កម្មវិធី FedEx Ship Manager™ (អ្នកគ្រប់គ្រងការដឹកជញ្ជូនរបស់ FedEx) ថ្មីនេះ គឺសមស្របទៅតាមប្រភេទអាជីវកម្មរបស់ក្រុមហ៊ុនទាំងឡាយ។ ចាប់ពីប្រភេទអាជីវកម្មដែលផ្ញើការបញ្ជាទិញទៀងទាត់ រហូតដល់ប្រភេទអាជីវកម្មដែលដឹកជញ្ជូនកញ្ចប់ទំនិញតែមួយលើក–ឧបករណ៍នេះមានភាពរហ័ស លឿនទាន់ចិត្ត និងបានបង្កើតឡើងដើម្បីធ្វើឱ្យការដឹកជញ្ជូនមានភាពងាយស្រួល។
FedEx ចូលមកដឹកជញ្ជូនដោយផ្ទាល់នៅកម្ពុជា
ដោយវាជាផ្នែកមួយនៃការប្តេជ្ញារបស់យើងក្នុងការផ្តល់បទពិសោធន៍ដល់អតិថិជនឱ្យកាន់តែប្រសើរឡើង យើងមានក្តីរំភើបនៅក្នុងការប្រកាសថា FedEx Cambodia នឹងមានប្រតិបត្តិការដឹកជញ្ជូនដោយផ្ទាល់ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2022 នេះតទៅ។
តើយើងខ្ញុំអាចជួយលោកអ្នកបានយ៉ាងដូចម្តេច?
ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងការដឹកជញ្ជូនដោយផ្ទាល់របស់ FedEx
ក្រុមកាន់តែធំនិងកាន់តែមានទំនុកចិត្ត ដើម្បីជួយគាំទ្រអាជីវកម្មដែលកំពុងតែរីកចម្រើនរបស់អ្នក
អ្នកតំណាង FedEx មកពីខាងផ្នែកសេវាបម្រើអតិថិជន អ្នកចាត់ចែងការចេញវិក្កយបត្រ និងអ្នកគ្រប់គ្រងផ្នែកលក់ នឹងចូលមកជួយគ្រប់គ្រងគណនីរបស់អ្នក។
ជម្រើសកាន់តែច្រើននៅក្នុងការទូទាត់ការបង់ប្រាក់
- ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ វិធីងាយស្រួលបំផុតដើម្បីទូទាត់វិក្កយបត្ររបស់អ្នក។ ថ្លៃសេវាអន្តរធានាគារណាមួយគឺជាការចំណាយរបស់អតិថិជន។
- មូលប្បទានបត្រ។ សេវាកម្មប្រមូលមូលប្បទានបត្របច្ចុប្បន្ននេះគឺមិនមាននោះទេ។ នៅចន្លោះពេលនេះ អតិថិជននៅក្នុង និងនៅក្រៅក្រុងភ្នំពេញត្រូវបានណែនាំឲ្យដាក់ការបង់ប្រាក់តាមមូលប្បទានបត្ររបស់ពួកគេ នៅតាមសាខាធានា J Trust Royal Bank ឬតាមរយៈម៉ាស៊ីនដាក់មូលប្បទានបត្ររបស់សាខាធានាគារនេះ។
- ប័ណ្ណឥណទាន។ ធ្វើការបង់ប្រាក់ដោយប្រើ គេហទំព័របង់ប្រាក់តាមអនឡាញ របស់យើង
- សាច់ប្រាក់។ FedEx នឹងមិន ធ្វើការប្រមូលសាច់ប្រាក់នោះទេ។ អតិថិជនត្រូវបានណែនាំឲ្យដាក់ការទូទាត់ជាសាច់ប្រាក់របស់ខ្លួននៅតាមសាខាធនាគារ J Trust Royal Bank ឬតាមរយៈម៉ាស៊ីនដាក់សាច់ប្រាក់របស់សាខាធានាគារនេះ។
ព័ត៌មានធានាគារលម្អិតរបស់ FedEx គឺមានដូចតទៅនេះ៖
ឈ្មោះគណនី៖ FedEx Express (Cambodia) Co., Ltd.
