តើខ្ញុំអាចរៀបចំឯកសារដឹកជញ្ជូនសម្រាប់ទំនិញនាំចូលដោយរបៀបណា?
ដើម្បីរៀបចំឯកសារដឹកជញ្ជូនសម្រាប់ទំនិញនាំចូល អ្នកអាចត្រូវការឯកសារដឹកជញ្ជូន និងគយមួយចំនួន រួមមានបណ្ណដឹកជញ្ជូនផ្លូវអាកាស វិក្កយបត្រពាណិជ្ជកម្ម និងលិខិតអនុញ្ញាតទាំងឡាយដែលតម្រូវដោយប្រទេស ឬដែនដីទីតាំងទិសដៅ។
មុនពេលដឹកជញ្ជូន សូមផ្ទៀងផ្ទាត់ថាទំនិញរបស់អ្នកត្រូវបានអនុញ្ញាតសម្រាប់ការនាំចូល ដោយពិនិត្យមើលបទប្បញ្ញត្តិគយនៃប្រទេស ឬដែនដីទីតាំងទិសដៅ។
ឯកសារការនាំចូលទូទៅរួមមាន៖
- បណ្ណដឹកជញ្ជូនផ្លូវអាកាស (AWB)៖ ឯកសារដឹកជញ្ជូន/ស្លាកដឹកជញ្ជូនទំនិញដែលប្រើសម្រាប់ដឹកជញ្ជូនបញ្ញើទំនិញ។
- វិក្កយបត្រពាណិជ្ជកម្ម៖ ផ្ដល់ព័ត៌មានលម្អិតអំពីទំនិញ តម្លៃ និងប្រតិបត្តិការ។
- វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ៖ បញ្ជាក់ពីទីកន្លែងដែលទំនិញត្រូវបានបង្កើត ឬផលិត។
- អាជ្ញាបណ្ណនាំចូល៖ តម្រូវសម្រាប់ផលិតផលតាមបទប្បញ្ញត្តិជាក់លាក់នៅក្នុងប្រទេស ឬដែនដីមួយចំនួន។
- លេខចុះបញ្ជីអ្នកនាំទំនិញចូល (អ្នកទទួលទំនិញ)៖ កំណត់ភាគីដែលទទួលខុសត្រូវលើអនុលោមភាពការនាំចូល និងការបញ្ចេញទំនិញពីគយ។
អាស្រ័យលើប្រទេស ឬដែនដីទីតាំងទិសដៅ និងព័ត៌មានលម្អិតនៃបញ្ញើទំនិញ ពន្ធគយ ពន្ធ និងថ្លៃសេវាការបញ្ចេញទំនិញពីគយអាចត្រូវបានអនុវត្ត។
បង្កើតឯកសារដឹកជញ្ជូនអនឡាញ
ដោយប្រើ កម្មវិធីគ្រប់គ្រង់បញ្ញើទំនិញ FedEx អ្នកអាចចូលដោយប្រើលេខសម្គាល់អ្នកប្រើប្រាស់ fedex.com របស់អ្នក ដើម្បីបង្កើតឯកសារដឹកជញ្ជូនសំខាន់ៗរួមមាន៖
- បណ្ណដឹកជញ្ជូនផ្លូវអាកាស (AWB)
- វិក្កយបត្រពាណិជ្ជកម្ម
អ្នកក៏អាចមើល សៀវភៅណែនាំអ្នកប្រើប្រាស់ការដឹកជញ្ជូនបែបសហការណ៍ ដើម្បីស្វែងយល់ពីរបៀបដែលមុខងារការដឹកជញ្ជូនបែបសហការណ៍នៅក្នុងកម្មវិធីគ្រប់គ្រង់បញ្ញើទំនិញ FedEx អាចជួយអ្នកក្នុងការគ្រប់គ្រងទំនិញនាំចូលឆ្លងកាត់ប្រទេស ឬដែនដីច្រើន។
ប្រសិនបើអ្នកមានបណ្ណដឹកជញ្ជូនផ្លូវអាកាសរួចហើយ ហើយត្រូវបង្កើតវិក្កយបត្រពាណិជ្ជកម្ម ឬឯកសារដឹកជញ្ជូនដែលអាចប្រើបានផ្សេងទៀត សូមប្រើមជ្ឈមណ្ឌលរៀបចំឯកសារ FedEx នៅក្នុង កម្មវិធីគ្រប់គ្រងពាណិជ្ជកម្មសកល.
មិនអាចរកឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមជម្រើសទាំងនេះ។
សូមសរសេរសារមកកាន់យើងខ្ញុំ
ទម្រង់ទំនាក់ទំនងរបស់យើងនឹងជួយអ្នកទាក់ទងមកកាន់មនុស្សត្រូវក្នុងលើកដំបូង។
ចូលទៅកាន់ទម្រង់បែបបទភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ហៅទូរស័ព្ទទៅផ្នែកជំនួយអតិថិជន