លក្ខខណ្ឌ

[យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីនិរន្តរភាពរបស់ FEDEX] (“យុទ្ធនាការ)

ក. លក្ខខណ្ឌជាក់លាក់នៃយុទ្ធនាការនេះ

1. តាមរយៈការចុះឈ្មោះចូលរួមក្នុងយុទ្ធនាការនេះ លោកអ្នកត្រូវចាត់ទុកថា បានយល់ព្រមតាមលក្ខខណ្ឌហើយ។

2. រយៈពេលនៃយុទ្ធនាការនេះ ចាប់ផ្ដើមពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នៅម៉ោង ០០:០០ ម៉ោងប្រទេសស៊ីង្ហបូរ៉ី ហើយនឹងចប់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅម៉ោង ០០:០០ ម៉ោងប្រទេសស៊ីង្ហបូរ៉ី។

3. ការចូលរួមយុទ្ធនាការ

  • កាចូលរួមយុទ្ធនាការនេះ គឺសម្រាប់អតិថិជនដែលបានទទួលការអញ្ជើញតាមអ៊ីមែលតែប៉ុណ្ណោះ។
  • ដើម្បីចូលរួមយុទ្ធនាការនេះ ភាគីចូលរួមត្រូវចុចលើតំណដែលយើងបានផ្ដល់ឱ្យ ហើយចូលទៅកាន់ FedEx Sustainability Insights (FSI) រួចទាញយក របាយការណ៍ការបញ្ចេញ មុនកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញ និងអ៊ីមែលរំលឹក។
  • គណនដែលប្រើសាច់ប្រាក់មិនអាចចូលរួមយុទ្ធនាការនេះបានទេ។
  • ប្រសិនបើភាគីចូលរួមជាគណនីអាជីវកម្ម FedEx នោះអាចតែងតាំងបុគ្គលម្នាក់ជាអ្នកតំណាង («អ្នកតំណាងពេញសិទ្ធិ»)។ បុគ្គលនោះនឹងចូលរួមក្នុងនាមជាអ្នកតំណាងភាគី មិនមែនក្នុងនាមជាបុគ្គលខ្លួនឯងនោះទេ។ ភាគីចូលរួមអាចមានអ្នកតំណាងពេញសិទ្ធិតែម្នាក់ប៉ុណ្ណោះ។
  • បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំត្រួវទទួលការអនុញ្ញាតពីអាណាព្យាបាលដែលមានអាយុលើសពី១៨ឆ្នាំដើម្បីមានសិទ្ធិអាចចូលរួមបាន។
  • សំណុំដាក់ពាក្យដែលមិនច្បាស់ ខុសសីលធម៌ ឬមិនមានពត៌មានគ្រប់គ្រាន់ នឹងត្រូវចាត់ទុកថា មោឃៈ និងមិនអាចទទួលរង្វាន់បានទេ។
  • ក្រុមហ៊ុន FedEx មិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ការបាត់បង ឬការផ្ទេរខុសទិសដៅក្នុងការបញ្ជូនសំណុំដាក់ពាក្យ រួមបញ្ចូលទាំងការយឺតយ៉ាវដែលបណ្ដាលមកដោយបញ្ហាបច្ចេកទេស ការស្ទះក្នុងប្រព័ន្ធ ឬដោយសារមូលហេតុផ្សេងទៀតណាក៏ដោយ។

4. រង្វាន់ - ការជ្រើសរើស និងការជូនដំណឹងអ្នកឈ្នះ

  • ដោយចុចលើតំណដែលបានផ្ដល់ជូនក្នុងអ៊ីមែលអញ្ជើញ ឬអ៊ីមែលរំលឹក ហើយចូលទៅកាន់ឧបករណ៍ FSI រួចទាញយករបាយការណ៍ការបញ្ចេញ មុនកាលបរិច្ឆេទដែលកំណត់ក្នុងអ៊ីមែលណាមួយ ភាគីចូលរួមនឹងមានសិទ្ធិទទួលបាន «ប័ណ្ណឥទ្ធិពល» ឌីជីថល ដែលមានតម្លៃ ១០ ដុល្លារ តាមរយៈអ៊ីមែល។ ប័ណ្ណរង្វាន់ទាំងនោះអាចទទួលបាន​ យោងតាមស្តុកដែលមាន។
  • FedEx មានសិទ្ធិផ្ដល់រង្វាន់ផ្សេងក្រៅពីរង្វាន់ដែលរៀបរាប់ក្នុងឯកសារនេះ ជាវត្ថុដែលមានតម្លៃស្មើនឹងរង្វាន់នោះ ដោយមិនចាំបាច់ជូនដំណឹងទុកជាមុនទេ។ រង្វាន់ដែលរៀបរាប់ក្នុងឯកសារនេះ មិនអាចប្ដូរជាសាច់ប្រាក់ ជាវត្ថុផ្សេងដែលមានតម្លៃស្មើគ្នា ឬជាអំណោយ ទំនិញ ឬសេវាកម្មផ្សេងទៀតបានទេ។
  • លទ្ធផលនៃយុទ្ធនាការនេះ និងត្រូវជូនដំណឹងដល់ភាគីចូលរួមដែលមានសិទ្ធម្នាក់ៗ តាមរយៈអ៊ីមែលនៅ ខែវិច្ឆិកា ឆ្នាំ២០២៤។
  • ភាគីទាំងអស់ដែលមានសិទ្ធនឹងទទួលបាន ប័ណ្ណរង្វាន់សំគាល់ឥទ្ធិពល ដែលមានពេលកំណត់បញ្ជាក់ក្នុងអ៊ីមែលថ្លែងអំណរគុណ។ អ្វីដែលសំខាន់គឺភាគីចូលរួមត្រូវប្រើប័ណ្ណរង្វាន់ មុន ឬនៅថ្ងៃកំណត់។

