សិក្ខាសាលាអនឡាញរបស់ FedEx ស្តីពីការផ្លាស់ប្តូរបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក

ដើម្បីជួយអាជីវកម្ម និងអតិថិជនទាំងអស់ឱ្យតាមទាន់ពត៌មានថ្មីៗអំពីបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់របស់វា ក្រុមការងារក្នុងស្រុករបស់យើងបានរៀបចំសិក្ខាសាលាអនឡាញដែលផ្តល់ជូននូវការយល់ដឹងស៊ីជម្រៅ និងការណែនាំលើអនុវត្តជាក់ស្តែងផងដែរ។ វគ្គសិក្សានេះ ផ្ដល់ជូននូវពត៌មានដ៏មានតម្លៃ គន្លឹះក្នុងការផ្ញើបញ្ញើពីអ្នកជំនាញក្នុងស្រុក និងការណែនាំបែបយុទ្ធសាស្ត្រ ដើម្បីជួយដល់ការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់។

ចាក់សិក្ខាសាលាអនឡាញនេះឡើងវិញឥឡូវនេះ ដើម្បីបន្តទទួលបានព័ត៌មានថ្មីៗ និងស្វែងយល់អំពីទិដ្ឋភាពទីផ្សារដែលកំពុងវិវត្តប្រកបដោយទំនុកចិត្ត។


ការទាមទារ eFiling ថ្មីរបស់ CPSC របស់សហរដ្ឋអាមេរិក ​



សេចក្ដីបដិសេធ៖ 
(1) ដោយសារបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវ អាចមានការផ្លាស់ប្តូរតាមពេលវេលា យើងសូមលើកទឹកចិត្តលោកអ្នកឱ្យចូលមើលមជ្ឈមណ្ឌលព័ត៌មានពន្ធគយសហរដ្ឋអាមេរិករបស់យើងជាប្រចាំ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗចុងក្រោយបំផុត។
(2) ខ្លឹមសារនៃសិក្ខាសាលាអនឡាញនេះ មានរួមបញ្ចូលទស្សនៈ និងមតិយោបល់របស់វាគ្មិន។ ពត៌មានទាំងនេះ គឺសម្រាប់ជាសេចក្ដីយោងតែប៉ុណ្ណោះ និងមិនឆ្លុះបញ្ចាំងអំពីទិដ្ឋភាព និងមតិរបស់ក្រុមហ៊ុនយើង និង/ឬអង្គភាពដែលពួកគេតំណាងនោះទេ។ 
(3) ពត៌មានដែលមាននៅក្នុងគេហទំព័រនេះ គឺសម្រាប់ការណែនាំទូទៅស្តីពីប្រធានបទដែលគួរចាប់អារម្មណ៍តែប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានផ្នែកច្បាប់ បទប្បញ្ញត្តិ គណនេយ្យ ពន្ធ ឬជាដំបូន្មានវិជ្ជាជីវៈ និងសេវាកម្មផ្សេងទៀតនោះទេ។