China Plus One៖ ការចង្អុលបង្ហាញអំពីការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់

យុទ្ធសាស្រ្ត China Plus One ផ្តល់ជូននូវដំណោះស្រាយដ៏មានអនុភាពសម្រាប់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ ជួយអាជីវកម្មក្នុងការគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពលើថ្លៃចំណាយ។ ទទួលបានការយល់ដឹងជាគន្លឹះអំពីពាណិជ្ជកម្ម ពន្ធ និងកម្លាំងពលកម្ម ដើម្បីជាពត៌មានសម្រាប់ការធ្វើផែនការរបស់លោកអ្នក និងមើលថាតើ FedEx ធ្វើឱ្យការពង្រីកសក្ដានុពលអាជីវកម្មទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានភាពងាយស្រួលកម្រិតណា តាមរយៈសេវាកម្មដឹកជញ្ជូនសកលដែលជាទីទុកចិត្តរបស់យើង។


Image
Image
Image

សេចក្ដីផ្ដើមអំពី China Plus One

តើ China Plus One ជាអ្វី?

China Plus One គឺជាយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់មួយ ដែលអាជីវកម្មធ្វើធ្វើពិពិធកម្មលើប្រភពទំនិញ ឬប្រតិបត្តិការផលិតកម្មរបស់ខ្លួនដោយបន្ថែមប្រទេសយ៉ាងហោចណាស់មួយផ្សេងទៀត ពីលើមូលដ្ឋានដែលមានស្រាប់នៅក្នុងប្រទេសចិន។ យុទ្ធសាស្ត្រ China Plus One ជួនកាលត្រូវបានគេហៅថា China + 1 ឬ China Plus N ដោយអក្សរ N តំណាងឱ្យ ចំនួននៃទីតាំងជំនួសផ្សេងៗទៀត។ 

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី និង កម្ពុជាជារឿយៗគឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលចាប់យកយុទ្ធសាស្រ្ត China Plus One។

ប្រភពដើមនៃយុទ្ធសាស្ត្រ China Plus One នៅក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងវិវត្ត

យុទ្ធសាស្រ្ត China Plus One បាន លេចឡើង នៅដើមឆ្នាំ 2000 ។ ការស្រាវជ្រាវបង្ហាញថា យុទ្ធសាស្រ្តនេះត្រូវបានអនុម័តជាលើកដំបូងដោយ សាជីវកម្មជប៉ុន ដែលព្យាយាមគ្រប់គ្រងហានិភ័យដែលពាក់ព័ន្ធនឹងភាពតានតឹងទ្វេភាគីរវាងចិន និងជប៉ុន។ យុទ្ធសាស្រ្ត China Plus One ត្រូវបានវិវឌ្ឍពីយុទ្ធសាស្ត្រការពារទៅជាយុទ្ធសាស្រ្តមួយដែលផ្តោតលើការបង្កើនភាពធន់ និងប្រសិទ្ធភាពក្នុងការចំណាយ។

ការអនុវត្តយុទ្ធសាស្ត្រ China Plus One ក៏ត្រូវបានជំរុញបន្ថែមទៀតផងដែរ ដោយសារតែគោលនយោបាយពាណិជ្ជកម្មថ្មីៗ និងការវិនិយោគលើវិស័យផលិតកម្មពីសំណាក់បណ្តាប្រទេស "បូកមួយ (Plus One)" ដូចជាប្រទេសកម្ពុជា និងវៀតណាមជាដើម។


Image
Image
Image

មូលហេតុដែល China Plus One មិនមែនគ្រាន់តែជាការពេញនិយមទៀតទេ ប៉ុន្តែវាគឺជាភាពចាំបាច់

ក្នុងពិភពលោកមួយដែលមិនមានអ្វីប្រាកដប្រជាជាងភាពមិនប្រាកដប្រជា ការពឹងផ្អែកលើប្រទេសតែមួយក្នុងការធ្វើជាប្រភពផ្គត់ផ្គង់ ឬផលិតកម្ម នឹងធ្វើឱ្យអាជីវកម្មងាយរងគ្រោះដោយសារឥទ្ធិពលទាំងឡាយណាដែលពួកគេមិនអាចគ្រប់គ្រងបាន។ បញ្ហានេះ ត្រូវបានស្តែងឱ្យឃើញច្បាស់តាមរយៈផលរំខានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលបង្កឡើងដោយព្រឹត្តិការណ៍នានា ដូចជាការរីករាលដាលនៃជំងឺកូវីដ-19 និងការរាំងខ្ទប់នៅព្រែកជីកស៊ុយអេជាដើម។ 

យុទ្ធសាស្ត្រ China Plus One ជួយឱ្យអាជីវកម្មអាចកសាងភាពធន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលធ្វើឱ្យអាជីវកម្មទាំងនោះអាចសម្របខ្លួន និងឆ្លើយតបបានប្រសើរជាងមុនចំពោះព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ ឬការប្រែប្រួលភូមិសាស្ត្រនយោបាយនានា។ 

