ការដកចេញនូវការលើកលែងពន្ធក្នុងកម្រិតអប្បបរមារបស់អឺរ៉ុប៖ តើការផ្លាស់ប្តូរលើផ្នែកគយរបស់សហភាពអឺរ៉ុបនឹងប៉ះពាល់ដល់បញ្ញើទំនិញរបស់ខ្ញុំយ៉ាងដូចម្តេច?
ការយល់ដឹងអំពីការលើកលែងពន្ធក្នុងកម្រិតអប្បបរមារបស់សហភាពអឺរ៉ុប និងការផ្លាស់ប្តូរចំពោះពន្ធនាំចូល
ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 សហភាពអឺរ៉ុបនឹងដកចេញនូវការលើកលែងពន្ធក្នុងកម្រិតអប្បបរមា €150 សម្រាប់ការនាំចូល។ បញ្ញើទំនិញដែលមានតម្លៃទាប នឹងត្រូវបង់ពន្ធគយ €3 ក្នុងមួយជួរប្រតិវេទន៍ រួមជាមួយនឹងការទាមទារទិន្នន័យផលិតផលថ្មីមួយចំនួន។ ការណែនាំនេះ ពន្យល់អំពីអ្វីដែលកំពុងផ្លាស់ប្តូរ និងវិធីដែល FedEx គាំទ្រអនុលោមភាពសម្រាប់ការដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុប។
ទាញយកការណែនាំរបស់យើង
មើលថាតើកំណែទម្រង់គយសហភាពអឺរ៉ុបមានន័យដូចម្តេចសម្រាប់អាជីវកម្មរបស់លោកអ្នក។
អ្វីដែលយើងផ្ដល់ជូននៅទីនេះ
ការធ្វើបច្ចុប្បន្នភាពអំពីបទប្បញ្ញត្តិការដឹកជញ្ជូន
ទទួលបានព័ត៌មានថ្មីៗអំពីការផ្លាស់ប្ដូរសេវាកម្ម និងបទប្បញ្ញត្តិដឹកជញ្ជូនចុងក្រោយបំផុត ដើម្បីឈានមុខគេក្នុងដំណើរការដឹកជញ្ជូន។
ចុះឈ្មោះប្រើ FedEx eNews
បន្តតាមដានការផ្តល់ជូនពិសេស និងព័ត៌មានថ្មីៗដែលអាចប៉ះពាល់ដល់កញ្ចប់បញ្ញើទំនិញរបស់លោកអ្នក។
តើមានអ្វីកំពុងផ្លាស់ប្តូរចំពោះពន្ធគយសហភាពអឺរ៉ុប?
រហូតមកដល់ពេលនេះ ទំនិញនាំចូលដែលមានក្នុងបញ្ញើទំនិញមានតម្លៃពិតជាក់ស្ដែងមិនលើសពី €150 អាចនាំចូលក្នុងសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធលើការនាំចូលទេ ព្រោះស្ថិតក្រោមអ្វីដែលគេហៅថា "ការលើកលែងពន្ធក្នុងកម្រិតអប្បបរមា (de minimis)" ដែលជាការលើកលែងការបង់ពន្ធដែលកំពុងត្រូវបានអនុវត្ត។
ពន្ធគយចំនួន €3 សម្រាប់បញ្ញើទំនិញតម្លៃទាប ចាប់អនុវត្តពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026
ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 ការលើកលែងនេះនឹងត្រូវបញ្ចប់។ សម្រាប់ទំនិញនាំចូលដែលមានក្នុងបញ្ញើទំនិញមានតម្លៃពិតជាក់ស្ដែងមិនលើសពី €150 ពន្ធគយចំនួន €3 ក្នុងមួយជួរនៃប្រតិវេទន៍ការនាំចូលគយនីមួយៗ នឹងត្រូវបានអនុវត្ត (ដែលអាចមានទំនិញលើសពីមួយមុខ អាស្រ័យលើការចាត់ថ្នាក់ពន្ធគយ)។
