ប្រវត្តិ FedEx

ប្រវត្តិ FedEx ក្នុង APAC

ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx បានផ្តើមគំនិតនៃបណ្តាញអន្តរជាតិកាលពីជាង 25 ឆ្នាំមុន នៅពេលដែលយើងបានទិញ Gelco Express International ដែលជាសេវាកម្មក្រុមហ៊ុនដឹកជញ្ជូនមួយ ដែលមានការិយាល័យនៅអឺរ៉ុប និងអាស៊ី។

ឆ្នាំ 1984

  • បានទិញ Gelco ដែលជាក្រុមហ៊ុនបញ្ញើមានការិយាល័យនៅអឺរ៉ុប និងអាស៊ី។

  • បានបង្កើតប្រតិបត្តិការ FedEx នៅក្នុងប្រទេសចិន និងប្រទេសជប៉ុន។

ឆ្នាំ 1987

  • បានបង្កើតការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដំបូងនៅរដ្ឋហាវ៉ៃ។

ឆ្នាំ 1988

  • បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនទំនិញដោយផ្ទាល់ជាលើកដំបូងទៅកាន់ប្រទេសជប៉ុន។

  • បានចាប់ផ្តើមជើងហោះហើរបួនដងក្នុងមួយសប្តាហ៍រវាង Portland, Oregon និង Narita។

ឆ្នាំ 1989

  • បានទិញក្រុមហ៊ុន Flying Tiger Line ដែលបានផ្តល់សិទ្ធិហោះហើរ FedEx ទៅកាន់ 21 ប្រទេស/ដែនដី។

  • បានបង្កើតប្រតិបត្តិការ FedEx នៅក្នុងប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

ឆ្នាំ 1990

  • បានចាប់ផ្តើមប្រតិបត្តិការ FedEx នៅតៃវ៉ាន់។

ឆ្នាំ 1991

  • បានចាប់ផ្តើមប្រតិបត្តិការផ្លូវគោកផ្ទាល់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងការទិញយកក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក Nationwide Express និងយានយន្តរបស់ពួកគេ។

  • បានទិញក្រុមហ៊ុន Flying Korea Co. Ltd. ដាក់ជា GSA របស់ FedEx នៅកូរ៉េខាងត្បូង។ 

ឆ្នាំ 1992

  • ផ្លាស់ប្តូរទីស្នាក់ការកណ្តាលអាស៊ីប៉ាស៊ីហ្វិកទៅហុងកុង។

ឆ្នាំ 1994

  • បានក្លាយជាក្រុមហ៊ុនដឹកជញ្ជូនរហ័សដំបូងគេដែលត្រូវបានផ្សាភ្ជាប់តាមប្រព័ន្ធអេឡិចត្រូនិចជាមួយគយប្រទេសចិន។

  • បានចាប់ផ្តើមហោះហើរយន្តហោះផ្ទាល់ខ្លួនចូល និងចេញពីប្រទេសចិន ជាមួយនឹងជើងហោះហើរប្រចាំសប្តាហ៍ទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ។

ឆ្នាំ 1995

  • បានបើកដំណើរការសេវាកម្ម FedEx AsiaOne® intra-Asia ជាមួយនឹងការបើកមជ្ឈមណ្ឌល Subic Bay ។

  • បានចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូនទំនិញធំៗចូល និងចេញពីប្រទេសចិន។

ឆ្នាំ 1996

  • បានភ្ជាប់ប្រទេសចិន និងហុងកុងទៅកាន់មជ្ឈមណ្ឌល Subic Bay និងសហរដ្ឋអាមេរិកដោយផ្ទាល់។

  • បានទទួលលិខិតអនុញ្ញាតប្រតិបត្តិការធ្វើសេវាកម្មផ្ទាល់សម្រាប់សហរដ្ឋអាមេរិក-ប្រទេសចិន។

ឆ្នាំ 1997

  • បានបើកដំណើរការជើងហោះហើរជុំវិញពិភពលោក ដែលធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរវាងអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក។

  • ពង្រឹងជើងហោះហើររវាងចិន-អាមេរិក និងជើងហោះហើររវាងចិន-អាស៊ីទៅជាបួនដងក្នុងមួយសប្តាហ៍។

  • បានចាប់ផ្តើមប្រតិបត្តិការនៅមជ្ឈមណ្ឌលផ្ទេរការដឹកជញ្ជូនពីមួយទៅមួយ FedEx Chiang Kai Shek (CKS) នៅតៃវ៉ាន់។

  • បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសម៉ាឡេស៊ី ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ជាតិក្នុងការគ្រប់គ្រងយន្តហោះផ្ទាល់ខ្លួន។

  • បង្កើនសេវាកម្មទៅយក និងដឹកជញ្ជូនទំនិញទៅកាន់ទីតាំងចំនួនប្រាំបីក្នុងទីក្រុងសេអ៊ូល និងទីក្រុងចំនួនប្រាំផ្សេងទៀតក្នុងប្រទេសកូរ៉េខាងត្បូង។

  • បានណែនាំឲ្យប្រើ FedEx interNetShip® ដែលជាប្រព័ន្ធដឹកជញ្ជូនដោយស្វ័យប្រវត្តិទាំងស្រុង។

ឆ្នាំ 1998

  • បានភ្ជាប់ ស៊ីប៊ូ, ហ្សាកាតា, និង ស៊ីដនី ទៅបណ្តាញ AsiaOne® ។

  • នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងអាកាសចរណ៍ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងជប៉ុន យើងបានក្លាយជាក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកតែមួយគត់ដែលមានសិទ្ធិគ្មានដែនកំណត់ក្នុងការហោះហើរទៅកាន់ទីតាំងដែលនៅកណ្តាល ឬទីតាំងដែលហួសពីចំណុច ទៅ និងមកពីប្រទេសជប៉ុន។

  • ពង្រីកសេវាកម្មដឹកជញ្ជូន និងការទៅទទួលកញ្ចប់បញ្ញើទំនិញទៅកាន់ទីក្រុងចំនួន 111 ក្នុងប្រទេសចិន។

  • បានចាប់ផ្តើមប្រតិបត្តិការគ្រឿងបរិក្ខារដឹកទំនិញរហ័ស FedEx នៅ Asia Airfrieght ក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុង។

  • បានបើកដំណើរការ  FedEx International First®ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញដល់គេហដ្ឋាន ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងធំៗចំនួន 90 នៅសហរដ្ឋអាមេរិកត្រឹមម៉ោង 8 ព្រឹកដោយប្រើពេលតែមួយថ្ងៃនៃថ្ងៃធ្វើការ។

  • បានបើកដំណើរការ FedEx Cargo Facility នៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur។

  • បានបើកដំណើរការ FedEx Ship ដែលជាដំណោះស្រាយដឹកជញ្ជូនដែលមានមូលដ្ឋានផ្អែកលើវីនដូ (Windows)។

ឆ្នាំ 1999

  • បានភ្ជាប់ទីក្រុងសិនជិន ប្រទេសចិនទៅបណ្តាញ AsiaOne

  • បានផ្ទេរទៅជាការកាន់កាប់ និងការគ្រប់គ្រងពេញលេញទៅលើប្រតិបត្តិការ FedEx នៅក្នុងប្រទេសថៃ។

  • បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Shenzhen Airport (Group) Co. ដើម្បីចាប់ផ្តើមជើងហោះហើរនៅទីក្រុងសិនជិន។

  • បានពង្រីកកាលវិភាគហោះហើរទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ដល់ទៅប្រាំដងក្នុងមួយសប្តាហ៍។

  • បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលជាក្រុមហ៊ុន Federal Express-Da Tian Co., Ltd. នៅ ធានជីន ជាមួយក្រុមហ៊ុន Da Tian W. Air Service Corporation។

  • បានពង្រីកសេវាកម្មដឹកជញ្ជូន និងការទៅទទួលកញ្ចប់បញ្ញើទំនិញទៅកាន់ទីក្រុងចំនួន 144 ក្នុងប្រទេសចិន

  • បានបើកមជ្ឈមណ្ឌលទិន្នន័យសិង្ហបុរី ដែលជាមជ្ឈមណ្ឌលសម្រាប់សេវាកម្ម និងប្រតិបត្តិការរបស់ FedEx IT នៅទូទាំងអាស៊ី។

ឆ្នាំ 2000

  • បានទិញយកក្រុមហ៊ុន Tower Group International ដើម្បីផ្តល់ជូននូវសេវាកម្មពាណិជ្ជកម្មយ៉ាងពេញលេញទូទាំងពិភពលោក។

