ICS2

ICS2: ការផ្លាស់ប្តូរការដឹកជញ្ជូនសំខាន់ៗដែលត្រូវយល់ដឹង

អ្វីដែលអ្នកចាំបាច់ត្រូវដឹង

សហភាពអឺរុប (EU) កំពុងពង្រឹងសុវត្ថិភាព និងសន្តិសុខនៅផ្នែកគយ  តាមរយៈប្រព័ន្ធព័ត៌មានទ្រង់ទ្រាយធំដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងការនាំចូល 2 (ICS2),  ហើយយើងនឹងត្រូវផ្តល់ព័ត៌មានបន្ថែមអំពីកញ្ចប់បញ្ញើទំនិញរបស់អ្នកទៅដល់អាជ្ញាធរ។ អាស្រ័យហេតុនេះ យើងស្នើសុំអ្នកឱ្យធានាថាអ្នកនឹងផ្តល់ព័ត៌មានលម្អិតទាំងនេះ រៀងរាល់ពេលដែលអ្នកធ្វើការដឹកជញ្ជូន

តើវាមានន័យដូចម្តេចសម្រាប់អ្នក

មួយ
មួយ
មួយ

ថ្ងៃទី 1 ខែមីនា ឆ្នាំ 2023

រាល់ទំនិញទាំងអស់ដែលកំពុងត្រូវបានដឹកជញ្ជូនចូលទៅកាន់ ឬដឹកជញ្ជូនឆ្លងកាត់* EU** ឬប្រទេសអៀរឡង់ខាងជើង ន័រវែស និងស្វីសតាមផ្លូវអាកាស នឹងចាំបាច់ត្រូវមាន៖

សញ្ញាធីក
សញ្ញាធីក
សញ្ញាធីក

កូដកំណត់ប្រភេទទំនិញ (HS) មានប្រាំមួយខ្ទង់យ៉ាងតិច


សញ្ញាធីក
សញ្ញាធីក
សញ្ញាធីក

ការបរិយាយដែលត្រឹមត្រូវអំពីទំនិញសម្រាប់មុខទំនិញនីមួយៗនៅក្នុងកញ្ចប់បញ្ញើទំនិញ


សញ្ញាធីក
សញ្ញាធីក
សញ្ញាធីក

ប្រសិនបើស្គាល់ លេខសម្គាល់អត្តសញ្ញាណ*** និងការចុះបញ្ជីប្រតិបត្តិករសេដ្ឋកិច្ច (EORI) របស់អ្នកទទួល។


វិធានទាំងនេះអនុវត្តចំពោះរាល់ទំនិញទាំងអស់ (លើកលែងតែឯកសារផ្សេងៗ) ដោយមិនគិតពីតម្លៃឡើយ។


មួយ
មួយ
មួយ

ថ្ងៃទី 1 ខែមីនា ឆ្នាំ 2024

លក្ខខណ្ឌតម្រូវទាំងនេះ នឹងត្រូវបានបន្តអនុវត្តចំពោះកញ្ចប់បញ្ញើទំនិញតាមរយៈ៖

រថយន្តដឹកទំនិញ FedEx
រថយន្តដឹកទំនិញ FedEx
រថយន្តដឹកទំនិញ FedEx
ផ្លូវគោក

រថភ្លើង
រថភ្លើង
រថភ្លើង
ផ្លូវដែក

ផ្លូវទឹក
ផ្លូវទឹក
ផ្លូវទឹក
ផ្លូវទឹក


មួយ
មួយ
មួយ

វាគឺជាការចាំបាច់ដែលតម្រូវឱ្យ FedEx ផ្តល់ព័ត៌មាននេះទៅកាន់អាជ្ញាធរ។ ប្រសិនបើមិនបានផ្តល់វាមកជាមួយទំនិញរបស់អ្នកទេ យើងប្រហែលជាត្រូវពន្យារពេលការដឹកជញ្ជូនរបស់អ្នករហូតដល់យើងអាចទទួលបានព័ត៌មានលម្អិតដែលយើងចាំបាច់ត្រូវផ្តល់ឱ្យពួកគេ។


អ្វីដែលអ្នកចាំបាច់ត្រូវធ្វើ

អ្នកគួរតែអាចស្វែងរកលេខកូដត្រឹមត្រូវសម្រាប់មុខទំនិញរបស់អ្នកនៅលើគេហទំព័ររដ្ឋាភិបាលរបស់ប្រទេសអ្នកបាន។

កូដកំណត់ប្រភេទទំនិញ (HS) គឺជាប្រព័ន្ធស្តង់ដាអន្តរជាតិសម្រាប់ការបរិយាយ និងការចាត់ថ្នាក់ទំនិញ។ វាត្រូវបានប្រើប្រាស់ដោយអាជ្ញាធរគយដើម្បីកំណត់មុខទំនិញ និងអនុវត្តពន្ធគយ និងអាករដែលត្រឹមត្រូវ (ឬការរឹតត្បិត) ទៅលើមុខទំនិញនោះ។ នៅក្នុងប្រទេសមួយចំនួន កូដ HS ត្រូវបានគេស្គាល់ដោយឈ្មោះផ្សេងទៀត។ កូដពន្ធគយ និងលេខកូដទំនិញគឺជាលេខកូដទូទៅបំផុតចំនួនពីរ។

មួយ
មួយ
មួយ

ប្រសិនបើអ្នកមិនទាន់បានបញ្ចូលទេ សូមចាប់ផ្តើមផ្តល់ឱ្យយើងនូវព័ត៌មានលម្អិតទាំងនេះចាប់ពីពេលនេះតទៅ។ វានឹងជួយឱ្យអាជីវកម្មរបស់អ្នកអនុលោមតាមច្បាប់កាន់តែប្រសើរ កាត់បន្ថយការពន្យារពេលដែលអាចកើតមាននៅខាងផ្នែកគយ និងធានាថាពន្ធគយ និងអាករត្រឹមត្រូវត្រូវបានអនុវត្តនៅពេលដែលទំនិញរបស់អ្នកត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែន។


*កញ្ចប់បញ្ញើទំនិញដែលមានប្រភពមកពីអាស៊ីប៉ាស៊ីហ្វិក អាចតម្រូវឱ្យមានការដឹកជញ្ជូនឆ្លងកាត់ក្នុងប្រទេសមួយនៅក្នុង EU មុនទៅដល់ទីតាំងទិសដៅរបស់ទំនិញនោះនៅក្នុងចក្រភពអង់គ្លេស និងប្រទេសដែលមិនមែនជាសហភាពអឺរ៉ុបផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ផ្នែកជំនួយអតិថិជនរបស់យើង។

**ប្រទេសក្នុងសហភាពអឺរ៉ុបមាន៖ អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប ឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។

***សូមចំណាំអាជីវកម្មដែលបានចុះបញ្ជី VAT ត្រូវតែទទួលបានលេខ EORI ។ អាស្រ័យលើបទប្បញ្ញត្តិនៃប្រទេស ឬដែនដីដែលអាចអនុវត្តបាន បុគ្គលឯកជនអាចត្រូវការលេខ EORI ដើម្បីដឹកជញ្ជូន ឬទទួលបានកញ្ចប់ទំនិញ។ នៅប្រទេសន័រវេស នេះត្រូវបានគេហៅថាលេខអង្គការ ហើយប្រទេសស្វីសសំដៅទៅលើលេខនេះថាជាលេខសម្គាល់អត្តសញ្ញាណប្លែកពីគេ។