ហេតុអ្វីបានជាអាជីវកម្មចាប់យកយុទ្ធសាស្ត្រ China Plus One

ការកើនឡើងនៃតម្លៃពលកម្ម

 កម្លាំងពលកម្មដ៏ច្រើន និងមានតម្លៃសមរម្យរបស់ប្រទេសចិន នាពេលកន្លងមក គឺជាគន្លឹះនៃភាពខ្លាំងរបស់ខ្នួនក្នុងការធ្វើជាមណ្ឌលផលិតកម្មសកល។ ទោះជាយ៉ាងណាក៏ដោយ  ប្រាក់បៀវត្សរ៍ជាមធ្យមបានកើនឡើងទ្វេដង ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ដែលប៉ះពាល់  ដល់អត្ថប្រយោជន៍នៃថ្លៃចំណាយជាប្រពៃណី របស់ប្រទេសចិន និងនាំឱ្យ អាជីវកម្មមួយចំនួន ពិចារណលើ យុទ្ធសាស្ត្រ China Plus One។

ហានិភ័យចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្រូវការក្នុងការធ្វើពិពិធកម្ម

ខណៈពេលវិបត្តិជំងឺរាតត្បាតសកលបានដាក់សម្ពាធលើអាជីវកម្មនានាក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ការប្រែប្រួលនៃទិដ្ឋភាពពាណិជ្ជកម្មអន្តរជាតិបានជម្រុញបន្ថែមនូវតម្រូវការធ្វើពិពិធកម្មនេះ និងបណ្ដាលឱ្យអាជីវកម្មទាំងនោះឱ្យចាប់យកនូវយុទ្ធសាស្ត្រ China Plus One។

ឧទាហរណ៍ ដើម្បី ស្វែងយល់អំពីការផ្លាស់ប្តូរពន្ធគយសហរដ្ឋអាមេរិក និងនៅតែមានភាពប្រកួតប្រជែងលើថ្លៃចំណាយនៅពេលលក់នៅក្នុងសហរដ្ឋអាមេរិក អាជីវកម្មមួយចំនួនបានផ្លាស់ប្តូរផលិតកម្ម និងប្រភពផ្គត់ផ្គង់របស់ពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ។

ជារួម ប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថាការពឹងផ្អែកលើប្រទេសតែមួយសម្រាប់ផលិតកម្ម និងប្រភពផ្គត់ផ្គង់ គឺនាំមកនូវហានិភ័យដែលមិនអាចគេចផុត។ យុទ្ធសាស្រ្ត China Plus One គឺជាវិធីមួយដើម្បីកាត់បន្ថយហានិភ័យនោះ និងបង្កើនភាពធន់សម្រាប់អាជីវកម្ម។

គុណសម្បត្តិ និងគុណវិបត្តិនៃយុទ្ធសាស្ត្រ China Plus One

China Plus One ភ្ជាប់មកជាមួយ អត្ថប្រយោជន៍ និងហានិភ័យ មួយចំនួន។ អាជីវកម្មទាំងឡាយត្រូវតែថ្លឹងថ្លែងយ៉ាងហ្មត់ចត់នូវគុណសម្បត្តិ និងគុណវិបត្តិដើម្បី កំណត់ថា តើវាជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់អាជីវកម្មរបស់ពួកគេដែរឬទេ។ 

អត្ថប្រយោជន៍សំខាន់ៗនៃ China Plus One គុណវិបត្តិនៃ China Plus One
កាត់បន្ថយហានិភ័យតាមរយៈការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ថ្លៃដើមដំបូងពាក់ព័ន្ធនឹងការវាយតម្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ថ្មី និង ការបង្កើត ឃ្លាំងថ្មី។ 
ភាពប្រកួតប្រជែងលើថ្លៃដើមតាមរយៈថ្លៃចំណាយលើ កម្លាំងពលកម្ម និងផលិតកម្មដែលមានតម្លៃទាបជាងមុន ភាពស្មុគស្មាញក្នុងប្រតិបត្តិការ រួមមាន ឧបសគ្គផ្នែកភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ 
ទទួលបាននូវកម្លាំង ពលកម្ម វ័យក្មេងជាងមុនកាន់តែច្រើន លទ្ធភាពទទួលបានជំនាញតាមឯកទេស និង ជំនាញ ដែលមានកម្រិត។
ការលើកទឹកចិត្តផ្នែកពាណិជ្ជកម្ម ដូចជាការកាត់បន្ថយពន្ធគយជាដើម ហានិភ័យនៃអនុលោមភាពពាក់ព័ន្ធនឹងការបន្សាំជាមួយច្បាប់ និងបទប្បញ្ញត្តិថ្មីៗ

ការវាយតម្លៃប្រកបដោយតុល្យភាព៖ ពេលវេលាដែលផ្តល់ប្រសិទ្ធភាពខ្ពស់បំផុត

ការសម្រេចចិត្តចាប់យកយុទ្ធសាស្ត្រ China Plus One គួរតែគិតគូរទៅលើគុណសម្បត្តិ និងគុណវិបត្តិ ព្រមទាំងពត៌មានទូទៅ និងគោលដៅរបស់អាជីវកម្មផងដែរ។ ឧទាហរណ៍ ប្រសិនបើអាជីវកម្មនោះមានមូលដ្ឋានអតិថិជនធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះវាគឺសមហេតុផលក្នុងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅក្នុងតំបន់នេះ។ 

