មនុស្សពិភាក្សាគ្នានៅទល់មុខកុំព្យូទ័រ

របាយការណ៍តាមអនឡាញរបស់ FedEx®

បង្កើត ដំណើរការ គ្រប់គ្រង និងទាញយករបាយការណ៍ — គ្រប់យ៉ាងនៅកន្លែងតែមួយ។

ប្រភេទរបាយការណ៍តាមស្តង់ដា

របាយការណ៍អំពីព័ត៌មានលម្អិតលើការកែប្រែអាសយដ្ឋាន

ទទួលបានព័ត៌មានលម្អិតស្តីពីកម្រិតនៃកញ្ចប់បញ្ញើទំនិញ សម្រាប់កញ្ចប់បញ្ញើទំនិញទាំងអស់ដែលត្រូវបានរ៉ាប់រង នៅពេលដែលមានការគិតថ្លៃទៅលើកែប្រែអាសយដ្ឋាន។ ទិន្នន័យនៅក្នុងរបាយការណ៍នេះ អាចប្រើប្រាស់ដើម្បីកាត់បន្ថយកំហុសឆ្គងលើការដឹកជញ្ជូន និងកាត់បន្ថយការគិតថ្លៃសេវាបន្ថែម ដោយធ្វើបច្ចុប្បន្នភាពទៅលើអាសយដ្ឋានដែលមិនត្រឹមត្រូវ។

ព័ត៌មានលម្អិតលើកញ្ចប់ទំនិញដែលទម្ងន់គិតតាមវិមាត្រ — ព័ត៌មានលម្អិតលើវិក្កយបត្រ

ស្វែងរកព័ត៌មានលម្អិតស្តីពីកម្រិតកញ្ចប់បញ្ញើទំនិញសម្រាប់កញ្ចប់បញ្ញើទំនិញទាំងអស់ដែលត្រូវបានរ៉ាប់រង នៅពេលដែលកញ្ចប់ទំនិញត្រូវបានចេញវិក្កយបត្រទូទាត់ដោយប្រើប្រាស់ទម្ងន់តាមវិមាត្រ ឬទម្ងន់លើស។

ការសង្ខេបអំពីការចំណាយនិងបរិមាណ (រូបបិយប័ណ្ណដុល្លារអាមេរិក និងរូបបិយប័ណ្ណសម្រាប់ចេញវិក្កយបត្រ)

ទទួលបានការមើលជារួមទៅលើបរិមាណកញ្ចប់បញ្ញើទំនិញដែលត្រូវបានរ៉ាប់រង ថ្លៃចំណាយ និងទម្ងន់តាមការបង់ប្រាក់ទាំងបីប្រភេទ៖

  • បង់ប្រាក់ជាមុន៖ កញ្ចប់បញ្ញើទំនិញដែលបានបង់ប្រាក់ និងបានដាក់ដឹកជញ្ជូនដោយខ្លួនអ្នក ដោយប្រើលេខគណនីតែមួយ។
  • ប្រមូល៖ កញ្ចប់បញ្ញើទំនិញដែលបានកំណត់ថាអ្នកគឺជាអ្នកទទួល។ អ្នកបានបង់ប្រាក់សម្រាប់កញ្ចប់បញ្ញើទំនិញ ហើយគណនីអ្នកដាក់បញ្ជើទំនិញ គឺខុសគ្នាពីគណនីអ្នកបង់ប្រាក់។
  • ភាគីទីបី៖ កញ្ចប់បញ្ញើទំនិញដែលអ្នកបានបង់ប្រាក់ ដែលមិនកំណត់ថាអ្នកជាអ្នកដាក់បញ្ជើទំនិញ ឬជាអ្នកទទួលទំនិញនោះទេ។

ការសង្ខេបអំពីអ្នកដាក់បញ្ជើទំនិញ — កាលបរិច្ឆេទលើវិក្កយបត្រ (ដុល្លារអាមេរិក)

ទទួលបានការមើលជារួមទៅលើបរិមាណនៃកញ្ចប់បញ្ញើទំនិញដែលបានរ៉ាប់រង ថ្លៃចំណាយ និងទម្ងន់តាមលេខគណនីដឹកជញ្ជូន និងតាមរបៀបបង់ប្រាក់ទាំងបីប្រភេទ (មើលផ្នែកខាងលើសម្រាប់និយមន័យ)៖

