
ការកាប់បំផ្លាញព្រៃឈើ៖ ការផ្លាស់ប្តូរសំខាន់ៗចំពោះការដឹកជញ្ជូនដែលគួរត្រូវយល់ដឹង(EUDR)
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
បទប្បញ្ញត្តិថ្មីស្តីអំពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងកិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប។
គោលដៅដែលបានបញ្ជាក់គឺការកាត់បន្ថយផលប៉ះពាល់របស់ទីផ្សារសហភាពអឺរ៉ុប (EU) ទៅលើការកាប់បំផ្លាញព្រៃឈើសកល ការរិចរិលព្រៃឈើ និងការបាត់បង់ជីវៈចម្រុះ។
វាក៏ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយគ្មានការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយការចូលរួមចំណែករបស់សហភាពអឺរ៉ុបចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងការពារសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិចផងដែរ។
តើវាមានន័យដូចម្តេចសម្រាប់អ្នក
ទំនិញដែលមានសិទ្ធិ
ប្រសិនបើអ្នកនាំទំនិញចេញ (ឬនាំទំនិញចូល) ទំនិញខាងក្រោម ទៅកាន់ (ឬមកពី) រដ្ឋជាសមាជិករបស់ EU27* នោះអ្នកនាំទំនិញចូល (ឬអ្នកនាំទំនិញចេញ) របស់អ្នកនៅក្នុងសហភាពអឺរ៉ុបនឹងត្រូវបានតម្រូវឱ្យបញ្ជាក់ថាទំនិញទាំងនេះមិនមានប្រភពមកពីតំបន់ដែលមានការកាប់បំផ្លាញព្រៃឈើក្នុងពេលថ្មីៗនេះ ឬមានការរួមចំណែកធ្វើឱ្យរិចរិលព្រៃឈើនោះទេ៖
- ប្រេងដូង
- គោក្របី
- សណ្ដែកសៀង
- កាហ្វេ
- កាកាវ
- ឈើ
- កៅស៊ូ
- ប្រេងដូង
- គោក្របី
- សណ្ដែកសៀង
- កាហ្វេ
- កាកាវ
- ឈើ
- កៅស៊ូ
ផលិតផលដែលបានផលិតចេញពីពពួកទាំងនោះ (ដូចជា សាច់គោ គ្រឿងសង្ហារិម សូកូឡា ឬសៀវភៅជាដើម) ក៏ស្ថិតក្នុងវិសាលភាពផងដែរ ដូចទៅនឹងទំនិញ និងផលិតផលរបស់វាដែលត្រូវបាននាំចូលឡើងវិញទៅកាន់សហភាពអឺរ៉ុប និងត្រូវបានបញ្ចេញសម្រាប់ចរាចរណ៍សេរី។
អាជីវកម្មរបស់អ្នកគួរតែអនុលោមតាមច្បាប់នៅពេលណា
ចាប់ពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2025 តទៅ បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើ នឹងកំណត់កាតព្វកិច្ចដែលសមហេតុផលលើអ្នកនាំទំនិញចូល និងអ្នកនាំំទំនិញចេញដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប។ អាជីវកម្មនានានឹងតម្រូវឲ្យមានកាតព្វកិច្ចក្នុងការប្រុងប្រយ័ត្នក្នុងកម្រិតសមហេតុផលមួយ ដើម្បីធានាថាទំនិញដែលស្ថិតក្នុងវិសាលភាពខាងលើគឺគ្មានពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ និងត្រូវបានផលិតដោយអនុលោមតាមច្បាប់ជាធរមាន និងច្បាប់ដែលពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសផលិត។
របាយការណ៍អំពីការប្រុងប្រយ័ត្នក្នុងកម្រិតសមហេតុផល (DDS)