យុទ្ធសាស្ត្រ China Plus One នឹងផ្តល់ប្រសិទ្ធភាពខ្ពស់បំផុត នៅពេលដែល ដំណើរការផលិតកម្មរបស់អាជីវកម្មមួយ អាចត្រូវបានយកគំរូតាមបានយ៉ាងងាយស្រួលរវាងទីតាំងទាំងពីរ ដោយមិនមានការធ្លាក់ចុះនៃគុណភាព។ ផ្ទុយទៅវិញ ប្រសិនបើដំណើរការផលិតកម្មទាមទារនូវជំនាញឯកទេសកម្រិតខ្ពស់ នោះថ្លៃដើម ក្នុងការបង្កើត មូលដ្ឋានផលិតកម្មថ្មី និង ការរក្សា ការគ្រប់គ្រងគុណភាព អាចនឹងមានតម្លៃខ្ពស់ហួសប្រមាណ។ 

ចំពោះប្រភពផ្គត់ផ្គង់ យុទ្ធសាស្ត្រ China Plus One គឺមានប្រសិទ្ធភាពសម្រាប់អាជីវកម្មដែលមានការពឹងផ្អែកជាចម្បងលើទំនិញដែលស្ថិរភាពនៃតម្លៃ និងការផ្គត់ផ្គង់របស់វា ជាចំណុចកំពូល។ ឧទាហរណ៍ អាជីវកម្មដែលមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមវាយនភណ្ឌ ឬគ្រឿងបង្គុំអេឡិចត្រូនិកពីប្រទេសចិន អាចបង្កើនភាពធន់របស់ពួកគេទៅនឹងការកើនឡើងនៃតម្លៃ ឬការខ្វះខាតការផ្គត់ផ្គង់បាន ដោយសារមានអ្នកផ្គត់ផ្គង់បន្ទាប់បន្សំនៅក្នុងប្រទេស 'បូកមួយ (Plus One)' ដូចជាវៀតណាម ឬថៃជាដើម។

របៀបដែលយុទ្ធសាស្ត្រ China Plus One ដំណើរការ

គោលបំណងនៃយុទ្ធសាស្រ្ត China Plus One គឺធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់អាជីវកម្ម។ ដូច្នេះវាមិនមែនជាការចាកចេញពីប្រទេសចិនទេ ប៉ុន្តែជាការបង្កើតសមត្ថភាពលើប្រភពផ្គត់ផ្គង់ និងផលិតកម្មនៅក្នុងប្រទេសយ៉ាងហោចណាស់មួយផ្សេងទៀត។ 

ការរៀបចំប្រព័ន្ធទ្វេភាគ៖ ការរក្សាទុកប្រទេសចិន + ការបន្ថែមមណ្ឌលថ្មីៗ

ការចាប់យកយុទ្ធសាស្រ្ត China Plus One ជារឿយៗចាប់ផ្តើមដោយការរៀបចំប្រព័ន្ធទ្វេភាគ។ អាជីវកម្មទាំងឡាយនៅតែ រក្សាវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន និងបន្ត ទាញយក ផលប្រយោជន៍នានា ដូចជា កម្លាំងពលកម្ម ដែលមានឯកទេស ស្របពេលជាមួយគ្នា បង្កើត មណ្ឌលផលិតកម្ម ឬប្រភពផ្គត់ផ្គង់នៅកន្លែងផ្សេងទៀត។ 

អាជីវកម្មទាំងឡាយអាចជ្រើសរើសវិធីសាស្ត្រខុសៗគ្នានៅពេលបង្កើតមណ្ឌលថ្មីៗ។ ពួកគេអាចជ្រើសរើសការផលិតចេញនូវផលិតផលដូចគ្នានៅក្នុងប្រទេសនីមួយៗ ឬបែងចែកការផលិត ទៅតាមទម្រង់ផ្សេងៗគ្នា។ ឧទាហរណ៍ ពួកគេអាចនឹងពឹងផ្អែកលើមណ្ឌលថ្មីសម្រាប់ការផលិតគ្រឿងបង្គុំជាក់លាក់ណាមួយ ហើយបង្វែរធនធាននៅក្នុងប្រទេសចិនទៅផ្តោតលើការគ្រប់គ្រងគុណភាព និងការដំឡើងសម្រេចវិញ។ ម្យ៉ាងវិញទៀត ពួកគេអាចនឹងឱ្យមណ្ឌលនីមួយៗផលិតចេញនូវផលិតផលសម្រាប់លក់ទៅក្នុងទីផ្សារក្នុងស្រុក ដើម្បីសន្សំសំចៃលើការដឹកជញ្ជូនទំនិញ និងការចែកចាយទំនិញ។     

ការរៀបចំប្រព័ន្ធទ្វេភាគនេះ អនុញ្ញាតឱ្យអាជីវកម្មទាំងឡាយទទួលបាន ផលប្រយោជន៍ ពីគុណសម្បត្តិនៃទីតាំងនីមួយៗ ព្រមទាំងអាចបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់មួយដែលមានភាពធន់ និងភាពបត់បែនជាងមុន។

