ប្ដូរទៅបទពិសោធន៍រៀបចំវិក្កយបត្រតម្រូវតាមបុគ្គល

ប្ដូរទៅបទពិសោធន៍រៀបចំវិក្កយបត្រតម្រូវតាមបុគ្គល

សាកល្បងប្រើឧបករណ៍រៀបចំវិក្កយបត្រដែលអាចកែសម្រួលតាមការចង់បាន។ 

ធ្វើឱ្យទិន្នន័យធ្វើការសម្រាប់អ្នក

ជាមួយ FedEx Billing Online ដែលបានធ្វើទំនើបកម្ម

FedEx® Billing Online ធ្វើឱ្យដំណើរការទូទាត់ប្រាក់លើគណនីរបស់អ្នកមានភាពសាមញ្ញ និងងាយស្រួល។ ហើយវានឹងកាន់តែប្រសើរឡើងជាមួយនឹងមុខងាររៀបចំវិក្កយបត្រថ្មី។ ដោយមានវិធីដែលមានភាពបត់បែនក្នុងការមើល ត្រង និងប្រើទិន្នន័យ អ្នកអាចបង្កើតបទពិសោធន៍រៀបចំវិក្កយបត្រដ៏ល្អឥតខ្ចោះរបស់អ្នកបាន។


វានឹងធ្វើអោយជីវិតអ្នកកាន់តែងាយស្រួលជាងមុន

ខណៈពេលដែល FedEx Billing Online ធ្វើបច្ចុប្បន្នភាពដែលនឹងធ្វើអោយជីវិតរបស់អ្នកងាយស្រួលជាងមុន យើងក៏ចង់ឱ្យការផ្ទេរទិន្នន័យមានភាពសាមញ្ញផងដែរ។ មុខងាររៀបចំវិក្កយបត្រថ្មីមានសមត្ថភាពសំខាន់ៗដូចគ្នា ដូចដែលអ្នកបានជ្រាបរួចហើយ។ អនាគតទៅអ្នកនៅតែអាចគ្រប់គ្រងវិក្កយបត្ររបស់អ្នកពីទីតាំងអនឡាញដែលមានសុវត្ថិភាពមួយ។ អ្នកអាចប្រើពត៌មានសម្ងាត់សម្រាប់ចូលប្រើគណនីបច្ចុប្បន្នរបស់អ្នក ហើយអ្នកនឹងមានសិទ្ធចូលប្រើពត៌មានចាស់ៗ និងពត៌មានគណនីរបស់អ្នក។


តើមានអ្វីថ្មី?

បង្កើនប្រសិទ្ធភាព ធ្វើការតាមវិធីផ្ទាល់ខ្លួនរបស់អ្នក និងបង្កើតរបាយការណ៍កាន់តែលម្អិតបន្ថែមទៀត។


ជម្រុញការកែប្រែតាមតម្រូវការផ្ទាល់ខ្លួន

វាសាមញ្ញ និងងាយស្រួលក្នុងការកែសម្រួលតាមខ្លួនចង់បាន និងសង្ខេបព័ត៌មានវិក្កយបត្រ។ អ្នកអាចស្រង់យកពត៌មានតាម៖

  • គណនី
  • កាលបរិច្ឆេទផុតកំណត់
  • កាលបរិច្ឆេទវិក្កយបត្រ
  • ស្ថានភាពវិក្កយបត្រ
  • ស្ថានភាពនៃការទូទាត់ប្រាក់

នៅពេលអ្នកបានស្រង់យកទិន្នន័យរបស់អ្នកហើយ អ្នកអាចរក្សាទុកវាជាទិដ្ឋភាពលំនាំដើម—មិនចាំបាច់ស្រង់យកវាឡើងវិញនៅពេលក្រោយទេ។ មុខងារវិក្កយបត្រនឹងនាំមកនូវទិន្នន័យថ្មីដោយស្វ័យប្រវត្តិសម្រាប់ទិដ្ឋភាពដែលត្រឹមត្រូវ និងថ្មីៗបំផុត។

អ្នកក៏អាចរៀបចំទិដ្ឋភាពរបស់អ្នកឡើងវិញដើម្បីឱ្យទិន្នន័យដែលអ្នកត្រូវការតែងតែស្ថិតនៅខាងមុខ និងចំកណ្ដាល។ ឧទាហរណ៍ ប្រសិនបើអ្នកពិនិត្យមើលស្ថានភាពទូទាត់ប្រាក់ជាញឹកញាប់ សូមផ្លាស់ទីជួរឈរនោះ ដើម្បីឱ្យវាជាអ្វីដែលអ្នកឃើញដំបូងគេ។



ទិន្នន័យកាន់តែលម្អិតបន្ថែមទៀត

សូមមើលវិក្កយបត្រសង្ខេប ឬពិនិត្យមើលឱ្យបានស៊ីជម្រៅទៅលើទិដ្ឋភាពលំអិតដើម្បីជម្រុញការសម្រេចចិត្ត។ ចូលប្រើព័ត៌មានតាមដាន និងកញ្ចប់ទំនិញពីមុខងារដោយផ្ទាល់ ដើម្បីចំណេញពេលវេលា។



រូបរាងថ្មី ទាន់សម័យ

ប្រើតារាងតុល្យការដែលដល់ពេលកំណត់ ស្ថិតក្នុងវិវាទ និងហួសកាលកំណត់ ដើម្បីចូលប្រើវិក្កយបត្រដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។ លេខវិក្កយបត្រត្រូវបានភ្ជាប់ជាតំណ ដូច្នេះអ្នកអាចចូលប្រើពត៌មានដ៏ទូលំទូលាយនៅកន្លែងតែមួយ។



បទពិសោធន៍ដ៏ស្អិតរមួត

ឧបករណ៍នេះត្រូវបានរចនាឡើងឱ្យសមស្របជាមួយនឹងផ្នែកផ្សេងទៀតនៃ fedex.com។ ជាមួយនឹងរបាររុករកពណ៌ស្វាយ និងបឋមកថា និងបាតកថាដែលអ្នកធ្លាប់ស្គាល់ អ្នកអាចចូលទៅកាន់ផ្នែកផ្សេងទៀតនៃគេហទំព័របានយ៉ាងរលូន។



បង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់លើទូរស័ព្ទចល័ត

វាងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើការខណៈពេលដែលអ្នកកំពុងធ្វើដំណើរ ជាមួយការប្រើទូរស័ព្ទយ៉ាងលឿន។ ទទួលបានទិន្នន័យវិក្កយបត្ររបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។


ស្វែងរកធនធានបន្ថែម

អ្នកក៏អាចចូលប្រើផ្នែក 'ជំនួយ' សម្រាប់វីដេអូណែនាំ នៅពេលអ្នកបានចូលក្នុងបទពិសោធន៍ FBO ថ្មី។