  • បានបន្ថែមជើងហោះហើរចំនួនប្រាំជើងក្នុងមួយសប្តាហ៍ពីតូក្យូទៅកាន់ទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។

  • បានពង្រីកសេវាកម្មដឹកជញ្ជូននិងការទៅយកទំនិញទៅកាន់ទីក្រុងចំនួន 190 ក្នុងប្រទេសចិន។

  • ដឹកជញ្ជូនខ្លាឃ្មុំផេនដាពីរក្បាលពីប្រទេសចិនទៅកាន់ឧទ្យាជាតិសត្វសាស្ដ្ររបស់វិទ្យាស្ថាន Smithsonian ក្នុងទីក្រុង Washington, DC ។

  • បានចាប់ផ្តើមសេវាកម្មដោយផ្ទាល់ដ៏ពេញលេញទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយការទិញយកក្រុមហ៊ុន Pri-Ex Inc. ។

  • បានបន្ថែមជើងហោះហើរចំនួនប្រាំពីរជើងទៅកាន់ប្រទេសថៃ មួយជើងឆ្ពោះទៅទិសខាងកើត ប្រាំមួយជើងឆ្ពោះទៅខាងលិច។

ឆ្នាំ 2001

  • បានបន្ថែមប្រទេសវៀតណាមទៅក្នុងបណ្តាញ AsiaOne ។

  • បានបន្ថែមភាពញឹកញាប់ដល់ចិនបន្ថែមទៀត ដែលភ្ជាប់ទីក្រុងសៀងហៃដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។

  • បានចាប់ផ្តើមប្រតិបត្តិការនៃកន្លែងគ្រប់គ្រងកញ្ចប់ទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx-Da Tian នៅមជ្ឈមណ្ឌលត្រួតពិនិត្យគយអន្តរជាតិប្រទេសសៀងហៃ ក្នុងអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ។

  • បានពង្រីកសេវាកម្មដឹកជញ្ជូន និងទៅយកទំនិញ ទៅកាន់ទីក្រុងចំនួន 198 ក្នុងប្រទេសចិន។ មណ្ឌលរួមសម្រាប់ការនាំចូល/ការនាំចេញ នៅអាកាសយានដ្ឋានអន្តរជាតិ Kansai ប្រទេសជប៉ុន។

  • បានដឹកជញ្ជូន SuperCronc ប្រវែង 11 ម៉ែត្រ ដែលជាក្រពើស៊ីសាច់ដាយណូស័រអាយុ 110 លានឆ្នាំ ដែលត្រូវបានបង្កើតឲ្យមានសាច់ និងឆ្អឹងឡើងវិញ នៅក្នុងដំណើរទេសចរណ៍ពិពណ៌អាស៊ីប៉ាស៊ីហ្វិករបស់យើង ដែលត្រូវបានរៀបចំដោយ National Geographical Channel តាមរយៈបណ្តាញ AsiaOne។

ឆ្នាំ 2002

  • បើកដំណើរការផ្លូវហោះហើរជុំវិញពិភពលោក តភ្ជាប់អាមេរិក អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។

  • បានពង្រឹងការផ្តល់សេវារវាងអាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវយន្តហោះ MD-11 ដោយបង្កើនសមត្ថភាពដឹកទំនិញទ្វេដង និងពង្រីកបរិមាណទៅ 50 តោនក្នុងមួយថ្ងៃ។

  • បានពង្រីកឃ្លាំងបែងចែកកញ្ចប់បញ្ញើដ៏សំខាន់នៅ Subic Bay ដែលមានទំហំទ្វេដងដល់ទៅ 140,000 ម៉ែត្រការ៉េ។

  • ពង្រីកឃ្លាំងទំហំ 8,700 ម៉ែត្រការ៉េ នៅអាកាសយានដ្ឋានអន្តរជាតិ Chiang Kai-Shek ទីក្រុងតៃប៉ិ។

  • បានចាប់ផ្តើមកិច្ចព្រមព្រៀងលក់រាយជាយុទ្ធសាស្ត្រជាមួយ Singapore Post (SingPost) ដែលអនុញ្ញាតឱ្យអតិថិជន FedEx ផ្ញើកញ្ចប់ទំនិញពីសាខារបស់ SingPost។

  • ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិដំបូង និងតែមួយគត់ដែលផ្តល់ការធានាសងប្រាក់ត្រលប់មកវិញដល់អតិថិជននៅទូទាំងប្រទេសចិនដីគោក។

ឆ្នាំ 2003

  • បានក្លាយជាក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនរហ័សដំបូងគេដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញដល់គេហដ្ឋានជារៀងរាល់ថ្ងៃទៅកាន់ទីក្រុង Dili ប្រទេសទីម័រខាងកើត ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ 2002។

  • បានធ្វើឱ្យប្រទេសចិនក្លាយជាតំបន់ឯករាជ្យមួយជាមួយនឹងទីក្រុងសៀងហៃដែលជាតំបន់មូលដ្ឋាន ដែលអនុញ្ញាតឱ្យមានការផ្តោតយកចិត្តទុកដាក់ និងការឆ្លើយតបបានកាន់តែច្រើនចំពោះអតិថិជនចិន។

  • បានចាប់ផ្តើមការហោះហើរដោយផ្ទាល់លើកដំបូងនៅក្នុងឧស្សាហកម្ម ពីភាគខាងត្បូងប្រទេសចិនទៅកាន់អាមេរិកខាងជើង។

  • បញ្ជូនខ្លាឃ្មុំផេនដាយក្សពីរក្បាលពីប្រទេសចិនទៅកាន់សួនសត្វ Memphis ក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។

ឆ្នាំ 2004

  • បានផ្តល់ភាពញឹកញាប់ចំនួន 12 បន្ថែមទៀតដល់ប្រទេសចិនដោយក្រសួងដឹកជញ្ជូន (DOT) U.S. ។

  • បានបើកការិយាល័យកណ្តាលក្នុងតំបន់របស់ប្រទេសចិននៅទីក្រុងសៀងហៃ។

  • បានបន្ថែមជើងហោះហើរចំនួនប្រាំពីរទៅកាន់កាលវិភាគប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលជាចំនួនញឹកញាប់បំផុតទៅកាន់កូរ៉េខាងត្បូងក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនរហ័សអន្តរជាតិផ្សេងៗ រួមទាំងបានពន្យាពេលវេលាទម្លាក់ទំនិញចុះបានពីរម៉ោង។

  • បានបើកមជ្ឈមណ្ឌលសេវាកម្មហិរញ្ញវត្ថុអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសសិង្ហបុរី ដោយបម្រើដល់ប្រទេសចំនួន 14 នៅទូទាំងអាស៊ី។

  • បានបើកដំណើរការសេវាកម្មដឹកជញ្ជូនពេលថ្ងៃត្រង់ដែលគាំទ្រដោយការធានាសងប្រាក់ត្រលប់មកវិញសម្រាប់  FedEx International Priority® ក្នុងស្រុក ដែលអនុវត្តទៅលើគ្រប់រូបរាង និងទំហំទាំងអស់ ពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកទៅហុងកុង។

  • បានបើកដំណើរការសេវាកម្ម International Priority Dangerous Goods (IPDG) ដើម្បីផ្តល់សេវាកម្មរហ័ស អាចទុកចិត្តបាន មានពេលវេលាកំណត់សម្រាប់ទំនិញដែលបានចាត់ថ្នាក់ ឬទំនិញដែលត្រូវបានដាក់កម្រិតនៅទីក្រុងមែលប៊ន ស៊ីដនី និងប្រ៊ីសបេន ប្រទេសអូស្ត្រាលី ក៏ដូចជា ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។

  • បានបើកដំណើរការការចែកចាយកញ្ចប់ទំនិញមុនពេលកំណត់ដល់អតិថិជនទាំងអស់ក្នុងប្រទេសសិង្ហបុរី។

ឆ្នាំ 2005

  • បានចាប់ផ្តើមជើងហោះហើរដោយផ្ទាល់ពីប្រទេសចិនទៅកាន់អឺរ៉ុបជាលើកដំបូងពីទីក្រុងសៀងហៃទៅកាន់ទីក្រុងហ្វ្រែងហ្វើត ប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃផ្លូវ Westbound-Round-The-World ដែលមានដើមកំណើត និងបញ្ចប់នៅ Memphis ។