តួនាទីរបស់ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនក្នុងការសម្រួលឱ្យការផ្លាស់ប្ដូរមានភាពរហូន

ក្រុមហ៊ុន ដឹកជញ្ជូន ផ្តល់នូវការតភ្ជាប់ដ៏សំខាន់រវាងមណ្ឌលផលិតកម្ម និងបណ្តាញចែកចាយទំនិញនានា។ ក្រោមហេតុផលនេះ ការជ្រើសរើសដៃគូដឹកជញ្ជូនដ៏ត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការផ្លាស់ប្តូរដោយរលូនទៅកាន់យុទ្ធសាស្ត្រ China Plus One។

ដើម្បីធានាបាននូវលំហូរទំនិញដោយគ្មានភាពរអាក់រអួល និង សម្រួល ដល់ដំណើរការដូចជា ការបញ្ចេញទំនិញពីគយ អាជីវកម្មគួរតែស្វែងរកដៃគូដែលអាចផ្តល់ជូននូវចំណុចដូចខាងក្រោម៖ 

  • បណ្តាញដឹកជញ្ជូនដ៏ទូលំទូលាយ រួមមានសមត្ថភាពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្ត ទាំង នៅក្នុងប្រទេសចិន និងនៅក្នុងប្រទេស 'បូកមួយ (Plus One)'

  • បច្ចេកវិទ្យា និងធនធានដើម្បីដោះស្រាយរាល់តម្រូវការ និងបទប្បញ្ញត្តិគយដ៏ស្មុគស្មាញនៅក្នុងទីផ្សារថ្មីៗ 

  • ឧបករណ៍ឌីជីថល និងសមត្ថភាពរួមបញ្ចូលប្រព័ន្ធ ដើម្បីធ្វើឱ្យដំណើរការនានា ដូចជាការដឹកជញ្ជូន មានភាពសាមញ្ញ 

  • ការតាមដានការដឹកជញ្ជូន និងតម្លាភាពនៃបញ្ញើទំនិញ 

  • ជំនាញ ក្នុងស្រុក និងការគាំទ្រដោយផ្ទាល់នៅនឹងកន្លែង 

អាជីវកម្មទាំងឡាយ ក៏អាចទទួលបានផលប្រយោជន៍ ផងដែរពីការធ្វើការងារជាមួយអ្នកផ្គត់ផ្គង់តែមួយ ឬសូម្បីតែ តាមរយៈអ្នកទំនាក់ទំនងតែមួយ។ វិធីនេះ មិនត្រឹមតែអាចជួយសម្រួលដល់ដំណើរការការងារ និងការប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបាន ការបញ្ចុះតម្លៃតាមបរិមាណបញ្ញើ ឬផលចំណេញទៅតាមបម្រែបម្រួលនៃបរិមាណផលិត។

របៀបជ្រើសរើសទីតាំង ‘បូកមួយ (Plus One)’

លក្ខណៈវិនិច្ឆ័យសំខាន់ៗ៖ ថ្លៃដើម កម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ ស្ថិរភាព ​គុណភាព

ដើម្បីជ្រើសរើសទីតាំង បូកមួយ ដ៏ល្អបំផុត អាជីវកម្មទាំងឡាយគួរតែវាយតម្លៃលើ ជម្រើស នីមួយៗ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងលក្ខណៈវិនិច្ឆ័យសំខាន់ៗរបស់ពួកគេ ដូចជា៖  

✔  ថ្លៃដើម៖ ការចំណាយលើកម្លាំងពលកម្ម ការផលិត និង ភស្តុភារកម្ម គួរតែត្រូវបានយកមកពិចារណាទាំងអស់ ដើម្បីធានាថាទីតាំងថ្មីនេះផ្តល់នូវអត្ថប្រយោជន៍ផ្នែកថ្លៃដើម។    

✔  កម្លាំងពលកម្ម និងវប្បធម៌៖​ លទ្ធភាពដែលអាចរកបាននូវ កម្លាំងពលកម្ម ដែលមានជំនាញ និងងាយស្រួលបណ្តុះបណ្តាល រួមទាំងលក្ខណៈពិសេសនៃវប្បធម៌ គួរត្រូវបានសង្កេតព្រមគ្នា ព្រោះកត្តាទាំងនេះអាចជះឥទ្ធិពលដល់របៀបរបបនៃការធ្វើការងារប្រចាំថ្ងៃ។ ទាំងនេះអាចរួមបញ្ចូលទាំងទម្លាប់នៅកន្លែងធ្វើការ ដូចជាការសម្រាកថ្ងៃត្រង់របស់កម្មករជាជនជាតិវៀតណាមភាគច្រើនជាដើម។ ​

