FedEx Racing

NFL

 

 

 

 

FedEx និង NFL

រដូវកាលថ្មីនីមួយៗនាំមកនូវក្តីសង្ឃឹម និងឱកាសថ្មីសម្រាប់ក្រុមទាំងអស់នៅ NFL! ដោយមានក្រុមការងារនៅទីផ្សារសហរដ្ឋអាមេរិកជាង 30 FedEx មានលទ្ធភាពក្នុងការទៅដល់ក្រុមអ្នកគាំទ្រដ៏ធំបំផុតលើទឹកដីសហរដ្ឋអាមេរិក និងរួមចំណែកក្នុងការបង្កើតភាពរំភើបរីករាយជាមួយអ្នកគាំទ្រទាំងអស់ផងដែរ។

NFL មានការប្រកួតប្រចាំសប្ដាហ៍ចាប់ពីខែកញ្ញាដល់ខែធ្នូ ដែលផ្តល់ឱ្យ FedEx នូវឱកាសដ៏យូរមួយដើម្បីដំណើរការកម្មវិធី FedEx Air និង Ground Players ប្រចាំសប្ដាហ៍។ ជារៀងរាល់សប្តាហ៍ ខ្សែការពារល្អបំផុត (ផ្លូវគោក) និងខ្សែប្រយុទ្ធល្អបំផុត (ផ្លូវអាកាស) ត្រូវបានតែងតាំង។ តាមរយៈការបោះឆ្នោតតាមប្រព័ន្ធសង្គម និងកុំព្យូទ័រ អ្នកគាំទ្រជាអ្នកសម្រេចលើអ្នកឈ្នះប្រចាំសប្តាហ៍ ហើយការបរិច្ចាគសប្បុរសធម៌នឹងត្រូវបានធ្វើឡើងក្រោមឈ្មោះរបស់កីឡាករទាំងនោះ។ នៅពេលរដូវកាលធម្មតាបញ្ចប់ បេក្ខជនតែងតាំង ត្រូវបានជាប់ឈ្មោះជាកីឡាករល្អប្រចាំឆ្នាំសម្រាប់ FedEx Air និង Ground Players ដោយមានពានរង្វាន់ដែលនឹងផ្តល់ជូនក្នុងអំឡុងចុងសប្ដាហ៍នៃកម្មវិធី Super Bowl។ បេក្ខជនតែងតាំងប្រចាំសប្ដាហ៍ និងការបោះឆ្នោតអាចមើលបានតាមរយៈតំណភ្ជាប់ខាងក្រោម។

FedEx និង កីឡា

នៅ FedEx យើងប្ដេជ្ញានឹងខ្លួនឯងថា អ្វីដែលយើងធ្វើគឺត្រូវតែល្អបំផុត ហេតុនេះហើយទើបយើងមានមោទនភាពក្នុងការឧបត្ថម្ភព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យបំផុតក្នុងពិភពលោកមួយចំនួន រួមទាំង UEFA Champions League, ព្រឹត្តិការណ៍ PGA TOUR និង NFL។