  • បានបើកដំណើរការ IPDG ដែលជាសេវាកម្ម International Priority នៅក្នុងប្រទេសថៃ ដោយផ្តល់ជូននូវសេវាកម្មផ្ដល់ពេលវេលាជាក់លាក់ដែលទំនិញនឹងមកដល់សម្រាប់ទំនិញដែលបានចាត់ថ្នាក់ និងទំនិញត្រូវបានដាក់កម្រិត។

  • បានប្រកាសពីគម្រោងសាងសង់មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកថ្មីនៅអាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun ភាគខាងត្បូងប្រទេសចិន។

  • បានបើកដំណើរការការតភ្ជាប់ពេលយប់ដោយផ្ទាល់ជាលើកដំបូងនៅក្នុងឧស្សាហកម្មដឹកជញ្ជូនរហ័ស រវាងប្រទេសឥណ្ឌា និងប្រទេសចិន ដែលជាផ្នែកមួយនៃផ្លូវ Eastbound-Round-The-World ដែលតភ្ជាប់អឺរ៉ុប ឥណ្ឌា ចិន និងជប៉ុនជាមួយនឹងមជ្ឈមណ្ឌល FedEx សហរដ្ឋអាមេរិកនៅទីក្រុង Memphis។

ឆ្នាំ 2006

  • បានរៀបចំពិធីជាផ្លូវការដ៏ធំសម្រាប់មជ្ឈមណ្ឌល FedEx Asia Pacific Hub នៅអាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun ។

  • បានប្រកាសពីកិច្ចព្រមព្រៀងក្នុងការទិញភាគហ៊ុន 50 ភាគរយរបស់ DTW Group ទាក់ទងនឹងការបណ្តាក់ទុនលើសេវាដឹកជញ្ជូនរហ័សរួមគ្នា FedEx-DTW International Priority និងបណ្តាញសេវាដឹកជញ្ជូនរហ័សក្នុងស្រុករបស់ DTW Group នៅក្នុងប្រទេសចិនក្នុងតម្លៃ 400 លានដុល្លារអាមេរិក។

  • បានបើកដំណើរការការហោះហើរបីបន្ថែមនៅប្រទេសចិន ដែលផ្តល់ដោយ U.S. DOT ក្នុងឆ្នាំ 2005 ដែលនាំឱ្យចំនួនភាពញឹកញាប់នៃការហោះហើរនៅចិនសរុបឡើងដល់ 26 ។

  • បានបើកដំណើរការសេវាកម្មហោះហើរពីចំណុចមួយទៅចំណុចជាក់លាក់មួយរវាងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ និង ទីក្រុង Anchorage ។ ជាមួយនឹងជើងហោះហើរចំនួនប្រាំដងក្នុងមួយសប្តាហ៍ សេវាកម្មនេះបាននាំឱ្យចំនួនជើងហោះហើរ FedEx សរុបក្នុងមួយសប្តាហ៍ពីប្រទេសកូរ៉េទៅកាន់សហរដ្ឋអាមេរិក និងប្រទេសគោលដៅនៅអាស៊ីដល់ ទៅចំនួន 25។

  • បានបើកកន្លែងថ្មីនៅក្នុងអាកាសយានដ្ឋាន Brisbane របស់ប្រទេសអូស្ត្រាលី ដែលបង្កើនសមត្ថភាពរបស់ខ្លួនច្រើនជាងទ្វេដងសម្រាប់ទំនិញធំៗដែលត្រូវការការដឹកជញ្ជូនរហ័សតាមផ្លូវអាកាសក្នុងទីក្រុង Brisbane។

  • បានបង្ហាញពីស្ថានីយ Shinsuna ថ្មីក្នុងតំបន់ Greater Tokyo របស់ជប៉ុន ដែលជាស្ថានីយធំបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កន្លែងថ្មីនេះមានផ្ទៃដីជាង 19,000 ម៉ែត្រការ៉េ មានបុគ្គលិកជាង 400 នាក់ និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដែលមានសមត្ថភាពតម្រៀបកញ្ចប់ចំនួន 6,000 ក្នុងមួយម៉ោង។

ឆ្នាំ 2007

  • បានប្រកាសអំពីសេវាកម្មក្នុងស្រុក next-business-dayនៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវសេវាកម្មដឹកជញ្ជូននៅថ្ងៃធ្វើការបន្ទាប់ទៅកាន់ទីក្រុងជាង 30 និងសេវាកម្ម day-definite ទៅកាន់ទីក្រុង និងស្រុកជាង 200 នៅទូទាំងប្រទេសចិន។ ប្រព័ន្ធ hub-and-spoke ដែលស្ថិតនៅចំកណ្តាលអាកាសយានដ្ឋានអន្តរជាតិ Hangzhou Xiaoshan មានសមត្ថភាពបែងចែកកញ្ចប់រហូតដល់ទៅ 9,000 កញ្ចប់ក្នុងមួយម៉ោង។

  • គិតត្រឹមថ្ងៃទី 25 ខែមីនា ឆ្នាំ 2007 ក្រុមហ៊ុន FedEx មានសិទ្ធិធ្វើប្រតិបត្តិការក្នុងភាពញឹកញាប់ចំនួន 30 ដងប្រចាំសប្តាហ៍រវាងសហរដ្ឋអាមេរិក និងចិន។

ឆ្នាំ 2008

  • បានដាក់ឱ្យដំណើរការសេវាកម្ម FedEx International Economy® នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកចំនួន 13 រួមមានអូស្ត្រាលី ចិនដីគោក ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។

  • បានបើកដំណើរការសេវាកម្មជើងហោះហើរ Airbus A310 ថ្មីទៅកាន់ប្រទេសវៀតណាម ដែលបង្កើនសមត្ថភាពចំនួនប្រាំដងក្នុង និងក្រៅប្រទេស/ដែនដី និងការកែលម្អរយៈពេលមួយថ្ងៃនៃពេលវេលាត្រូវដឹកទំនិញចូល និងចេញពីរដ្ឋធានីហាណូយ។

  • បានកែប្រែវិបសាយអាស៊ីប៉ាស៊ីហ្វិកឡើងវិញ និងបានកែលម្អឧបករណ៍ដឹកជញ្ជូនតាមគេហទំព័ររបស់យើង គឺកម្មវិធី FedEx Ship Manager នៅលើ fedex.com ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ស្រួលប្រើជាងមុន (Simplified user-interface) លឿន និងកាន់តែងាយស្រួលក្នុងការដាក់ការដឹកជញ្ជូន។

  • បានប្រារព្ធខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរការសេវាកម្មក្នុងស្រុករបស់ FedEx នៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការដឹកជញ្ជូនទំនិញទៅដល់នៅព្រឹកបន្ទាប់ទៅកាន់ទីក្រុងធំៗចំនួនប្រាំបួនក្នុងប្រទេសចិន ហើយបានពន្យាម៉ោងដែលត្រូវដឹកទំនិញចេញសម្រាប់ការដឹកជញ្ជូនក្នុងតំបន់នៅតំបន់ដីសណ្ដទន្លេ Yangtze តំបន់ដីសណ្តទន្លេ Pearl ទីក្រុងប៉េកាំង និងធានជីន។

  • បានបញ្ចប់ការសាកល្បងប្រតិបត្តិការហោះហើរលើកដំបូងនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកថ្មីនៅក្វាងចូវ នៃភាគខាងត្បូងប្រទេសចិនក្នុងខែធ្នូ ឆ្នាំ 2008 ហើយបានប្រកាសការចាប់ផ្តើមប្រតិបត្តិការដែលបានគ្រោងទុក។

ឆ្នាំ 2009

  • បានចាប់ផ្តើមប្រតិបត្តិការនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកថ្មីនៅអាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun ក្នុងទីក្រុង Guangzhou នៃភាគខាងត្បូងប្រទេសចិននៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2009 ។

  • បានបើកមជ្ឈមណ្ឌលសេវាកម្មអតិថិជន FedEx នៅទីក្រុង Wuhan ប្រទេសចិន ក្នុងខែមិថុនា ឆ្នាំ 2009 ដោយបម្រើអតិថិជនដែលត្រូវការសាវាដឹកជញ្ជូនរហ័សទាន់ចិត្តអន្តរជាតិនៅភាគខាងកើតប្រទេសចិន និងអតិថិជន time-definite ក្នុងស្រុកទូទាំងប្រទេស/ដែនដី។