✔  ហេដ្ឋារចនាសម្ព័ន្ធ៖ លទ្ធភាពទទួលបាន និងគុណភាពនៃផ្លូវថ្នល់ បណ្តាញដឹកជញ្ជូន និងប្រព័ន្ធទឹកភ្លើងគឺពិតជាសំខាន់ណាស់សម្រាប់ប្រតិបត្តិការប្រកបដោយភាពជឿជាក់។  កត្តាទាំងនេះ គួរតែត្រូវបានសិក្សាស្រាវជ្រាវ ព្រមគ្នាជាមួយនឹងសមត្ថភាពរបស់កំពង់ផែ និងព្រលានយន្តហោះដែលត្រូវចាត់ចែងតម្រូវការដឹកជញ្ជូនទំនិញផងដែរ។ 

✔  ស្ថិរភាព៖  ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងកត្តានានាដូចជាអត្រានៃអាកាសធាតុអាក្រក់ ឬគ្រោះមហន្តរាយធម្មជាតិ គួរតែត្រូវបានយកមកពិចារណា។ 

✔  គុណភាព និងសុវត្ថិភាព៖ ក្រុមហ៊ុនផ្គត់ផ្គង់ និងដៃគូសហការដែលមានសក្តានុពល គួរតែត្រូវបានវាយតម្លៃដើម្បីអាចគ្រប់គ្រងបាននូវ គុណភាព បទដ្ឋានសុវត្ថិភាព ព្រមទាំងការអនុវត្តតាមបទបញ្ញតិ្ត និងក្រមសីលធម៌នៃទម្លាប់ ការងារ ។

សារៈសំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើថ្លៃដើម និងការអនុលោមភាព ដូច្នេះវាអាចជាកត្តាសម្រេចចិត្តដ៏សំខាន់នៅពេលនិយាយអំពីការជ្រើសរើសទីតាំង បូកមួយ។ ជាឧទាហរណ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជួយកាត់បន្ថយពន្ធគយ និង សម្របសម្រួល ដល់ការចរាចរទំនិញដោយសេរីជាងមុននៅក្នុងតំបន់ ដែលធ្វើឱ្យបណ្តាប្រទេសជាសមាជិកក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលកំពុងជំរុញយុទ្ធសាស្ត្រ China Plus One។    

អាជីវកម្មនៅក្នុងសហភាពអឺរ៉ុប អាចទាញយកផលប្រយោជន៍ពី FTA ជាមួយសិង្ហបុរី និងវៀតណាមបាន។ ទន្ទឹមនឹងនេះដែរ ការចរចាកំពុងបន្តធ្វើឡើងសម្រាប់ FTA ដាច់ដោយឡែករវាងសហភាពអឺរ៉ុប និងប្រទេសថៃ ហ្វីលីពីន និងម៉ាឡេស៊ី។

បញ្ហាប្រឈមផ្នែកភស្តុភា និងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុង China Plus One

ការចាប់យកយុទ្ធសាស្ត្រ China Plus One និង ការបង្កើត មណ្ឌលមួយនៅក្នុងប្រទេសថ្មីមួយ គឺនាំមកនូវបញ្ហាប្រឈមថ្មីៗដែលអាចធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពយឺតយ៉ាវ និងបង្កើនថ្លៃដើម ប្រសិនបើ មិនមានការគ្រប់គ្រងឱ្យបានល្អប្រសើរនោះទេ។ ដៃគូដែលអាចទុកចិត្តបាន គឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហានានា ដូចជាបទប្បញ្ញត្តិក្នុងស្រុក និងភស្តុភារកម្មជាដើម។ 

បញ្ហាប្រឈមសំខាន់ៗ

ការផ្លាស់ប្តូរពីមូលដ្ឋានផលិតកម្ម ឬការផ្គត់ផ្គង់តែមួយដែលរឹងមាំនៅក្នុងប្រទេសចិន ទៅកាន់គំរូមណ្ឌលទ្វេភាគ គឺនាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន។ 

  • ហេដ្ឋារចនាសម្ព័ន្ធ៖ ប្រទេស បូកមួយ មួយចំនួន មានផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាន និងបណ្តាញផ្លូវដែកដែលមានការអភិវឌ្ឍតិចជាង បើប្រៀបធៀបទៅនឹងប្រទេសចិន។ កត្តានេះអាចធ្វើឱ្យការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូនតាមកប៉ាល់មានភាពយឺតយ៉ាវ ព្រមទាំងជះឥទ្ធិពលដល់ភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។   

  • សមត្ថភាពដឹកជញ្ជូនទំនិញធំៗ និងរយៈពេលដឹកជញ្ជូនទំនិញ៖ មណ្ឌលផលិតកម្មដែលទើបនឹងលេចចេញអាចមានសមត្ថភាពដឹកជញ្ជូនទំនិញធំៗទាបជាង ដែលនាំឱ្យមានការប្រកួតប្រជែងសម្រាប់កន្លែងទំនេរ និងរយៈពេលដឹកជញ្ជូនទំនិញវែងជាងមុន។ 

  • ភាពស្មុគស្មាញនៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ពហុប្រទេស៖ ការសម្របសម្រួលលើការផលិត ការរក្សា បាននូវគុណភាពជាប់លាប់ និងការគ្រប់គ្រងសារពើភ័ណ្ឌរវាងមណ្ឌលពីរ ឬច្រើន តម្រូវឱ្យមានដំណើរការ និងប្រព័ន្ធរឹងមាំ។ 

