តើខ្ញុំគណនាទម្ងន់តាមវិមាត្រនៃកញ្ចប់ទំនិញដោយរបៀបណា?
ការកំណត់តម្លៃទម្ងន់តាមវិមាត្រអាចអនុវត្តទៅលើកញ្ចប់ទំនិញមួយៗ សម្រាប់កញ្ចប់បញ្ញើទំនិញទាំងអស់នៅក្នុងការវេចខ្ចប់របស់អតិថិជន។ កញ្ចប់វេចខ្ចប់របស់ FedEx ក៏អាចត្រូវគិតចូលសម្រាប់តម្លៃទម្ងន់តាមវិមាត្រផងដែរ។ ទម្ងន់តាមវិមាត្រត្រូវបានគណនាដោយគុណ បណ្តោយ ទទឹង និងកម្ពស់នៃកញ្ចប់ទំនិញរបស់លោកអ្នក (បង្គត់រង្វាស់នីមួយៗទៅជាសង់ទីម៉ែត្រដែលធំជាងបន្ទាប់) រួចចែកនឹងចំនួន 5,000 (ដង់ស៊ីតេស្តង់ដាជាសង់ទីម៉ែត្រគូបក្នុងមួយគីឡូក្រាម)។ ឬម្យ៉ាងទៀត ប្រសិនបើវិមាត្រគិតជាអ៊ីង (បង្គត់រង្វាស់នីមួយៗទៅជាអ៊ីងដែលធំជាងបន្ទាប់) នោះត្រូវចែកនឹងចំនួន 305 (ដង់ស៊ីតេស្តង់ដាគិតជាអ៊ីងគូបក្នុងមួយគីឡូក្រាម) ឬ 139 (ដង់ស៊ីតេស្តង់ដាគិតជាអ៊ីងគូបក្នុងមួយផោន)។
| ទម្ងន់វិមាត្រ (គីឡូក្រាម) = | បណ្តោយ x ទទឹង x កម្ពស់ (សង់ទីម៉ែត្រ ឬអ៊ីញ) _____________________________________________________________ |
| 5000 សម្រាប់សង់ទីម៉ែត្រ ឬ 305 សម្រាប់អ៊ីង | |
| ទម្ងន់វិមាត្រ (ផោន) = | បណ្តោយ x ទទឹង x កម្ពស់ (អ៊ីង) __________________________________________ |
| 139 សម្រាប់អ៊ីង |
ទម្ងន់តាមវិមាត្រ (គីឡូ) =
បណ្តោយ x ទទឹង x កម្ពស់ (សង់ទីម៉ែត្រ ឬអ៊ីញ) / 5000 សម្រាប់សង់ទីម៉ែត្រ ឬ 305 សម្រាប់អ៊ីញ
ទម្ងន់តាមវិមាត្រ (ផោន) =
បណ្តោយ x ទទឹង x កម្ពស់ (អ៊ីញ) / 139 សម្រាប់អ៊ីញ
មិនអាចរកឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមជម្រើសទាំងនេះ។
សូមសរសេរសារមកកាន់យើងខ្ញុំ
ទម្រង់ទំនាក់ទំនងរបស់យើងនឹងជួយអ្នកទាក់ទងមកកាន់មនុស្សត្រូវក្នុងលើកដំបូង។
ចូលទៅកាន់ទម្រង់បែបបទភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ហៅទូរស័ព្ទទៅផ្នែកជំនួយអតិថិជន