  • បានណែនាំសេវាកម្ម next-business-day ដែលតភ្ជាប់រវាងប្រទេសចិនដីគោក ហុងកុង និងសិង្ហបុរីជាមួយបារាំង និងអាល្លឺម៉ង់។ ការពង្រឹងសេវាកម្មនេះនឹងផ្តល់សេវាដែលប្រើពេលវេលាដឹកជញ្ជូនតែមួយថ្ងៃនៃថ្ងៃធ្វើការទៅកាន់អឺរ៉ុបសម្រាប់ការដឹកជញ្ជូនតាម FedEx International Priority ដែលមានប្រភពមកពីហុងកុង សៀងហៃ និងសិង្ហបុរី ហើយមានទិសដៅទៅកាន់ទីក្រុងហ្វ្រែងហ្វើត ខឹឡូ និងប៉ារីស ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍។

  • បានពន្យាម៉ោងដែលត្រូវដឹកទំនិញចេញ ហើយដឹកជញ្ជូនកាន់តែឆាប់រហ័សនៅក្នុងតំបន់ដីសណ្តទន្លេ Pearl ដោយចាប់ផ្តើមពីខែមីនា និងឧសភា ឆ្នាំ 2009 រៀងគ្នា។

  • បានកែលម្អឱ្យកាន់តែប្រសើរទៅលើសេវាកម្មដឹកជញ្ជូនរហ័សសម្រាប់ការនាំចូលអន្តរជាតិរបស់ FedEx នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ 2009 ។ រយៈពេលដឹកជញ្ជូនដែលបានកែលម្អត្រូវបានអនុវត្តចំពោះទំនិញនាំចូលក្នុងសេវាកម្ម FedEx International Priorityទាំងអស់ដែលចូលមកក្នុងតំបន់ភាគច្រើននៃទីក្រុងសៀងហៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ដែលភ្ជាប់ជាមួយនឹងការធានាសងប្រាក់វិញ។

ឆ្នាំ 2010

  • បានចាប់ផ្តើមសេវាកម្មយន្តហោះដឹកទំនិញ Boeing 777 ជាលើកដំបូងដែលតភ្ជាប់ពីទីក្រុងសៀងហៃ ប្រទេសចិនដីគោក ទៅនឹង FedEx Super Hub នៅទីក្រុង Memphis រដ្ឋ Tennessee ជាលើកដំបូងចាប់ពីថ្ងៃទី 4 ខែមករា។

  • បានបើកដំណើរការការដឹកជញ្ជូនទូទៅរបស់ FedEx សម្រាប់សេវាកម្មក្នុងស្រុករបស់ប្រទេសចិន ដែលមានប្រសិទ្ធភាពនៅថ្ងៃទី 4 ខែមករា ដែលបានផ្តល់នូវសេវាកម្មកាន់តែសន្សំសំចៃបន្ថែមទៀត ទោះបីមិនមានពេលវេលាជាក់លាក់ដែលទំនិញនឹងមកដល់ ប៉ុន្តែជាមួយនឹងទំនុកចិត្តដូចគ្នាដែលអតិថិជនតែងតែរំពឹងទុកពី FedEx។

  • បានទទួលការដឹកជញ្ជូននៃរថយន្តដឹកទំនិញកូនកាត់ដែលប្រើប្រេងម៉ាស៊ូត និងអគ្គិសនីពីរគ្រឿងនៅក្នុងទីក្រុងហុងកុងក្នុងខែកុម្ភៈ ដែលបានជួយកែលម្អបរិស្ថានទីក្រុងដោយកាត់បន្ថយទិន្នផលកាបូនបាន 30% បើប្រៀបធៀបទៅនឹងរថយន្តម៉ាស៊ូតដែល FedEx កំពុងប្រើប្រាស់បច្ចុប្បន្ន។

  • បានពង្រីកសេវាកម្ម FedEx International Economy និង International Economy® Freight ពីអាស៊ីទៅអឺរ៉ុប-មជ្ឈិមបូព៌ា (EMEA) និងអាមេរិកឡាទីនក្នុងខែមីនា ដោយមានគោលដៅបន្ថែមចំនួន 11 និង 15 ត្រូវបានបន្ថែមទៅតំបន់ទាំងពីររៀងគ្នា នាំឱ្យគោលដៅសរុបមានចំនួនដល់ទៅ 36 នៅក្នុងគោលដៅ EMEA និង 16 គោលដៅនៅអាមេរិកឡាទីន។

  • បានចាប់ផ្តើមសេវាកម្មយន្តហោះដឹកជញ្ជូន Boeing 777 ដំបូងបង្អស់ដែលភ្ជាប់ទីក្រុងហុងកុងជាមួយ FedEx Super Hub នៅទីក្រុង Memphis រដ្ឋ Tennessee និងសេវាកម្មពេលយប់ថ្មីពីហុងកុងទៅកាន់មជ្ឈមណ្ឌលអឺរ៉ុបរបស់យើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី 29 ខែមីនា។

  • បានបន្ថែមចំណុចសេវាកម្មចំនួនប្រហែល 1,000 ទៅបណ្តាញ FedEx នៅតៃវ៉ាន់ តាមរយៈកិច្ចព្រមព្រៀងភ្នាក់ងារពាណិជ្ជកម្មជាមួយ Chunghwa Post ដែលជាអាជ្ញាធរសេវាប្រៃសណីយ៍ផ្លូវការរបស់តៃវ៉ាន់។ សេវាកម្ម FedEx International Priority នឹងត្រូវបានផ្តល់ជូនជាដំណាក់កាលនៅតាមទីតាំង Chunghwa Post ជាង 1,000 ហើយត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលមានការអនុញ្ញាតពី FedEx។ វាគឺជាការអភិវឌ្ឍន៍ដែលត្រៀមនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនពីជាង 95 ភាគរយនៃតំបន់ដឹកជញ្ជូនប្រៃសណីយ៍នៅតៃវ៉ាន់។

  • បានបើកដំណើរការសេវាកម្មដែលមិនឈប់ឈររវាងអាកាសយានដ្ឋានអន្តរជាតិ Kansai ក្នុងទីក្រុង Osaka ប្រទេសជប៉ុន និង FedEx Super Hub នៅទីក្រុង Memphis រដ្ឋ Tennessee ដែលចាប់ផ្តើមក្នុងខែមិថុនា ដោយប្រើប្រាស់យន្តហោះដឹកទំនិញ Boeing 777។ ជើងហោះហើរនេះមានប្រភពមកពីប្រទេសសិង្ហបុរី។

  • បានប្រកាសពីសមត្ថភាពថ្មីចុងក្រោយរបស់ FedEx ដែលរួមមានដូចជាកុងតឺន័រផ្ទុកទំនិញដែលអាចគ្រប់គ្រងសីតុណ្ហភាព និងដំណោះស្រាយវេចខ្ចប់សម្រាប់អតិថិជនផ្នែកថែទាំសុខភាព និងផ្នែកឱសថ ដែលជាផ្នែកមួយនៃកញ្ចប់សេវាកម្ម FedEx HealthCare Solutions™ នៅក្នុងខែមិថុនា។

  • បានប្រកាសពីការពន្យាពេលការទៅទទួលកញ្ចប់បញ្ញើទំនិញសម្រាប់កញ្ចប់បញ្ញើទំនិញ ដែលមានតម្លៃទាបអន្តរជាតិរបស់ FedEx ទាំងអស់ដែលឆ្ពោះទៅកាន់តំបន់សេវាកម្មអឺរ៉ុបពីទីក្រុងសៀងហៃ ស៊ូចូវ ហាំងចូវ នីងបូ និងសាអូស៊ីងក្នុងខែកញ្ញា។ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ អតិថិជននៅក្នុងតំបន់ដែលបានជ្រើសរើសនៅក្នុងទីក្រុងទាំងប្រាំនេះ ទទួលបានពេលពីរម៉ោងបន្ថែមទៀតដើម្បីរៀបចំកញ្ចប់បញ្ញើទំនិញរបស់ពួកគេ។

  • បានពង្រឹងការតភ្ជាប់ FedEx រវាងប្រទេសចិន និងសហរដ្ឋអាមេរិកជាមួយនឹងការចាប់ផ្តើមសេវាកម្មជើងហោះហើរថ្មីចំនួនពីរនៅក្នុងខែតុលា ដែលជាជើងហោះហើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកថ្មីពីទីក្រុងប៉េកាំង ប្រទេសចិនទៅកាន់ទីក្រុង Anchorage រដ្ឋ Alaska ជាមួយនឹងការឈប់សម្រាកនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង; និងមួយទៀតជាសេវាកម្មយន្តហោះដឹកជញ្ជូន Boeing 777 ដែលភ្ជាប់ទីក្រុង Shenzhen ទៅ FedEx Super Hub ក្នុងទីក្រុង Memphis រដ្ឋ Tennessee សហរដ្ឋអាមេរិក។