  • នីតិវិធីបញ្ចេញទំនិញពីគយ និងបទប្បញ្ញត្តិក្នុងស្រុក៖ ការដោះស្រាយលើតម្រូវការគយ និងឧបសគ្គសម្រាប់អនុលោមភាពនៅក្នុងប្រទេសថ្មីមួយគឺមានភាពស្មុគស្មាញ ហើយអាចបណ្តាលឱ្យមានការឃាត់ទុកបញ្ញើទំនិញ ក៏ដូចជាការពន្យាពេលដែលនាំឱ្យខាតបង់ថវិកាច្រើន ប្រសិនបើមិនមាន ការគ្រប់គ្រងឱ្យបានល្អទេនោះ។ 

ហេតុអ្វីបានជាការជ្រើសរើសដៃគូ 3PL/ដឹកជញ្ជូន ដែលត្រឹមត្រូវគឺមានសារៈសំខាន់

ដៃគូដឹកជញ្ជូន ដែលអាចទុកចិត្តបាន គឺជាកត្តាគន្លឹះឆ្ពោះទៅរកភាពជោគជ័យសម្រាប់យុទ្ធសាស្ត្រ China Plus One ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ដែលអាចនឹងខ្វះខាតធនធានផ្ទាល់នៅនឹងកន្លែង។ ដៃគូដឹកជញ្ជូនដ៏រឹងមាំដែលមាន បណ្តាញទូលំទូលាយ អាចផ្តល់ជូននូវសមត្ថភាពដឹកជញ្ជូនទំនិញធំៗដែលអាចទុកចិត្តបាន ព្រមទាំងមានឧបករណ៍ និង ជំនាញ ច្បាស់លាស់ក្នុងការដោះស្រាយការបញ្ចេញទំនិញពីគយ និងឯកសារចាំបាច់នានា។ 

ការសហការជាមួយ ​ក្រុមហ៊ុនផ្តល់សេវាកម្ម ដឹកជញ្ជូន ភាគីទីបី ឬ 3PL អាចជួយបំពេញបន្ថែមដល់យុទ្ធសាស្ត្រ China Plus One ឱ្យកាន់តែប្រសើរឡើង តាមរយៈការអនុវត្តការគ្រប់គ្រងសារពើភ័ណ្ឌ ការរៀបចំដឹកជញ្ជូនទំនិញតាមការបញ្ជាទិញ ការដឹកជញ្ជូន និងការដឹកជញ្ជូនត្រលប់វិញ ទាំងនៅក្នុង ប្រទេសចិន និងនៅក្នុងបណ្តាប្រទេស 'បូកមួយ'។ ដៃគូដឹកជញ្ជូន 3PL ដ៏ត្រឹមត្រូវ ក៏អាចជួយឱ្យអាជីវកម្មទាំងឡាយ រក្សាបាននូវចក្ខុវិស័យ និងកម្រិតនៃការគ្រប់គ្រងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ ដែលស្របពេលនោះក៏ផ្តល់ពេលវេលាកាន់តែច្រើនសម្រាប់ពួកគេក្នុងការផ្តោតលើសកម្មភាពស្នូលនានា ដូចជាការអភិវឌ្ឍផលិតផល និងការលក់ជាដើម។ 

មណ្ឌលផលិតកម្មជាជម្រើសកំពូលៗ

ការជ្រើសរើសទីតាំង "បូកមួយ" ដ៏ត្រឹមត្រូវមានន័យថា ជាការស្វែងរក មណ្ឌលមួយដែលចំណុចខ្លាំងជាពិសេសរបស់ខ្លួនស្របទៅនឹងវិស័យ និងគោលដៅជាក់លាក់របស់អាជីវកម្ម។ ប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ផ្តល់នូវជម្រើសដ៏គួរឱ្យទាក់ទាញជាច្រើន ដោយមានអ្នកជំនាញឯកទេសនៅក្នុងវិស័យផ្សេងៗគ្នា។ 

Image
Image
Image

វៀតណាម

ប្រទេសវៀតណាម បានងើបឡើង ក្លាយជាប្រភពអំណាចនៃផលិតកម្មមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសម្រេចបានតាមរយៈកម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានភាពប្រកួតប្រជែង និង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏មានអំណោយផលនានា។ ប្រទេសនេះមានភាពលេចធ្លោខ្លាំងខាងផ្នែកគ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងស្បែកជើង។



Image
Image
Image

ប្រទេសកម្ពុជា

កម្ពុជា កំពុងងើបឡើងក្លាយជាជម្រើសគោលដៅប្រកួតប្រជែងមួយសម្រាប់វិស័យផលិតកម្ម តាមរយៈការផ្តល់ជូននូវតម្លៃចំណាយលើប្រតិបត្តិការទាប បរិយាកាសវិនិយោគកាន់តែល្អប្រសើរឡើងយ៉ាងរហ័ស និងការទទួលបានការអនុគ្រោះសម្រាប់ការនាំចូលទៅទីផ្សារពិភពលោកនានា។ សរុបមក គុណសម្បត្តិទាំងនេះជួយពង្រឹងជំហររបស់កម្ពុជា ក្នុងការក្លាយជាមូលដ្ឋានផលិតកម្មដែលមានភាពប្រកួតប្រជែងជាយុទ្ធសាស្ត្រ។



