បង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com

ប្រាំជំហានដើម្បីបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com៖

ជំហានទី 1
ត្រូវប្រាកដថាអ្នកបានបង្កើតគណនី FedEx ដែលមានលេខ 9 ខ្ទង់។ បើមិនដូច្នោះទេសូមធ្វើតាមការណែនាំ ត្រង់នេះ

ជំហានទី 2
ចុច "Sign up/Log in (ចុះឈ្មោះ/ចុះឈ្មោះចូល)" នៅក្បាលទំព័រ រួចចុច "CREATE USER ID (បង្កើតលេខសម្គាល់អ្នកប្រើប្រាស់) (សម្រាប់អតិថិជនចាស់)”

ជំហានទី 3
ក្រោមផ្ទាំង "ព័ត៌មានលម្អិតអំពីទំនាក់ទំនង" សូមបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក។ សូមចុចលើប្រអប់ “បង្កើតលេខសម្គាល់អ្នកប្រើប្រាស់ផ្ទាល់ខ្លួនដើម្បីចូលប្រើ” ប្រសិនបើលោកអ្នកមិនចង់ប្រើអាសយដ្ឋានអ៊ីមែលរបស់លោកអ្នកជាលេខសម្គាល់អ្នកប្រើប្រាស់។ បង្កើត “លេខសម្គាល់អ្នកប្រើប្រាស់” (ជាជម្រើស) និង “ពាក្យសម្ងាត់” ចុច “បង្កើតការចុះឈ្មោះចូល” ហើយបញ្ចូលព័ត៌មានទំនាក់ទំនងរបស់លោកអ្នក។

ជំហានទី 4
បន្ទាប់ពីអានលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ឯកជនភាពរួច សូមចុចលើប៊ូតុង "បន្ត" ដើម្បីដំណើរការ។

ជំហានទី 5
នៅលើទំព័រ "ព័ត៌មានគណនី" បញ្ចូលលេខគណនី FedEx របស់លោកអ្នក រួចចុច "បន្ត"។ នៅពេលជោគជ័យ លោកអ្នកនឹងឃើញអេក្រង់បញ្ជាក់។

វីដេអូស្តីពីរបៀបអនុវត្ត

សូមមើលពីរបៀបបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com នៅពេលដែលអ្នកបានបង្កើតគណនី FedEx។



សូមមើលពីរបៀបបើកដំណើរការការផ្ទៀងផ្ទាត់ពីរជំហានដើម្បីបង្កើនសុវត្ថិភាព។



គន្លឹះជំនួយ

  1. សូមចាំថា ដំបូងអ្នកត្រូវតែបើកគណនី FedEx មុនពេលអ្នកអាចបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com ។

  2. នៅពេលបង្កើតពាក្យសម្ងាត់ សូមបញ្ជាក់ថាអ្នកមិនអាចប្រើប្រាស់ ឈ្មោះក្រុមហ៊ុន នាម នាមត្រកូល ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកទេ។

  3. លេខសម្គាល់អ្នកប្រើប្រាស់ fedex.com របស់អ្នកនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឧបករណ៍អនឡាញជាច្រើនរបស់យើង ដើម្បីជួយអ្នកក្នុងសកម្មភាពដឹកជញ្ជូនអន្តរជាតិរបស់អ្នក។ 

  4. សូមបញ្ចូលព័ត៌មានទំនាក់ទំនងជាភាសាអង់គ្លេសតែប៉ុណ្ណោះ។

  5. បន្ទាប់ពីបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com អ្នកអាចចូលប្រើគណនីរបស់អ្នកដើម្បីបើកដំណើរការ "ការផ្ទៀងផ្ទាត់ពីរជំហាន" ។ សូមមើលវីដេអូអំពី "របៀបបើកដំណើរការការផ្ទៀងផ្ទាត់ពីរជំហានដើម្បីឱ្យកាន់តែមានសុវត្ថិភាព" សម្រាប់ព័ត៌មានលម្អិតស្តីពីរបៀបបើកដំណើរការ។

Image
Image
Image