  • បានដាក់ដំណើរការដំណោះស្រាយ FedEx Electronic Trade Document នៅក្នុងខែតុលា ដោយអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសអូស្ត្រាលី ហុងកុង ជប៉ុន ម៉ាកាវ ម៉ាឡេស៊ី នូវែលហ្សេឡង់ សិង្ហបុរី កូរ៉េខាងត្បូង និងថៃ ផ្ទុកឡើងនូវឯកសារការដឹកជញ្ជូនក្រៅប្រទេសរបស់ពួកគេតាមប្រព័ន្ធអេឡិចត្រូនិក ដែលសម្រួលដល់ការបញ្ចេញទំនិញពីគយ រួមទាំងសន្សំសំចៃពេលវេលា និងធនធានក្នុងពេលតែមួយ។

  • បានបើកជើងហោះហើរថ្មីទៅ និងមកពីទីក្រុងហាណូយ បួនដងក្នុងមួយសប្តាហ៍ ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ដោយចាប់ផ្តើមពីខែវិច្ឆិកា។ ជើងហោះហើរពិសេសថ្មីនេះ ធ្វើអោយប្រសើរឡើងនូវពេលវេលាត្រូវដឹកទំនិញចេញសម្រាប់កញ្ចប់បញ្ញើចេញក្រៅប្រទេសពីទីក្រុងហាណូយត្រឹមមួយថ្ងៃនៃថ្ងៃធ្វើការ។

  • បានដាក់ពង្រាយយន្តហោះដឹកទំនិញ Boeing 777 ដើម្បីបម្រើការតភ្ជាប់ដោយផ្ទាល់ពីទីក្រុងហុងកុងទៅកាន់មជ្ឈមណ្ឌល FedEx Europe ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយចាប់ផ្តើមនៅក្នុងខែធ្នូ។

  • បានធ្វើឱ្យប្រសើរឡើងនូវសេវាកម្មដឹកជញ្ជូនក្រៅប្រទេសក្នុងថ្ងៃតែមួយរបស់ FedEx ដែលចេញពីភាគខាងកើតប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងការពន្យាម៉ោងទៅយកទំនិញរហូតដល់ពីរម៉ោង ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដោយចាប់ផ្តើមនៅខែធ្នូ។

ឆ្នាំ 2011

  • បានណែនាំការតភ្ជាប់ដោយផ្ទាល់ដ៏ថ្មីរវាងប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួននៅក្នុងខែមករា។ ជើងហោះហើរ A310 ដែលសកម្មថ្មី តភ្ជាប់ពីមជ្ឈមណ្ឌល FedEx Asia Pacific ក្នុងទីក្រុង Guangzhou – Mumbai – New Delhi – Guangzhou ប្រាំដងក្នុងមួយសប្តាហ៍។

  • បានចេញផ្សាយ កម្មវិធី iPhone និងកម្មវិធី Blackberry ថ្មី និងគេហទំព័រ FedEx mobile ដែលត្រូវបានកែលម្អនៅក្នុងខែមករា ដែលអនុញ្ញាតឱ្យអតិថិជនតាមទូរស័ព្ទតាមដានស្ថានភាពនៃកញ្ចប់ ទទួលបានសម្រង់តម្លៃ កំណត់កាលវិភាគសម្រាប់ការទៅទទួលយកកញ្ចប់ទំនិញ ក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក រួមមាន អូស្ត្រាលី ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន ម៉ាកាវ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង និងតៃវ៉ាន់ ហើយអនុញ្ញាតឱ្យស្វែងរកទីតាំង FedEx ដែលនៅក្បែរនោះ។

  • បានណែនាំការកែលម្អទៅលើបច្ចេកវិទ្យាទូទាំងពិភពលោកសម្រាប់សេវាកម្ម FedEx Critical Inventory Logistics នៅក្នុងខែមករា។ FedEx Critical Inventory Logistics អនុញ្ញាតឱ្យអតិថិជនកំណត់ទីតាំងសារពើភ័ណ្ឌដ៏សំខាន់បំផុតរបស់ពួកគេនៅមជ្ឈមណ្ឌលចែកចាយក្នុងតំបន់ និងទីតាំងស្តុកតូចៗនៅទូទាំងទីផ្សារអាស៊ីប៉ាស៊ីហ្វិកទាំងអស់ រួមមានចិនដីគោក ហុងកុង ជប៉ុន កូរ៉េ ហ្វីលីពីន សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ អូស្ត្រាលី នូវែលសេឡង់ និងតៃវ៉ាន់ ក្នុងចំណោមប្រទេសដទៃទៀត។

  • បានបើកស្ថានីយ៍ FedEx ថ្មីទំហំ 2,230 ម៉ែត្រការ៉េនៅទីក្រុង Suzhou ប្រទេសចិនកាលពីខែមីនា។

  • កាត់បន្ថយពេលវេលាដឹកជញ្ជូនសម្រាប់ការដឹកជញ្ជូនទំនិញចូលក្នុងតំបន់ Greater-Tokyo ដោយចាប់ផ្តើមពីថ្ងៃទី 9 ខែឧសភា។

  • បានដាក់ឱ្យដំណើរការ FedEx International First នៅក្នុងខែឧសភា ដែលជាសេវាកម្មជញ្ជូនទំនិញដល់គេហដ្ឋាន និងបានបញ្ចេញទំនិញពីគយ ព្រមទាំងមានពេលវេលាដែលទំនិញមកដល់ច្បាស់លាស់ ដែលនឹងដឹកជញ្ជូនកញ្ចប់បញ្ញើទំនិញ ត្រឹមម៉ោង 10 ព្រឹក នៅថ្ងៃតែមួយតាមការសន្យាដឹកជញ្ជូន ទៅកាន់ប្រទេសចិនខាងកើត ចិនខាងត្បូង និងសិង្ហបុរី។

  • ធ្វើឱ្យសេវាកម្ម  FedEx International Priority® Freight កាន់តែប្រសើរឡើងនៅក្នុងខែមិថុនា ដែលអនុញ្ញាតឱ្យកញ្ចប់បញ្ញើទំនិញត្រូវបានបញ្ជូនទៅដល់គោលដៅរបស់ពួកគេក្នុងទីក្រុងហុងកុងមុនម៉ោង 12:00 ថ្ងៃត្រង់។

  • បានចុះហត្ថលេខាលើអនុស្សរណៈនៃការសហការជាយុទ្ធសាស្ត្រនៅក្នុងខែមិថុនាជាមួយក្រុមហ៊ុន Shanghai Airport (Group) Company Limited ដោយមើលឃើញពីទីផ្សារនាំចេញដែលកំពុងកើនឡើងរបស់ប្រទេសចិនភាគខាងកើត និងសមត្ថភាពរបស់អាកាសយានដ្ឋានអន្តរជាតិ Pudong ក្នុងការបំពេញតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ FedEx ។

  • បានចេញផ្សាយគេហទំព័រ FedEx mobile ជាភាសាក្នុងស្រុកក្នុងខែមិថុនា រួមមានភាសាចិនបុរាណ ចិនសាមញ្ញ កូរ៉េ ជប៉ុន និងថៃ។

  • បានបើកដំណើរការកញ្ចប់ Extra Large Pak (XL Pak) ថ្មីនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកធំៗចំនួន 15 ក្នុងខែសីហា រួមមាន អូស្ត្រាលី ចិន កោះហ្គាំ ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាកាវ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងប្រទេសវៀតណាម។

  • បានធ្វើឱ្យសេវាកម្ម FedEx កាន់តែប្រសើរឡើងក្នុងខែតែមួយ តាមបណ្តោយផ្លូវអាស៊ី-អឺរ៉ុប ជាមួយនឹងការបញ្ចេញយន្តហោះថ្មី A300-600 នៅលើផ្លូវដែលមានស្រាប់ពី Incheon ប្រទេសកូរ៉េ ទៅកាន់អឺរ៉ុប តាមមជ្ឈមណ្ឌល FedEx Asia-Pacific នៅទីក្រុង Guangzhou ប្រទេសចិន ដប់ដងក្នុងមួយសប្តាហ៍។

  • បានបើកស្ថានីយ៍ប្រតិបត្តិការដ៏ធំបំផុតរបស់ FedEx នៅសៀងហៃក្នុងខែកញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងបរិមាណកញ្ចប់ទំនិញដែលកំពុងកើនឡើងនៅក្នុងទីផ្សារក្នុងស្រុក។