  • បង់ប្រាក់ជាមុន
  • ប្រមូល
  • ភាគីទីបី

ព័ត៌មានលម្អិតនៃកញ្ចប់បញ្ញើទំនិញ — វិក្កយបត្រ (ដុល្លារអាមេរិក)

ទទួលបានព័ត៌មានលម្អិតស្តីពីកម្រិតកញ្ចប់បញ្ញើទំនិញសម្រាប់កញ្ចប់បញ្ញើទំនិញទាំងអស់ដែលត្រូវបានរ៉ាប់រងនៅអំឡុងពេលជាក់លាក់ណាមួយ។

គ្រប់គ្រងរបាយការណ៍របស់អ្នក

រៀបចំរបាយការណ៍តាមដែលអ្នកចង់បាន និងទទួលបានទិដ្ឋភាពស៊ីជម្រៅនៃទិន្នន័យរបស់អ្នក។ តាមរយៈប្រព័ន្ធរាយការណ៍ FedEx អនឡាញ អ្នកអាច៖

  • បង្កើតរបាយការណ៍សង្ខេបផ្ទាល់ខ្លួនរបស់អ្នក។
  • បង្កើត និងរក្សាទុកក្រុមគណនីផ្ទាល់ខ្លួន។
  • ទាញយករបាយការណ៍ជាទម្រង់ Excel, CSV, PowerPoint និង PDF។
  • ស្វែងរកគណនីតាមលេខគណនី ក្រុមហ៊ុន ឬអាសយដ្ឋាន។
  • មើលការចំណាយពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណជាមធ្យម និងថ្លៃចំណាយសរុប ក្នុងមួយផោន មួយមុខទំនិញ។ ល។
  • ជ្រើសរើសរវាងប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណតាមវិក្កយបត្រទូទាត់ ឬគីឡូក្រោម និងផោន។
  • បង្កើតរបាយការណ៍អំពីព័ត៌មានលម្អិតនៃកញ្ចប់បញ្ញើទំនិញជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ និងរៀងរាល់ខែ។
  • បង្កើតរបាយការណ៍អន្តរកម្មផ្ទាល់ខ្លួន ដើម្បីពិនិត្យមើលទំនោរ កំណត់ទិន្ន័យ បង្កើតតារាង បង្កើតក្រាហ្វ និងផ្សេងៗជាច្រើនទៀត។ ម្យ៉ាងទៀត អ្នកអាចរក្សាទុកពុម្ពគំរូទាំងនេះសម្រាប់ការប្រើប្រាស់ឡើងវិញ។

ជ្រើសរើសចេញមកពីកម្រិតនៃការរាយការណ៍ទាំងពីរ៖

ការសង្ខេប

  • ជ្រើសរើសតែមួយដងពីក្នុងជម្រើសជាច្រើន ហើយធ្វើឱ្យកើតមានឡើងវិញ ប្រចាំសប្តាហ៍ និងប្រចាំខែ។
  • ទទួលបានទិន្នន័យរហូតដល់រយៈពេល 24 ខែ ជាមួយនឹងជម្រើសក្នុងការកំណត់កាលវិភាគប្រចាំសប្តាហ៍ និងប្រចាំខែ។
  • មើលតារាងនិន្នាការពីមួយឆ្នាំទៅមួយឆ្នាំ។
  • ស្រង់យករបាយការណ៍នៅពេលកំពុងបន្តដំណើរការ។

លម្អិត

  • ជ្រើសរើសពីក្នុងចន្លោះនៃកាលបរិច្ឆេទណាមួយ ដែលមានរយៈពេលរហូតដល់ពីរឆ្នាំនៅលើរបាយការណ៍តែមួយលើក។
  • ជ្រើសរើសពីជម្រើសនៃការកើតឡើងម្តងទៀតប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។
  • ដំណើរការរបាយការណ៍ច្រើនក្នុងពេលតែមួយ។
  • កំណត់របាយការណ៍តាមការចង់បាន និងបង្កើតជម្រើសរបាយការណ៍ផ្ទាល់ខ្លួនរបស់អ្នក។

មើល លក្ខខណ្ឌ នៃកម្មវិធីរបាយការណ៍តាមអនឡាញសម្រាប់ព័ត៌មានបន្ថែមស្តីពីការប្រើប្រាស់របាយយការណ៍របស់ FedEx តាមអនឡាញ។