានប្រចាំតំបន់ |
| និយោជិក៖ | លើសពី 28,000 នាក់ |
| មណ្ឌលនៅ APAC៖ | អាកាសយានដ្ឋានអន្តរជាតិប៉ៃយុន ក្វាងចូវ ប្រទេសចិន អាកាសយានដ្ឋានអន្តរជាតិកានសៃ ទីក្រុងអូសាកា ប្រទេសជប៉ុន អាកាសយានដ្ឋានអន្តរជាតិឆាងហ្គី ប្រទេសសិង្ហបុរី អាកាសយានដ្ឋានអន្តរជាតិពូដុង ទីក្រុងសៀងហៃ ប្រទេសចិន |
| ប្រទេស និងដែនដី បម្រើការ៖ |
~43 |
| យន្តហោះសម្រាប់ប្រតិបត្តិការ៖ | B767F, B777F និង MD-11 |
| យានយន្ត៖ | លើសពី 7,600 គ្រឿង |
បានធ្វើបច្ចុប្បន្នកម្មចុងក្រោយ៖ ខែឧសភា ឆ្នាំ 2026