Image
Image
Image

ថៃ

ប្រទេសថៃដែលមានកម្លាំងពលកម្ម ជំនាញ ទីតាំងស្ថិតនៅចំកណ្តាល ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជាកម្មវិធី Thailand Plus ជាដើមនោះ ធ្វើឱ្យប្រទេសថៃក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញបំផុតមួយសម្រាប់ទីតាំង 'បូកមួយ'។ ប្រទេសនេះ គឺជាអ្នកផលិតរថយន្តធំបំផុតរួចទៅហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋានផលិតកម្មដ៏សំខាន់មួយសម្រាប់គ្រឿងអេឡិចត្រូនិក។ 



Image
Image
Image

Image
Image
Image

ម៉ាឡេស៊ី

ប្រទេសម៉ាទ្បេស៊ី គឺជាប្រទេសឈានមុខគេក្នុងវិស័យគ្រឿងចម្លងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ដោយផ្តល់នូវកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងមានមូលដ្ឋានផលិតកម្មដែលបានបង្កើតឡើងយ៉ាងរឹងមាំរួចជាស្រេច។ ប្រទេសនេះ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ដោយមានកំពង់ផែធំៗចំនួនពីរ និងមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដែលកំពុងរីកចម្រើន ដែលមានគោលដៅក្លាយជាច្រកទ្វារចែកចាយដ៏សំខាន់សម្រាប់អាស៊ាន។



Image
Image
Image

ឥណ្ឌូណេស៊ី

ប្រទេសឥណ្ឌូនេស៊ី ផ្តល់នូវការចំណាយលើ កម្លាំងពលកម្ម  និងប្រតិបត្តិការដែលមានភាបប្រកួតប្រជែង ដែលធ្វើឱ្យប្រទេសនេះមានភាពទាក់ទាញខ្លាំង សម្រាប់ការផលិតក្នុងបរិមាណច្រើន និងប្រើប្រាស់ កម្លាំងពលកម្មច្រើន។ គំនិតផ្តួចផ្តើមនានា ដូចជា Making Indonesia 4.0 ជាដើម មានគោលបំណងពង្រឹង និងធ្វើទំនើបកម្មវិស័យផលិតកម្មនៅក្នុងប្រទេស ព្រមទាំងទាក់ទាញការវិនិយោគលើផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ឱ្យបានកាន់តែច្រើន។ 



ផលប៉ះពាល់ឧស្សាហកម្មនៃ China Plus One

យុទ្ធសាស្ត្រ China Plus One របស់អាជីវកម្មណាក៏ដោយ គួរតែត្រូវបានរៀបចំឡើងឱ្យស្របទៅតាមតម្រូវការជាក់លាក់នៃវិស័យរបស់ពួកគេ រួមទាំងបទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវសម្រាប់ជំនាញឯកទេសផងដែរ។  នេះគឺជា ទិដ្ឋភាពទូទៅសង្ខេបនៃចំណុចដែលត្រូវពិចារណាសម្រាប់វិស័យសំខាន់ៗ។ 

គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ

ភាពខ្លាំងរបស់ប្រទេសចិនក្នុងនាមជាមណ្ឌលផលិតកម្មសម្រាប់គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ គឺមួយផ្នែកបានមកពីការមាន កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីអ្នកផ្គត់ផ្គង់ដ៏ទូលំទូលាយ រួមមានអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ក្រុមហ៊ុនផលិតគ្រឿងបង្គុំ និងបណ្តាញ ដឹកជញ្ជូន ដ៏ទំនើប។ 

ដើម្បីប្រកួតប្រជែង ប្រទេសនានាដូចជាវៀតណាម និងឥណ្ឌា កំពុងតែលើកកម្ពស់ជំនាញដល់កម្លាំងពលកម្មរបស់ពួកគេយ៉ាងសកម្ម។ ពួកគេ ក៏កំពុងតែបង្កើតតំបន់បច្ចេកវិទ្យាជាន់ខ្ពស់យ៉ាងសកម្ម និងផ្តល់នូវការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញប្រតិបត្តិការដំឡើងដែលមានតម្លៃខ្ពស់ផងដែរ។ Apple គឺជាក្រុមហ៊ុនអេឡិចត្រូនិកមួយដែលឈានមុខគេក្នុងការផ្លាស់ប្តូរផលិតកម្មមួយចំនួនទៅកាន់ប្រទេសទាំងនេះ ដើម្បី ធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

វាយនភណ្ឌ និងសម្លៀកបំពាក់

ប្រទេសចិន ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ក្រុមហ៊ុនផលិតវាយនភណ្ឌ រួមមានខ្សែសង្វាក់ផ្គត់ផ្គង់វាយនភណ្ឌគ្រប់ដំណាក់កាលដែលមានចាប់ពីវត្ថុធាតុដើម ឃ្លាំងជ្រលក់ពណ៌ អ្នកផ្គត់ផ្គង់ឧបករណ៍តម្រឹម និងការដំឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវាយនភណ្ឌជាច្រើនបានក្លាយជាអ្នកចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រ China Plus One មុនគេបង្អស់ ដោយសារតែតម្រូវការកាត់បន្ថយតម្លៃ កម្លាំងពលកម្ម។ តាមការពិត ចំណែករបស់ចិនតនៃផលិតកម្មសម្លៀកបំពាក់សកលបាននិងកំពុងធ្លាក់ចុះ ក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ។