លេខគណនីធានាគារ (ខ្មែរ)៖ 4589794
កូដ SWIFT៖ TCABKHPP
*កំណត់សម្គាល់៖ ការទូទាត់តាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក (EFT) មូលប្បទានបត្រ និងសាច់ប្រាក់នឹងត្រូវបានប្រកាសនៅលើវិក្កយបត្រក្នុងរយៈពេលពី 5 ទៅ 7 ថ្ងៃគិតចាប់ពីថ្ងៃទទួលបានការបង់ប្រាក់។
ផ្តល់ការជូនដំណឹងជាមុនដល់យើងសម្រាប់ការបង់ប្រាក់ដែលបានទូទាត់ហើយ
នៅពេលការបង់ប្រាក់ត្រូវបានធ្វើឡើងរួចរាល់ភ្លាម សូមប្រាកដថាជូនដំណឹងដល់ KH-paymentadvice@fedex.com នូវព័ត៌មានលម្អិតដូចតទៅនេះ៖ ឈ្មោះអ្នកបង់ប្រាក់ វិធីសាស្ត្របង់ប្រាក់ កាលបរិច្ឆេទបង់ប្រាក់ លេខយោង FedEx និងលេខវិក្កយបត្រ(មួយ ឬច្រើន) និងចំនួនការបង់ប្រាក់សរុប។
ទូទាត់ការបង់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុក
វិក្កយបត្រត្រូវបានចេញជារូបិយប័ណ្ណក្នុងស្រុក (ខ្មែររៀល) និងគួរតែត្រូវបានទូទាត់ជាមួយរូបិយប័ណ្ណក្នុងស្រុកតែមួយគត់។
មកស្គាល់ពីលេខយោងរបស់ FedEx
នៅពេលធ្វើការបង់ប្រាក់ ឬធ្វើការជំទាស់វិក្កយបត្រណាមួយ សូមបង្ហាញ លេខយោង FedEx ដែលអ្នកនឹងរកឃើញនៅផ្នែកខាងស្តាំដៃ ខាងលើវិក្កយបត្រនេះ (ដូចដែលបានរំលេចឲ្យឃើញនៅក្នុងឧទាហរណ៍ខាងក្រោម)។
ក្រុមចេញវិក្តយបត្ររបស់យើងត្រៀមខ្លួនរួចរាល់ដើម្បីជួយអ្នក
ប្រសិនបើអ្នកមានវិវាទ ឬកង្វល់ទាក់ទងនឹងវិក្កយបត្រ និងការបង់ប្រាក់ណាមួយ សូមផ្ញើអ៊ីមែលមួយមកកាន់ពួកយើងតាមរយៈអាសយដ្ឋាន fsckh@fedex.com។
គម្រោងពន្ធលើតម្លៃបន្ថែម (VAT) ដែលនឹងត្រូវបានអនុវត្ត
- មិនថាអ្នកជាម្ចាស់គណនី FedEx ក្រៅស្រុក ឬក្នុងស្រុកនោះទេ VAT ចំនួន 10% នឹងត្រូវបានអនុវត្តសម្រាប់ករណីដូចតទៅនេះ៖
- ទំនិញនាំចេញធំៗ និងការគិតថ្លៃបន្ថែមដែលពាក់ព័ន្ធ
- ពន្ធគយន្ទាប់បន្សំលើទំនិញនាំចូល
- សម្រាប់ម្ចាស់គណនីដែលមានការលើកលែង VAT សូមដាក់ជូនសំណៅមួយច្បាប់នៃវិញ្ញាបនបត្របញ្ជាក់ការគិតថ្លៃ VAT រដ្ឋ ដែលមានសុពលភាពរបស់អ្នក ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គនាយកដ្ឋានពន្ធដារ ទៅកាន់អ្នកចាត់ចែងគណនីផ្នែកលក់ FedEx។
ពេលវេលាកំណត់ថ្មីៗដែលត្រូវកត់សម្គាល់
- លក្ខខណ្ឌឥណទានគឺរយៈពេល 30 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទចេញវិក្កយបត្រសម្រាប់ប្រតិបត្តិការណ៍ដឹកជញ្ជូនទំនិញ។
- វដ្តនៃការចេញវិក្កយបត្រគឺជារៀងរាល់សប្តាហ៍សម្រាប់ប្រតិបត្តិការណ៍ដឹកជញ្ជូនទំនិញ។
ទាក់ទងយើងតាមរយៈមធ្យោបាយផ្លូវការរបស់យើង
សម្រាប់សំណួរ ឬក្តីកង្វល់ណាមួយ យើងសូមលើកទឹកចិត្តឲ្យអ្នកទាក់ទងយើងតាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍ អ៊ីមែល និងគេហទំព័ររបស់យើង។ FedEx Cambodia មិនមានគណនី Telegram សាធារណៈ ឬកម្មវិធីផ្ញើសារក្នុងបណ្តាញសង្គមផ្សេងៗនោះទេ។