  • នៅក្នុងខែកញ្ញា យើងបានពង្រឹងសេវាកម្ម FedEx International Economy និងសេវាកម្ម FedEx International Economy Freight នៅក្នុងតំបន់អាស៊ី ដែលធ្វើឱ្យសេវាកម្មនេះអាចរកបានពីចំណុចប្រភពដើមកាន់តែច្រើននៅខាងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលឆ្ពោះទៅកាន់គោលដៅកាន់តែច្រើននៅក្នុងនិងក្រៅតំបន់។

  • បានធ្វើឱ្យសេវាកម្ម FedEx កាន់តែប្រសើរឡើងដោយកាត់បន្ថយពេលវេលាត្រូវដឹកទំនិញឱ្យមានរយៈពេលខ្លីជាងមុនមួយថ្ងៃសម្រាប់ថ្ងៃធ្វើការសម្រាប់កញ្ចប់បញ្ញើ ដែលមិនមែនជាឯកសារ ពីអាស៊ីប៉ាស៊ីហ្វិកទៅកាន់ប្រទេសអ៊ីតាលី ដែលចាប់ផ្តើមពីខែតុលា។

  • បានកាត់បន្ថយនូវពេលវេលាត្រូវដឹកទំនិញ ដែលចេញពី Kyushu ប្រទេសជប៉ុនទៅកាន់គោលដៅនៅអាស៊ីបានមួយថ្ងៃសម្រាប់ធ្វើការ ក្នុងខែវិច្ឆិកា។

ឆ្នាំ 2012

  • បានពង្រីកបណ្តាញគ្របដណ្តប់ពីអាស៊ីទៅទីផ្សារនៅមជ្ឈិមបូព៌ាក្នុងខែកុម្ភៈ ដែលបានបង្កើតឡើងនៅលើការតភ្ជាប់របស់អាស៊ី–ឥណ្ឌាដែលមានស្រាប់ ជាមួយនឹងផ្លូវថ្មីគឺក្វាងចូវ-បុមបៃ-ឌូបៃ-ដេលី-ក្វាងចូវ។

  • បានចាប់ផ្តើមយុទ្ធនាការ Eco-drive នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកចំនួន 10 ក្នុងខែមីនា៖ អូស្ត្រាលី ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលហ្សេឡង់ សិង្ហបុរី តៃវ៉ាន់ និងថៃ ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រេង ដោយការផ្លាស់ប្តូរទម្លាប់នៃការបើកបរប្រចាំថ្ងៃនៃអ្នកបើកបរ FedEx រាប់រយនាក់។

  • ចាប់ផ្តើមកម្មវិធីដឹកជញ្ជូនអព្យាក្រឹតកាបូននៅក្នុងខែមេសា ជាមួយនឹងការណែនាំប្រើប្រាស់ស្រោមសំបុត្រ FedEx អព្យាក្រឹតកាបូនដែលអាចកែច្នៃឡើងវិញបាន 100% ។

  • បានប្រកាសកាលពីខែឧសភាអំពីការសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលតំបន់ប៉ាស៊ីហ្វិកខាងជើង FedEx ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិ Kansai ក្នុងទីក្រុង Osaka ប្រទេសជប៉ុន ដែលនឹងបម្រើជាចំណុចរួមសម្រាប់ការដឹកជញ្ជូនពីអាស៊ីខាងជើងទៅកាន់សហរដ្ឋអាមេរិក។

  • បានពន្យារពេលការកាត់ផ្តាច់ការហៅចូលសម្រាប់កញ្ចប់បញ្ញើចេញក្រៅប្រទេស ពីតៃវ៉ាន់ទៅកាន់អឺរ៉ុប និងអាហ្រ្វិកក្នុងខែមិថុនាទៅដល់ចុងម៉ោង 19:00។

  • បានចាប់ផ្តើមផ្លូវយន្តហោះដឹកទំនិញ Boeing 777 ចំនួនពីរបន្ថែមទៀតនៅអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ទីក្រុងសៀងហៃ និងក្វាងចូវក្នុងប្រទេសចិនទៅកាន់មជ្ឈមណ្ឌល FedEx នៅទីក្រុងខឹឡូ ប្រទេសអាល្លឺម៉ង់ ជាមួយនឹងជើងហោះហើរប្រចាំសប្តាហ៍ចំនួនប្រាំ ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍។

  • ពង្រីកបន្ថែមទៅលើសេវាកម្ម FedEx International First នៅអាស៊ីប៉ាស៊ីហ្វិកក្នុងខែសីហា ដែលអនុញ្ញាតឱ្យអតិថិជននៅទីក្រុងស៊ីដនី អូស្ត្រាលី និងអូសាកា ប្រទេសជប៉ុន ទទួលបានអត្ថប្រយោជន៍ពីពេលវេលាដឹកជញ្ជូនទំនិញទៅដល់កាន់តែលឿន សម្រាប់កញ្ចប់បញ្ញើទំនិញពីសហរដ្ឋអាមេរិក កាណាដា និងអាមេរិកឡាទីនទៅកាន់អាស៊ីប៉ាស៊ីហ្វិក។

  • បានបើកដំណើរការឧបករណ៍ថ្មីមួយចំនួន និងការពង្រីកបន្ថែមទៅលើសំំណុំនៃកម្មវិធី FedEx Mobile នៅក្នុងខែសីហា ដោយពង្រីកគេហទំព័ររបស់ FedEx Mobile ដល់ 206 ប្រទេស/ដែនដី ជា 25 ភាសា ដែលធ្វើឱ្យអតិថិជននៅក្នុងទីផ្សារចំនួន 30 នៅអាស៊ីប៉ាស៊ីហ្វិកនឹងទទួលបានអត្ថប្រយោជន៍ពីវា។

  • បានបើកមជ្ឈមណ្ឌលតំបន់ប៉ាស៊ីហ្វិកខាងត្បូងថ្មីរបស់ FedEx នៅក្នុងខែតុលា ដែលជាទីតាំងដឹកជញ្ជូនរហ័សដំបូង និងមានតែមួយគត់នៅក្នុងប្រទេសសិង្ហបុរី ដើម្បីគាំទ្រអតិថិជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យកាន់តែប្រសើរ និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារពិភពលោករបស់ពួកគេ។

  • បានដាក់ឱ្យដំណើរការសេវាកម្ម FedEx Priority Alert® និង FedEx Priority Alert Plus ទាំងការនាំចូលនិងនាំចេញក្រៅប្រទេសនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកចំនួន 10 ចាប់ពីថ្ងៃទី 1 ខែតុលា ដើម្បីផ្តល់ជូននូវការតភ្ជាប់បន្ថែម និងទំនុកចិត្តដល់អតិថិជនអាស៊ីប៉ាស៊ីហ្វិក ដែលទាមទារកម្រិតខ្ពស់បំផុតនៃការត្រួតពិនិត្យដែលអាចទុកចិត្តបានសម្រាប់ពេលវេលា និងទំនិញដែលងាយខូចដោយសីតុណ្ហភាព។

  • បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Shanghai Airport (Group) Company Limited (SAA) ក្នុងខែតុលាដើម្បីបង្កើត FedEx Shanghai International Express និង Cargo Hub ថ្មីនៅក្នុងប្រទេសចិន ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ 2017 ។

  • ពន្យារពេលការកាត់ផ្តាច់ហៅទូរស័ព្ទចូលរហូតដល់ពីរម៉ោងសម្រាប់កញ្ចប់បញ្ញើចេញក្រៅប្រទេសពីតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងការដាក់បញ្ចេញសេវាកម្មយន្តហោះដឹកទំនិញ Boeing 777 ដែលមិនឈប់ឈររវាងទីក្រុងតៃប៉ិ និង FedEx World Hub ក្នុងទីក្រុង Memphis សហរដ្ឋអាមេរិកក្នុងខែតុលា។

  • បានបើកដំណើរការសេវាកម្ម SenseAwareSM នៅក្នុងប្រទេសអូស្ត្រាលី និងសិង្ហបុរី ដើម្បីអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេបានប្រសើរជាងមុន និងបន្តការភ្ជាប់ទំនាក់ទំនងតាមពេលវេលាជាក់ស្តែងទៅនឹងកញ្ចប់បញ្ញើទំនិញដែលសំខាន់បំផុត និងងាយខូចដោយសារពេលវេលា របស់ពួកគេ។

ឆ្នាំ 2013

  • បានដាក់ឱ្យដំណើរការរថយន្តអគ្គិសនីទាំងស្រុងដែលធំដំបូងគេ និងមិនបញ្ចេញឧស្ម័នពុលសម្រាប់ FedEx នៅអាស៊ីប៉ាស៊ីហ្វិក ដោយមានរថយន្តចំនួនដប់គ្រឿងបានដាក់ពង្រាយនៅហុងកុងក្នុងខែមីនា។