ថ្លៃសេវាចាត់ចែងរបស់សហភាពអឺរ៉ុប
ក្រៅពីនេះ គណៈកម្មការអឺរ៉ុបក៏បានស្នើថ្លៃសេវាចាត់ចែងថ្មីទូទាំងសហភាពអឺរ៉ុបលើទំនិញតម្លៃទាប ដែលគេរំពឹងថានឹងមានការជូនជាដំណឹងនៅត្រឹមថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2026។ យើងនឹងចែករំលែកព័ត៌មានថ្មីភ្លាមៗ នៅពេលដែលមានព័ត៌មានបន្ថែម។
ករណីលើកលែង
-
សម្រាប់អ្នកទទួលដែលបានចុះបញ្ជីអាករតម្លៃបន្ថែមសម្រាប់ B2B (អាជីវកម្មរវាងក្រុមហ៊ុននិងក្រុមហ៊ុន) អត្រាពន្ធស្តង់ដានឹងត្រូវបានអនុវត្ត។
-
សម្រាប់បញ្ញើទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមិនបានលក់ក្រោមប្រព័ន្ធ IOSS នោះការបន្ធូរបន្ថយពន្ធគយអាចត្រូវបានអនុវត្ត។ (ទោះជាយ៉ាងណាក៏ដោយ សម្រាប់បញ្ញើទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានលក់ក្រោមប្រព័ន្ធ IOSS – គម្រោងច្រកចេញចូលតែមួយសម្រាប់ការនាំចូល ពន្ធគយចំនួន €3 នឹងត្រូវបានអនុវត្តក្នុងមួយជួរនៃប្រតិវេទន៍។)
ការទាមទារទិន្នន័យបន្ថែម
សម្រាប់ បញ្ញើទំនិញ B2C* ដែលនាំចូលទៅក្នុងដែនដីគយសហភាពអឺរ៉ុប ដោយមិនគិតពីតម្លៃទំនិញ (ដោយលើកលែងការនាំចូល B2B ដែលមានចុះឈ្មោះអាករលើតម្លៃបន្ថែម) គណៈកម្មការសហភាពអឺរ៉ុបកំពុងណែនាំលក្ខខណ្ឌតម្រូវថ្មី ដែលនឹងត្រូវបំពេញដោយអ្នកដាក់បញ្ញើទំនិញ រួមមាន៖
-
លេខសម្គាល់ផលិតផលរបស់អ្នកលក់ – លេខកូដមានតែមួយគត់របស់អ្នកលក់ដើម្បីកំណត់អត្តសញ្ញាណទំនិញ ជាធម្មតាជា SKU (កូដបញ្ជីសារពើភ័ណ្ឌ) ឬកូដទំនិញ ឬលេខកូដផលិតផល។
-
លេខសម្គាល់ផលិតផលរបស់អ្នកផលិតដែលមិនស្ដង់ដា – លេខកូដមានតែមួយគត់របស់ក្រុមហ៊ុនផលិត ឬអ្នកផ្គត់ផ្គង់ផលិតផល ដែលត្រូវបានកំណត់សម្រាប់ផលិតផលនីមួយៗ។
-
លេខកូដសម្គាល់ផលិតផលរបស់អ្នកផលិតដែលស្តង់ដា (ប្រសិនបើមានតែប៉ុណ្ណោះ) - ដែលកំណត់ដោយស្ថាប័នស្ដង់ដារឧស្សាហកម្មពិភពលោកក្នុងទម្រង់ជាបាកូដ នៅពេលដែលផលិតផលរបស់ក្រុមហ៊ុនផលិតបំពេញតាមស្តង់ដាពិភពលោកដែលបានកំណត់ដោយស្ថាប័នគ្រប់គ្រង។ បាកូដនេះ គឺដូចគ្នាសម្រាប់គ្រប់អ្នកលក់រាយទាំងអស់ដែលលក់ផលិតផលដូចគ្នាបេះបិទ។
