តើកូដសម្រាប់បញ្ជាក់ប្រភេទទំនិញ (HS) និងកូដ HTS ដូចគ្នាដែរឬទេ?
កូដសម្រាប់បញ្ជាក់ប្រភេទទំនិញ (ប្រព័ន្ធពណ៌នាអំពីទំនិញ និងកូដបញ្ជាក់ប្រភេទទំនិញ) និងកូដ HTS (ប្រព័ន្ធសម្រាប់បញ្ជាក់ពន្ធគយតាមប្រភេទទំនិញ) គឺពាក់ព័ន្ធ ប៉ុន្តែមិនដូចគ្នាទេ។ កូដសម្រាប់បញ្ជាក់ប្រភេទទំនិញគឺជាប្រព័ន្ធស្តង់ដា 6 ខ្ទង់ ដែលប្រើជាសកល ដើម្បីចាត់ថ្នាក់ទំនិញផ្សេងៗ ដែលបង្កើតឡើងដោយអង្គការគយពិភពលោក (WCO) ចំណែកឯកូដ HTS គឺជាក់លាក់សម្រាប់ប្រទេស/តំបន់ (ឧ. សហរដ្ឋអាមេរិក) និងមានចាប់ពី 7 ទៅ 10 ខ្ទង់។ ទាំងកូដសម្រាប់បញ្ជាក់ប្រភេទទំនិញ (HS) និងកូដ HTS ត្រូវបានប្រើប្រាស់ដើម្បីកំណត់ពន្ធគយ និងអាករដែលអនុវត្តចំពោះទំនិញនាំចូល។ 6 ខ្ទង់ដំបូងនៃកូដ HTS ត្រូវគ្នានឹងកូដសម្រាប់បញ្ជាក់ប្រភេទទំនិញ (HS) ខណៈដែល 4 ខ្ទង់បន្ថែមផ្ដល់ចំណាត់ថ្នាក់បន្ថែមដែលពាក់ព័ន្ធនឹងប្រទេស/តំបន់ជាក់លាក់។
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។