5. ទូទៅ

  • ក្រុមហ៊ុន FedEx មិនទទួលខុសត្រូវចំពោះរាល់ការបាត់បង់ ឬការខូចខាត (ដូចជាការបាត់បង់ដោយប្រយោល ឬដែលកើតមកតាមក្រោយជាដើម) ដែលទទួលរងដោយភាគីចូលរួម ឬដោយភាគីផ្សេងទៀត ពាក់ព័ន្ធនឹងសកម្មភាពនេះ រួមទាំងការរងរបួស និងភារកិច្ចបង់ពន្ធជាដើម ដែលអាចកើតមកពីការទទួលយករង្វាន់ លើកលែងតែការបាត់បងដែលច្បាប់ហាមលើកលែង។
  • ភាគីដែលមិនមានសិទ្ធិចូលរួម គឺរួមបញ្ចូលថ្នាក់ដឹកនាំ និងនិយោជិកក្រុមហ៊ុន FedEx (និងក្រុមគ្រួសាររបស់ពួកគាត់) អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនបោះពុម្ភ និងផ្គត់ផ្គង់ទំនិញ្ ឬសេវាកម្ម ទីភ្នាក់ងារដែលពាក់ព័ន្ធនឹងប្រម៉ូសិនដូចដែលរៀបរាប់ក្នុងឯកសារនេះ ព្រមទាំងនិយោជិក ភ្នាក់ងារ មន្ត្រី និងគ្រប់អ្នកតំណាងរដ្ឋាភិបាល តំណាងអង្គភាពដែលជារបស់រដ្ឋាភិបាល តំណាងនីតិបុគ្គលដែលទទួលមូលនិធិពីផ្នែកណាមួយនៃរដ្ឋាភិបាល តំណាងគណៈបក្សនយោបាយ ឬអង្គការសាធារណៈអន្តរជាតិណាមួយ ឬតំណាងបេក្ខជនខាងនយោបាយណាម្នាក់។
  • ក្រុមហ៊ុន FedEx រក្សាសិទ្ធិក្នុងការតម្រូវឱ្យអ្នកឈ្នះធ្វើលិខិតបញ្ជាក់ភាពមានសិទ្ធ មុនទទួលរង្វាន់ ដើម្បីបញ្ជាក់ថា អ្នកឈ្នះពិតជាមានសិទ្ធិចូលរួមសកម្មភាពនេះស្របតាមលក្ខខណ្ឌ ហើយអ្នកឈ្នះបានបំពេញតាមលក្ខខណ្ឌទាំងអស់នេះ។ ការបំពេញលិខិតនេះយ៉ាងទៀងត្រង់ ជាលក្ខខណ្ឌចាំបាច់ដើម្បីអាចទទួលរង្វាន់។
  • ក្រុមហ៊ុន FedEx តាំងចិត្តអនុលោមច្បាប់ស្ដីអំពីភាពឯកជននៃទិន្នន័យ។ អង្គភាពផ្សេងៗ និងដៃគូរបស់ FedEx (ដែលហៅរួមថា FedEx ក្នុងប្រការនេះ) អាចប្រមូល ប្រើប្រាស់ ចែករំលែក និងធ្វើប្រតិបត្តិការផ្សេងទៀតលើទិន្នន័យរបស់អ្នក (រួមទាំងប្រតិបត្តិការឆ្លងដែន) សម្រាប់ការគ្រប់គ្រងទំនាក់ទំនង ម៉ាឃីតធីង និងការផ្សាយពាណិជ្ជកម្ម។ ការប្រើប្រាស់ទាំងនេះ អាចរួមបញ្ចូលរបៀបប្រើប្រាស់ទាំងឡាយដែលលោកអ្នកអនុញ្ញាត ឬការប្រើប្រាស់ដែលតម្រូវ ឬអនុញ្ញាតដោយច្បាប់។ ក្រុមហ៊ុន FedEx និងភ្នាក់ងារមានសិទ្ធិ ដៃគូផ្ដល់សេវាកម្ម ឬ/និងដៃគូជំនួញ/ម៉ាឃីតធីង អាចទាក់ទងទៅលោកអ្នកតាមរយៈវិធី និងបណ្ដាញគ្រប់បែបយ៉ាង ដើម្បីផ្សាយអំពីទំនិញ និងសេវាកម្មដែលផ្ដល់ជូនដោយក្រុមហ៊ុន FedEx មិនថាលោកអ្នកបានចុះឈ្មោះបញ្ជីហាមទាក់ទង/ហាមតេ ឬយ៉ាងណា។ នៅពេលណាដែលតម្រូវឱ្យលោកអ្នកផ្ដល់ការអនុញ្ញាត នៅពេលដែលលោកអ្នកបញ្ជូនពត៌មានផ្ទាល់ខ្លួន ឬ/និងចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីនិរន្តរភាពរបស់FEDEXនេះ លោកអ្នកត្រូវចាត់ទុកថា បានផ្ដល់ការអនុញ្ញាតរួចហើយ។ ដើម្បីទទួលពត៌មានថែមទៀត សូមអាន សេចក្ដីថ្លែងការណ៍ស្ដីពីឯកជនភាព របស់យើងនៅhttps://www.fedex.com/en-in/privacy-policy.html និង សេចក្ដីថ្លែងការណ៍ជាសកលស្ដីពឯកជនីភាព របស់យើងនៅ https://www.fedex.com/en-us/trust-center/privacy.html។ បន្ថែមទៅទៀត ដោយបញ្ជូនសំណុំដាក់ពាក្យនេះ លោកអ្នកធានាថា លោកអ្នកពិតជាអ្នកប្រើប្រាស់ និង‌/ឬអ្នកចុះឈ្មោះ ដូចតាមពត៌មានទំនាក់ទំនងដែលលោកអ្នកបានផ្ដល់មែន។
  • បើសិនជាសកម្មភាពនេះ មិនអាចមានដំណើរការតាមគម្រោង ដោយសារមូលហេតុ ដូចជាការបន្លំ ការរំខានដោយគ្មានការអនុញ្ញាត ការបោកប្រាស់ បញ្ហាបច្ចេកទេស ឬមូលហេតុផ្សេងណាក៏ដោយ ដែលក្រុមហ៊ុន FedEx មិនអាចទប់ស្កាត់បានទេ ដែលនាំឱ្យបង្ខូច ឬប៉ះពាល់ដល់សុវត្តិភាពនៃថ្នាក់គ្រប់គ្រង ដល់ភាពយុត្តិធម៌ ដល់សេចក្ដីទៀងត្រង់ ឬដល់ការអនុវត្តប្រូម៉ូសិននេះ នោះក្រុមហ៊ុន FedEx មានសិទ្ធសម្រេចចិត្តក្នុងការលប់ចោល បញ្ចប់ កែតម្រូវ ឫផ្អាកនូវសកម្មភាព។
  • លក្ខខណ្ឌនៃការដឹងជញ្ជូន ដូចដែលបញ្ជាក់ក្នុងបញ្ជីទំនិញ FedEx Express សម្រាប់យានយន្តផ្លូវអាកាស មានសុពលភាពនៅថ្ងៃដឹកជញ្ជូន នឹងអនុវត្តដល់ទំនិញដែលត្រូវដឹកជញ្ជូន។ បើសិនជាមានភាពខុសគ្នារវាងលក្ខខណ្ឌក្នុងបញ្ជីទំនិញ និងលក្ខខណ្ឌនេះ នោះលក្ខខណ្ឌក្នុងបញ្ជីទំនិញនិងមានអទិភាព។
  • បើសិនជាកើតមានភាពល្អៀង ឬភាពមិនត្រឹមត្រូវស្ដីអំពីសកម្មភាពនេះ ក្រុមហ៊ុន FedEx នឹងធ្វើការសម្រេចចិត្តចុងក្រោយ ដោយគ្មានទំនាក់ទំនងបន្តបន្ទាប់ទេ។ ក្រុមហ៊ុន FedEx មិនមានកាតព្វកិច្ចផ្ដល់រង្វាន់នោះទេ បើសិនជាការផ្ដល់រង្វាន់នោះខុសពីច្បាប់ និងបទបញ្ជាជាធរមាន។
  • ក្រុមហ៊ុន FedEx មានសិទ្ធិកែសម្រួលលក្ខខណ្ឌនេះ ដោយសេរី ដោយគ្មានការជូនដំណឹងទុកជាមុន។