  • បានបើកស្ថានីយ៍ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx នៅខនខេន ដែលជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់នៅក្នុងខេត្តធំជាងគេទីពីររបស់ប្រទេសថៃ កាលពីខែមីនា។

  • ដឹកជញ្ជូនខ្លាឃ្មុំផេនដាយក្សពីរក្បាលពីទីក្រុង Chengdu ប្រទេសចិនទៅកាន់សួនសត្វ Toronto នៅលើយន្តហោះឈ្នួលពិសេស “FedEx Panda Express” MD-11F កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ 2013 ។

  • Nissan បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx ដើម្បីធ្វើការសាកល្បងលើទីលានជាក់ស្តែងទៅលើយានយន្តពាណិជ្ជកម្ម e-NV200 ដែលប្រើអគ្គិសនី 100 ភាគរយរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងខែមេសា។

  • បានបើកស្ថានីយ៍ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx ដំបូងគេនៅ Hat Yai ដែលជាទីក្រុងធំជាងគេនៃភាគខាងត្បូងប្រទេសថៃក្នុងខែមិថុនា។

  • បានបើកដំណើរការសេវាកម្ម SenseAware ក្នុងទីក្រុងហុងកុងក្នុងខែកក្កដា ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានការតាមដានស្ទើរតែដូចពេលវេលាជាក់ស្តែង និងបង្កើនភាពដែលអាចមើលឃើញទៅលើកញ្ចប់បញ្ញើទំនិញរបស់ពួកគេ។

  • បានពង្រីកទីតាំងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Beijing Capital ក្នុងខែកក្កដា ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងរបស់ខ្លួនទៅលើការដឹកជញ្ជូនជាអន្តរជាតិ និងបំពេញតម្រូវការអតិថិជនដែលកំពុងតែកើនឡើងសម្រាប់សេវាកម្មកញ្ចប់បញ្ញើទំនិញនាំចេញ និងនាំចូលនៅភាគខាងជើងប្រទេសចិន។

  • បានពង្រីកផលប័ត្រនៃការវេចខ្ចប់ដែលអាចគ្រប់គ្រងសីតុណ្ហភាព (TCP) ទៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកចំនួន 13 នៅក្នុងខែសីហា ដើម្បីរួមបញ្ចូលជម្រើសវេចខ្ចប់ "ការដឹកជញ្ជូនត្រជាក់" ថ្មីសម្រាប់អតិថិជនដែលត្រូវការបរិយាកាសទូរទឹកកកពី 2-8 អង្សាសេរហូតដល់ 96 ម៉ោងសម្រាប់កញ្ចប់បញ្ញើទំនិញរបស់ពួកគេ។

  • បានណែនាំ FedEx® Quick Form នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកចំនួន 10 រួមមានអូស្ត្រាលី ចិន ហុងកុង ជប៉ុន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ដោយផ្តល់ឱ្យអតិថិជននូវភាពងាយស្រួលកាន់តែច្រើននៅពេលដំណើរការកញ្ចប់បញ្ញើទំនិញ។

  • បានបង្កើនបន្ថែមនូវដំណោះស្រាយដឹកជញ្ជូនខ្សែសង្វាក់បែបត្រជាក់មួយចំនួនរបស់យើងក្នុងខែតុលា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មថែទាំសុខភាព និងអតិថិជនដែលមានតម្រូវការដឹកជញ្ជូនទំនិញធំៗ ដែលងាយខូចដោយសីតុណ្ហភាព។ មានរួមបញ្ចូលទាំងភួយកំដៅ ជម្រើសកញ្ចប់ដឹកជញ្ជូនត្រជាក់ ដំណោះស្រាយដឹកជញ្ជូនត្រជាក់ខ្លាំងដល់កក និង ShipmentWatch។

ឆ្នាំ 2014

  • ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវឧបករណ៍ដឹកជញ្ជូន FedEx Ship Manager លើគេហទំព័រ នៅក្នុងខែមីនា ដែលមានជាភាសាថៃ និងកាត់បន្ថយចំនួនអញ្ញត្តិបណ្ណផ្លូវអាកាស និងវិក្កយបត្រពាណិជ្ជកម្មសម្រាប់កញ្ចប់បញ្ញើចេញក្រៅប្រទេសរបស់ប្រទេសចិន។

  • បានចាប់ផ្តើមប្រតិបត្តិការនៅមជ្ឈមណ្ឌលតំបន់ប៉ាស៊ីហ្វិកខាងជើងថ្មីរបស់យើងដែលមានទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិ Kansai ក្នុងទីក្រុង Osaka ប្រទេសជប៉ុនក្នុងខែមេសា ដើម្បីបម្រើជាចំណុចរួម និងចំណុចផ្ទេរការដឹកជញ្ជូនសម្រាប់ការដឹកជញ្ជូនរវាងអាស៊ី និងសហរដ្ឋអាមេរិក។ បន្ថែមពីលើផ្លូវហោះហើរដោយផ្ទាល់បច្ចុប្បន្នទៅកាន់សហរដ្ឋអាមេរិក ផ្លូវថ្មីទៅកាន់ Indianapolis ក្នុងរដ្ឋ Indiana ត្រូវបានបន្ថែម។

  • បានបើកដំណើរការ FedEx® Global Returns នៅក្នុងខែកញ្ញា ដែលជាដំណោះស្រាយដឹកជញ្ជូនមួយ ត្រូវបានរចនាឡើងដើម្បីសម្រួលដល់ដំណើរការបញ្ជូនទំនិញត្រឡប់មកវិញទូទាំងពិភពលោក អនុញ្ញាតឱ្យអ្នកលក់រាយគ្រប់គ្រងបទពិសោធន៍នៃការបញ្ជូនទំនិញត្រឡប់មកវិញរបស់អតិថិជនរបស់ពួកគេបានប្រសើរជាងមុន រួមមានស្លាកផ្ញើទំនិញត្រឡប់មកវិញ ដែលអាចកែសម្រួលបាន ឯកសារគយ និងទិសដៅត្រឡប់មកវិញដែលអាចបត់បែនបាន។

  • បានពង្រីកសេវាកម្មដឹកជញ្ជូនទំនិញកាន់តែលឿន FedEx International First ដើម្បីរួមបញ្ចូលប្រទេស/ដែនដីថ្មីចំនួន 31 ក្នុងខែតុលា រួមមានប្រទេសចិន ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។

  • បានពង្រីកបណ្តាញលក់រាយរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីនក្នុងខែតុលា។ អតិថិជនអាចដឹកជញ្ជូនតាមរយៈមជ្ឈមណ្ឌលដឹកទំនិញដែលមានការអនុញ្ញាតពី FedEx នៅក្នុង ទីតាំងយុទ្ធសាស្រ្តចំនួន 313 របស់ 2GO Express និង Universal Storefront Services Corporation (USSC) នៅទូទាំងប្រទេស។

ឆ្នាំ 2015

  • បានណែនាំសេវាកម្មទៅយកកញ្ចប់បញ្ញើ និងដឹកជញ្ជូនទំនិញដល់គេហដ្ឋាន សម្រាប់ទំនិញគ្រោះថ្នាក់ដែលបានដឹកជញ្ជូនតាមរយៈសេវាកម្ម FedEx International Priority នៅតៃវ៉ាន់ក្នុងខែមីនា។ អតិថិជនមិនចាំបាច់រៀបចំការដឹកជញ្ជូនតាមផ្លូវគោកដាច់ដោយឡែកពី/ទៅអាកាសយានដ្ឋានទៀតទេ។

  • ពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ហាង 7-ELEVEN ជាង 5,000 កន្លែងនៅជុំវិញតៃវ៉ាន់ក្នុងខែមិថុនា។ នាំឲ្យចំណុចសេវាកម្មលក់រាយរបស់ FedEx កើនឡើងទៅដល់ជាង 6,300 កន្លែងរួមជាមួយមជ្ឈមណ្ឌលដឹកទំនិញ ដែលមានការអនុញ្ញាតពី FedEx ច្រើនជាង 1,300 កន្លែង នៅការិយាល័យប្រៃសណីយ៍ Chunghwa Post បណ្ណាគារ Eslite Bookstores ហាង Kodak Express និងមជ្ឈមណ្ឌល Sir Speedy ។

