ការជូនដំណឹងរបស់កម្មវិធី LINE
LINE បានតម្រូវឱ្យយើង ជូនដំណឹងទៅកាន់លោកអ្នក អំពីចំណុចមួយចំនួនដូចខាងក្រោម៖
[សារជូនដំណឹង]
ក្រុមហ៊ុន/សេវាកម្មរបស់យើង នឹងផ្ញើ ព័ត៌មានសំខាន់ ទៅកាន់លោកអ្នកតាមរយៈសារជូនដំណឹង។ ទោះបីជាលោកអ្នកមិនទាន់បានកំណត់បញ្ចូលក្រុមហ៊ុន/សេវាកម្មរបស់យើងធ្វើជាមិត្តក៏ដោយ ក៏លោកអ្នកនឹងនៅតែទទួលបានការជូនដំណឹងទាំងនេះដែរ។ សារជូនដំណឹងដែលបានផ្ញើដោយក្រុមហ៊ុន/សេវាកម្មរបស់យើងគឺកំណត់ត្រឹមតែព័ត៌មានដែលសំខាន់ និងពាក់ព័ន្ធនឹងអ្នកប៉ុណ្ណោះ។ ការផ្សាយពាណិជ្ជកម្ម ឬសារសម្រាប់គោលបំណងផ្សេងទៀតនឹងមិនត្រូវបានផ្ញើទៅទេ។ លោកអ្នកនឹងទទួលបានសារជូនដំណឹងតែនៅពេលដែលលក្ខខណ្ឌ ទាំង បីខាងក្រោមត្រូវបានបំពេញតែប៉ុណ្ណោះ៖
-
លេខទូរស័ព្ទដែលបានចុះឈ្មោះនៅក្នុងគណនី LINE របស់លោកអ្នកត្រូវគ្នានឹងលេខទូរស័ព្ទដែលក្រុមហ៊ុន/សេវាកម្មរបស់យើងប្រើប្រាស់ដើម្បីផ្ញើសារទៅ។
-
គណនី LINE បានបើក ជម្រើស ទទួលសារជូនដំណឹងនៅក្នុងការកំណត់នៃកម្មវិធី LINE។
-
គណនី LINE មិនបានប្លុកគណនីផ្លូវការ LINE ដែលជាគណនីផ្ញើការជូនដំណឹង។
ដើម្បីប្ដូរការកំណត់ សារជូនដំណឹង សូមអនុវត្តតាមជំហានទាំងនេះ៖
-
ចុចលើ “ទំព័រដើម” > “ការកំណត់”
-
ចុចលើ “ការកំណត់ឯកជនភាព”
-
ចុចលើ “ផ្ដល់ទិន្នន័យប្រើប្រាស់”
-
ចុចលើ “សារជូនដំណឹងរបស់ LINE”
-
បើក ឬបិទ “ទទួលសារជូនដំណឹងរបស់ LINE” ។
បន្ទាប់ពីបិទ “ទទួលសារជូនដំណឹង” ហើយ នោះលោកអ្នកនឹងលែងទទួលបានសារជូនដំណឹងពីគណនីផ្លូវការរបស់ក្រុមហ៊ុន ឬគណនីផ្លូវការដែលបានផ្ទៀងផ្ទាត់ទៀតហើយ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល៖ https://help.line.me/
គិតត្រឹម ថ្ងៃទី 21 ខែមករា ឆ្នាំ 2026