មោទនភាព ក្ដីស្រឡាញ់ ភាពអាចធ្វើបាន

FedExCup

ក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍ FedExCup យើងប្តេជ្ញាផ្តល់នូវក្ដីស្រឡាញ់ និងភាពរំភើបតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រទាំងអស់នៅជុំវិញពិភពលោកនៅគ្រប់ដំណាក់កាលនៃព្រឹតិ្តការណ៍ PGA TOUR។ យើងប្រើប្រាស់ការប្តេជ្ញាចិត្តក្នុងកម្រិតដូចគ្នា ដើម្បីភ្ជាប់អាជីវកម្មជុំវិញពិភពលោកជាមួយភាពអាចធ្វើបាន ជារៀងរាល់ថ្ងៃ។

ក្នុងអំឡុងពេលរដូវកាលធម្មតានៃ FedExCup សមាជិក PGA TOUR ទទួលបានពិន្ទុដោយផ្អែកលើលទ្ធផលរបស់ពួកគេ ដោយសង្កត់ធ្ងន់លើការឈ្នះ និងលេខរៀងខ្ពស់។ រដូវកាលធម្មតានៃ PGA TOUR បញ្ចប់ដោយមានវគ្គលេងជម្រុះ FedExCup ដែលមានទម្រង់ឡើងទៅវគ្គបន្តដោយកាត់ចំនួនកីឡាករក្នុងព្រឹត្តិការពីរដំបូង ដើម្បីកំណត់ចំនួនកីឡាករចុងក្រោយឱ្យបានចំនួន 30 នាក់ ដែលនឹងត្រូវប្រកួតប្រជែងដណ្ដើមពានរង្វាន់ FedExCup នៅចុងរដូវកាលនៃ TOUR Championship ដែលប្រព្រឹត្តទៅនៅទីលានវាយកូនហ្កោល East Lake ក្នុងទីក្រុងអាត្លង់តា រដ្ឋហ្សកហ្ស៊ី។

សូមចុចទីនេះ ដើម្បីស្វែងរកព័ត៌មានថ្មីៗបំផុតពេញមួយរដូវកាល។


Image
Image
Image

FedEx និង កីឡា

នៅ FedEx យើងប្ដេជ្ញាចិត្តថាអ្វីដែលយើងធ្វើគឺត្រូវតែល្អបំផុត ហេតុនេះហើយទើបយើងមានមោទនភាពក្នុងការឧបត្ថម្ភព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យបំផុតក្នុងពិភពលោកមួយចំនួន រួមទាំង UEFA Champions League, ព្រឹត្តិការណ៍ PGA TOUR និង NFL។