អាជីវកម្មដែលដាក់ផលិតផលស្ថិតក្នុងវិសាលភាពនៅលើទីផ្សារសហភាពអឺរ៉ុប ឬនាំចេញផលិតផលបែបនេះពីសហភាពអឺរ៉ុបនឹងត្រូវបានតម្រូវឱ្យបង្កើតរបាយការណ៍អំពីការប្រុងប្រយ័ត្នក្នុងកម្រិតសមហេតុផល (DDS) នៅក្នុងប្រព័ន្ធព័ត៌មានសហភាពអឺរ៉ុបថ្មី ដោយបញ្ជាក់ថាបានធ្វើការត្រួតពិនិត្យដែលពាក់ព័ន្ធ ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់បទប្បញ្ញត្តិនេះហើយ។ DDS គួរតែរួមបញ្ចូល៖
-
ការប្រមូលព័ត៌មានភូមិសាស្ត្រ (ឧ. រូបភាពផ្កាយរណប) នៅលើឡូតិ៍ដីដែលជាប្រភពនៃទំនិញ
- ការវាយតម្លៃហានិភ័យនៃការមិនអនុលោមតាមបទប្បញ្ញត្តិសហភាពអឺរ៉ុបស្ដីពីការគ្មានការកាប់បំផ្លាញព្រៃឈើ និង
- ការកាត់បន្ថយហានិភ័យដល់កម្រិតដែលអាចព្រលែងដៃបាន។
លេខយោង DDS ពិសេសនឹងត្រូវបានស្រង់យកមកសម្រាប់ប្រតិវេទន៍ពន្ធគយលើទំនិញនាំចូល/នាំចេញ។ អ្នកនាំទំនិញចូល/អ្នកនាំំនិញចេញរបស់អ្នកនៅក្នុងសហភាពអឺរ៉ុបត្រូវតែចែករំលែកលេខយោង DDS មកកាន់ FedEx មុនពេលការបញ្ចេញទំនិញពីគយនៅសហភាពអឺរ៉ុប។



ពេលវេលា៖ EUDR អនុវត្តចំពោះផលិតផលដែលស្ថិតក្នុងវិសាលភាព ដែលដាក់លក់នៅលើទីផ្សារសហភាពអឺរ៉ុប ឬនាំចេញទៅក្រៅប្រទេសចេញពីសហភាពអឺរ៉ុបចាប់ពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2025។ មានរយៈពេលអន្តរកាលយូរជាងនេះសម្រាប់សហគ្រាសធុនតូចខ្លាំង និងខ្នាតតូច រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
*ប្រទេសក្នុងសហភាពអឺរ៉ុបរួមមាន អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប ឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។
អ្វីដែលអ្នកចាំបាច់ត្រូវធ្វើ
អ្នកត្រូវតែពិចារណាអំពីផលប៉ះពាល់របស់ EUDR ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់អ្នក និងត្រៀមខ្លួនសម្រាប់កាតព្វកិច្ចថ្មីនេះ។ វាជាទំនួលខុសត្រូវរបស់អ្នកនាំទំនិញចូល (ឬអ្នកនាំទំនិញចេញ) នៅសហភាពអឺរ៉ុប ដើម្បីធានាថាទំនិញដែលចូល ឬចេញពីទីផ្សារសហភាពអឺរ៉ុបបំពេញតាមលក្ខខណ្ឌនៃបទប្បញ្ញត្តិនេះ។ ប្រសិនបើផលិតផលបែបនេះមិនអនុលោមតាម EUDR ទេ ពួកវាមិនអាចដាក់លក់នៅលើទីផ្សារសហភាពអឺរ៉ុប ឬនាំចេញពីសហភាពអឺរ៉ុបបានទេ។
អ្នកនាំទំនិញចូល/អ្នកនាំំនិញចេញរបស់អ្នកនៅក្នុងសហភាពអឺរ៉ុបត្រូវតែចែករំលែកលេខយោង DDS មកកាន់ FedEx មុនពេលការបញ្ចេញទំនិញពីគយនៅសហភាពអឺរ៉ុប។ កញ្ចប់បញ្ញើទំនិញរបស់អ្នកមិនអាចដំណើរការឆ្លងកាត់គយសហភាពអឺរ៉ុបបានទេ លុះត្រាតែកញ្ចប់បញ្ញើទំនិញទាំងនោះអនុលោមតាមបទប្បញ្ញត្តិថ្មីនេះ។



សូមចូលទៅកាន់ធនធានខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែម៖