  • បានបើកដំណើរការសេវាកម្ម FedEx® SMS Tracking នៅក្នុងប្រទេសកូរ៉េក្នុងខែកក្កដា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរសព្ទចល័តទទួលបានការតាមដានបច្ចុប្បន្នភាពនៃកញ្ចប់បញ្ញើទំនិញដែលកំពុងដឹកជញ្ជូនចេញ ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។

  • បានដាក់ដំណើរការនូវដំណោះស្រាយដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ក្នុងកន្លែងតែមួយនៅក្នុងប្រទេសចិនក្នុងខែសីហា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដែលត្រូវការសីតុណ្ហភាពក្នុងទូរទឹកកកសម្រាប់កញ្ចប់បញ្ញើទំនិញរបស់ពួកគេ។

  • បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនអន្តរជាតិថ្មីសម្រាប់កញ្ចប់បញ្ញើចេញទៅក្រៅប្រទេស តាមរយៈការសហការជាមួយប្រៃសណីយ៍ជប៉ុន (Japan Post) ក្នុងប្រទេសជប៉ុនក្នុងខែតុលា។ Japan Post នឹងពង្រីកសេវាកម្មដឹកជញ្ជូនអន្តរជាតិ U-Global Express របស់ខ្លួនទៅកាន់គោលដៅនានារបស់សហរដ្ឋអាមេរិក និងគ្រប់គ្រងការទៅយកទំនិញពីអតិថិជននៅក្នុងប្រទេសជប៉ុន ដែលដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ហើយ FedEx នឹងផ្តល់សេវាកម្ម International Economy រួមទាំងដោះស្រាយការបញ្ចេញទំនិញពីគយ និងការដឹកជញ្ជូនទៅកាន់គោលដៅចុងក្រោយនៅក្នុងសហរដ្ឋអាមេរិក។

  • បានបើកដំណើរការសេវាកម្ម 'My FedEx Delivery' នៅក្នុងប្រទេសអូស្ត្រាលីក្នុងខែធ្នូ ដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែនកាន់តែច្រើនក្នុងការរៀបចំសេវាកម្មដឹកជញ្ជូនទំនិញដល់គេហដ្ឋានដែលតម្រូវតាមការចង់បាន ដោយជូនដំណឹងដល់ពួកគេអំពីកញ្ចប់បញ្ញើទំនិញ ដែលកំពុងមកដល់ និងអនុញ្ញាតឱ្យពួកគេជ្រើសរើសពីជម្រើសនៃការដឹកជញ្ជូនទំនិញជាច្រើន តាមរយៈវិបផតថលអនឡាញ។

  • បានធ្វើឱ្យសេវាកម្មដឹកជញ្ជូនសម្រាប់កញ្ចប់បញ្ញើទំនិញនាំចូលនៅប្រទេសជប៉ុនកាន់តែប្រសើរឡើងក្នុងខែធ្នូ។ ឥឡូវនេះ FedEx នឹងទៅទទួលយកញ្ចប់បញ្ញើទំនិញទាំងអស់ពីជុំវិញពិភពលោកតាមរយៈ FedEx International Priority ឬ International Economy ទៅកាន់ប្រទេសជប៉ុន ហើយបញ្ចេញតាមរយៈគយ។ Japan Post នឹងគ្រប់គ្រងការដឹកជញ្ជូនក្នុងស្រុកដំណាក់កាលចុងក្រោយសម្រាប់កញ្ចប់ដែលបានជ្រើសរើសដែលមានទម្ងន់រហូតដល់ 30 គីឡូក្រាម។

ឆ្នាំ 2016

  • បានបើកដំណើរការ FedEx Customized Freight (FCF) នៅក្នុងប្រទេសចិន និងថៃក្នុងខែមករា និងសីហារៀងគ្នា។ សេវាកម្មថ្មីនេះអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញចេញទៅកាន់ពិភពលោក និងការដឹកជញ្ជូនចូលពីសហរដ្ឋអាមេរិក និងបណ្តាប្រទេស/ទឹកដីអាស៊ីធំៗផ្សេងទៀត ដែលទាមទារការត្រួតពិនិត្យកម្រិតខ្ពស់សម្រាប់ការត្រួតពិនិត្យលើសីតុណ្ហភាព សុវត្ថិភាពកញ្ចប់ និងដំណើរការដឹកជញ្ជូន។

  • បានដាក់ឲ្យប្រើប្រាស់រថយន្តប្រើអគ្គិសនីសុទ្ធ Nissan e-NV200 មិនបំភាយឧស្ម័នពុលនៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈ ដែលជាជំហានបន្ថែមទៀតឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរបស់ FedEx ដើម្បីបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន CO2 ។

  • បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon ស្តីពី ‘ការអភិវឌ្ឍ និងប្រតិបត្តិការនៃស្ថានីយដឹកទំនិញ FedEx នៅអាកាសយានដ្ឋានអន្តរជាតិ Incheon’ ក្នុងខែមីនា។ ស្ថានីយដឹកទំនិញថ្មីសម្រាប់ FedEx គ្រោងនឹងបញ្ចប់នៅឆ្នាំ 2019។

  • បានបើកមជ្ឈមណ្ឌលខ្សែសង្វាក់ត្រជាក់ថ្មីដែលទំនើបបំផុតនៅ FedEx Express World Hub ក្នុងទីក្រុង Memphis រដ្ឋ Tennessee ក្នុងខែមីនា។ រចនាឡើងដើម្បីការពារសុចរិតភាពនៃកញ្ចប់បញ្ញើទំនិញ ដែលឆាប់ខូច ទំនិញសម្រាប់ថែទាំសុខភាពនិងទំនិញដែលងាយខូចដោយសីតុណ្ហភាព ឃ្លាំងដែលមានទំហំ 7,710 ម៉ែត្រការ៉េ បង្កើតបានជាផ្នែកសំខាន់មួយនៃបណ្តាញខ្សែសង្វាក់ត្រជាក់សកលរបស់ FedEx និងផលប័ត្រដ៏ធំទូលាយនៃដំណោះស្រាយ FedEx® Healthcare ។

  • បានបញ្ចប់ដោយជោគជ័យនូវការទិញយក TNT Express នៅថ្ងៃទី 25 ខែឧសភា ដែលរួមបញ្ចូលគ្នានូវឥទ្ធិពលនៃបណ្តាញផ្លូវអាកាសដ៏ធំបំផុតរបស់ពិភពលោកជាមួយនឹងបណ្តាញផ្លូវនៅអឺរ៉ុបដែលមិនអាចប្រៀបផ្ទឹមបាន និងពង្រីកផលប័ត្រ FedEx ដែលមានស្រាប់។

  • បានបើកដំណើរការជំនួយការនិម្មិតរបស់ FedEx នៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី និងវៀតណាមកាលពីខែមិថុនា ដោយធ្វើឱ្យសំណួរទាក់ទងនឹងការដឹកជញ្ជូនកាន់តែលឿន និងងាយស្រួលសម្រាប់អតិថិជននៅទូទាំងចំណុចទំនាក់ទំនងសេវាកម្មអតិថិជនជាច្រើន។

  • បានបើកឃ្លាំងថ្មីមួយនៅអាកាសយានដ្ឋាន Perth ក្នុងខែសីហា ដើម្បីផ្តល់ជូនអតិថិជនអូស្ត្រាលីភាគខាងលិចនូវលទ្ធភាពកាន់តែទូលំទូលាយក្នុងការចូលប្រើប្រាស់បណ្តាញសកលរបស់ខ្លួន។ ទីតាំងថ្មីទំហំ 3,000 ម៉ែត្រការ៉េ មានទំហំធំជាងពីរដងនៃទីតាំង Perth ពីមុន ហើយទីតាំងថ្មីនេះស្ថិតនៅជិតស្ថានីយទំនិញ Perth ដែលផ្តល់នូវច្រកចូលផ្លូវហាយវេកាន់តែប្រសើរ ហើយធ្វើអោយ FedEx មានសមត្ថភាពទាញយក និងចែកចាយទំនិញធំៗកាន់តែប្រសើរ។

បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ខែ សីហា ឆ្នាំ 2016

1មជ្ឈមណ្ឌលដឹកទំនិញដែលមានការអនុញ្ញាតពី FedEx ផ្តល់តែសេវាកម្មទម្លាក់កញ្ចប់បញ្ញើទំនិញចុះតែប៉ុណ្ណោះ ចំណែកឯសេវាកម្ម FedEx នៅ 7-ELEVEN រួមបញ្ចូលតែសេវាទៅយកទំនិញដោយខ្លួនឯងតែប៉ុណ្ណោះ។