ទំនុកចិត្តក្នុងការដឹកជញ្ជូន
ត្រូវបានផ្ដល់ទំនុកចិត្តក្នុងការដឹកជញ្ជូនពានរង្វាន់ UEFA Champions League
ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវការនៃ UEFA Champions League យើងទទួលបានទំនុកចិត្តក្នុងការនាំយកពានរង្វាន់ដ៏វិសេសវិសាលនេះទៅកាន់វគ្គផ្តាច់ព្រាត់ ក្នងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ថាមពលនៃបណ្តាញក្នុងតំបន់អឺរ៉ុបរបស់យើង បានមើលឃើញពីការធ្វើដំណើររបស់យើងចេញពី Stade de France ក្នុងទីក្រុងប៉ារីស ទៅកាន់ពហុកីឡដ្ឋានអូឡាំពិក Atatürk ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល និងកាលពីរដូវកាលមុនទៅកាន់ពហុកីឡដ្ឋាន Wembley នៅក្នុងទីក្រុងឡុងដ៍។
នៅរដូវកាលនេះ FedEx នឹងនាំយកពានរង្វាន់ពីទីស្នាក់ការកណ្តាលរបស់ UEFA នៅប្រទេសស្វីស ហើយដឹកជញ្ជូនវាទៅកាន់ ទីលានបាល់ទាត់ម៉ូនីក នៅក្នុងទីក្រុងម៉ូនីក មុនពេលចាប់ផ្ដើមការប្រកួត ដោយមានកីឡាករឆ្នើមនៅក្នុងក្រុមរបស់យើងដែលនឹងធានាថាវាទៅដល់គោលដៅរបស់វាដោយសុវត្ថិភាព និងទាន់ពេលវេលា។
មើលយើងធ្វើឱ្យវាកើតឡើងបានដោយរបៀបណា
ដឹកជញ្ជូនទៅកាន់ពហុកីឡដ្ឋាន Wembley នៅថ្ងៃប្រកួត
ឈប់នៅតំបន់អ្នកគាំទ្រផ្លូវការក្នុងទីក្រុងឡុងដ៏
បានទទួលពានពីទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងប្រទេសស្វីស
Outside the Box
កម្រងឯកសារ Outside the Box របស់យើង បង្ហាញពីរឿងរ៉ាវរបស់កីឡាករ អ្នកគ្រប់គ្រងក្រុម និងក្លឹប ដែលបានធ្វើឱ្យ់ UEFA Champions League មានភាពវិសេសវិសាល។ យើងស្វែងយល់ពីវិធីដែលពួកជោគជ័យ តាមរយៈការធ្វើការងារជាក្រុម និងការបង្កើតថ្មី ដែលអាចឱ្យពួកគេប្រកួតប្រជែងនៅក្នុងការប្រកួតរវាងក្លឹបដ៏ធំបំផុតនៅអឺរ៉ុប។
យើងបានស្ដាប់ការរៀបរាប់របស់លោក Mikhel Arteta អ្នកគ្រប់គ្រងក្រុម Arsenal អំពីសារៈសំខាន់នៃវប្បធម៌របស់ក្រុមទាំងមូល។ យើងសង្កត់ធ្ងន់លើគំនិតបង្កើតថ្មីនៃអាជីវកម្មរបស់ក្លឹប Real Sociedad de Football S.A.D។ ហើយយើងបើកបង្ហាញរឿងរ៉ាវរបស់កីឡាករខ្សែប្រយុទ្ធកំពុងឡើងជើងគឺ Mathys Tel ដែលលេងឱ្យក្លឹប FC Bayern Munich។
វិភាគចំណាត់ថ្នាក់កីឡាករក្នុង UEFA Champions League
សមត្ថភាពបំពេញការងារ គឺជាចំណុចសំខាន់ មិនថាចំពោះ FedEx ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាភស្តុភារសកល និងចំពោះកីឡាករឆ្នើមនៅក្នុង UEFA Champions League ឡើយ។ តំFedEx Performance Zone ផ្ដល់ជូននូវមធ្យោបាយសម្រាប់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់អាចវិភាគ និងប្រៀបធៀបកីឡាករកំពូលៗបាន និងទទួលបានស្ថិតិផ្នែកបច្ចេកទេសលេងបាល់ទាត់ពីអ្នកជំនាញផងដែរ។
ផ្តល់ក្ដីស្រឡាញ់របស់យើងចំពោះកីឡា
FedEx បានសហការជាមួយកម្មវិធីប្រកួតកីឡាដ៏ធំៗអស្ចារ្យមួយចំនួននៅជុំវិញពិភពលោក រួមទាំង NFL និងព្រឹត្តិការណ៍ PGA tour។ យើងប្តេជ្ញារួមគ្នាក្នុងការផ្តល់នូវឧត្តមភាពទាំងក្នុង និងក្រៅទីលាន។