យានយន្ត និងអាវកាស

វិស័យនានា ដូចជាវិស័យយានយន្ត និងអាវកាសជាដើម ត្រូវតែផ្តល់អាទិភាពខ្ពស់ទៅលើការអនុលោមតាមបទប្បញ្ញត្តិ នៅពេលធ្វើការសម្រេចចិត្តថាតើត្រូវបង្កើតមូលដ្ឋានផលិតកម្មនៅទីកន្លែងណា។ ពួកគេ ក៏ត្រូវការលទ្ធភាពទទួលបាននូវវិស្វករ និងអ្នកបច្ចេកទេសដែលមានជំនាញខ្ពស់ផងដែរ។ 

ប្រទេសថៃ និងប្រទេសវៀតណាមស្ថិតក្នុងចំណោម ទីតាំង  'បូកមួយ' ដែលទទួលបានការពេញនិយមខ្លាំងជាងគេ នៅក្នុងវិស័យទាំងនេះ ដោយក្នុងនោះ ប្រទេសវៀតណាម គឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតលំដាប់ទីប្រាំនៅលើពិភពលោក។ 

ការថែទាំសុខភាព

ជាពិសេស វិស័យឱសថសាស្ត្រ បានទទួលស្គាល់នូវតម្រូវការក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ហើយប្រទេសឥណ្ឌាបានក្លាយជាអ្នកផ្គត់ផ្គង់ថ្នាំពេទ្យទូទៅធំបំផុត នៅលើពិភពលោក។  

ទោះជាយ៉ាងណាក៏ដោយ ការចាប់យកជារួមនៃ យុទ្ធសាស្រ្ត China Plus One នៅក្នុងវិស័យថែទាំសុខភាព នៅតែកំពុងមានការវិវត្តនៅឡើយទេ ដោយសារអាជីវកម្មទាំងឡាយថ្លឹងថ្លែងហានិភ័យ និងអត្ថប្រយោជន៍ និងស្វែងយល់បញ្ហា ដូចជាអនុលោមភាពជាដើម។ 

ចំណុចសំខាន់ៗនៃ China Plus One

យុទ្ធសាស្ត្រ China Plus One បានវិវត្តពី ជម្រើស លក្ខណៈការពារខ្លួនទៅជាភាពចាំបាច់យុទ្ធសាស្ត្រមួយ សម្រាប់អាជីវកម្មទាំងឡាយណាដែលចង់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែមានភាពធន់ និងភាពបត់បែនជាងមុន។ ឱកាសដែលយុទ្ធសាស្ត្រនេះផ្តល់ឱ្យ គឺមានទំហំធំធេងណាស់ ប៉ុន្តែជោគជ័យគឺអាស្រ័យលើការរៀបចំផែនការ និងការវាយតម្លៃដោយប្រុងប្រយ័ត្ន ដោយផ្អែកលើតម្រូវការ និងគោលដៅរបស់អាជីវកម្ម។

ចំណុចគន្លឹះសំខាន់ៗ៖ 

  • យុទ្ធសាស្ត្រ China Plus One មិនមែនគ្រាន់តែជាវិធានការកាត់បន្ថយថ្លៃដើមនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតមួយក្នុងការកសាងភាពធន់។

  • ការរៀបចំប្រព័ន្ធទ្វេភាគ អនុញ្ញាតឱ្យអាជីវកម្មទាំងឡាយទទួលបាន អត្ថប្រយោជន៍ ពីហេដ្ឋារចនាសម្ព័ន្ធដ៏គួរឱ្យទុកចិត្ត និង កម្លាំងពលកម្ម ដែលមានជំនាញរបស់ប្រទេសចិន ទន្ទឹមនឹងនោះក៏បង្កើតមណ្ឌលថ្មីៗសម្រាប់ការរីកលូតលាស់ និងភាពបត់បែនខ្ពស់ផងដែរ។ 

  • ទីតាំង 'បូក មួយ' គួរតែត្រូវបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើកត្តាផ្សេងៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិ ភាពអាចរកបាននូវនៃកម្លាំងពលកម្ម មានជំនាញ និងការលើកទឹកចិត្តផ្នែកពាណិជ្ជកម្ម។ 

  • ដៃគូ ដឹកជញ្ជូន ដែលត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្របសម្រួលដំណើរការនានា ដូចជាការបំពេញបែបបទការបញ្ចេញទំនិញពីគយ និងការរក្សា ខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យមានភាពធន់។ 

ត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់លោកអ្នក? ស្វែងយល់អំពីអត្ថប្រយោជន៍នានាដែលផ្តល់ដោយបណ្តាប្រទេសផ្សេងៗគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។

សំណួរដែលសួរញឹកញាប់