យើងស្នើសុំជាខ្លាំងឲ្យបន្ថែមលេខសម្គាល់ផលិតផលទាំងបីប្រភេទនេះ ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 នេះតទៅ ដើម្បីជួយធានាការបញ្ចេញទំនិញដោយរលូនសម្រាប់បញ្ញើទំនិញតម្លៃទាបទៅកាន់សហភាពអឺរ៉ុប ដើម្បីត្រៀមខ្លួនសម្រាប់ ការដាក់កំហឹតឲ្យអនុវត្តនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2026 ខាងមុខ យោងតាមការណែនាំពីសំណាក់អាជ្ញាធរសហភាពអឺរ៉ុប។
*យោងតាមនិយមន័យរបស់គណៈកម្មាធិការអឺរ៉ុប បញ្ញើទំនិញ B2C សម្ដៅដល់បញ្ញើទំនិញដែលផ្ញើទៅកាន់អ្នកទទួល ដែលមិនមានចុះបញ្ជីអាករលើតម្លៃបន្ថែម។
FedEx ដែលដើរតួជាភ្នាក់ងាររៀបចំឯកសារសម្រាប់រត់ការពន្ធគយនៅពេលនាំចូលទៅក្នុងដែនសមត្ថកិច្ចគយរបស់សហភាពអឺរ៉ុប នឹងត្រូវដាក់បញ្ជូនឯកសារទាំងនេះទៅក្នុងការបញ្ចូលទិន្នន័យផ្នែកគយទៅឱ្យអាជ្ញាធរគយ នៅក្នុងអំឡុងពេលដំណើរការបញ្ចេញទំនិញពីគយ។
ទាញយក ការណែនាំអំពី PID របស់យើង ដើម្បីស្វែងយល់អំពីអ្វីគឺជា PID និងរបៀបផ្តល់វាសម្រាប់បញ្ញើទំនិញរបស់លោកអ្នកនៅក្នុងឧបករណ៍ដឹកជញ្ជូនរបស់យើង។
របៀបបញ្ចូល PID នៅក្នុងឧបករណ៍ដឹកជញ្ជូនរបស់យើង។
វិធានអាករតម្លៃបន្ថែមដែលមានស្រាប់សម្រាប់ការនាំចូលសហភាពអឺរ៉ុប មិនមានការផ្លាស់ប្តូរទេ។
ការលើកលែងអាករតម្លៃបន្ថែមសម្រាប់តម្លៃអប្បបរមា ត្រូវបានដកចេញនៅឆ្នាំ 2021 ហើយទំនិញទាំងអស់ដែលនាំចូលទៅក្នុងសហភាពអឺរ៉ុបត្រូវបង់អាករតម្លៃបន្ថែម ដោយមិនគិតពីតម្លៃនោះទេ។
ការណែនាំសម្រាប់អ្នកប្រើប្រាស់ និងឧបករណ៍មានអត្ថប្រយោជន៍
ការណែនាំអំពី PID
ការណែនាំជាជំហានៗសម្រាប់ការបញ្ចូល PID នៅក្នុងកម្មវិធី FedEx Ship ManagerTM នៅលើ fedex.com និងវិក្កយបត្រពាណិជ្ជកម្ម
ការណែនាំអំពី IOSS
ជំនួយសម្រាប់ការងារបញ្ចូលលេខ IOSS ទៅក្នុងឧបករណ៍ដឹកជញ្ជូន FedEx ផ្សេងៗ
FedEx Developer Portal
Regulatory API និង Ship API ដែលពាក់ព័ន្ធដែលបានធ្វើបច្ចុប្បន្នភាព ដែលអាចឱ្យលោកអ្នករក្សាទុក និងផ្ដល់ទិន្នន័យអនុលោមភាពតាមបទប្បញ្ញត្តិទៅតាមផលិតផលនីមួយៗ រួមជាមួយនឹងប្រតិវេទន៍ពន្ធគយ។
ឧបករណ៍សម្រាប់ការនាំចូលរបស់ FedEx
ដំណោះស្រាយដែលឥតគិតថ្លៃ ឆាប់រហ័ស និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការការគ្រប់គ្រងការបញ្ចេញទំនិញពីគយនូវទំនិញនាំចូលរបស់លោកអ្នក។
- មើលស្ថានភាពនៃការបញ្ចេញទំនិញនាំចូលរបស់លោកអ្នក
- ទទួលការជូនដំណឹងជាមុនអំពីទំនិញនាំចូលដែលនឹងមាននាពេលខាងមុខ
- បន្តទទួលបានការជូនដំណឹងអំពីសកម្មភាពបញ្ចេញទំនិញពីគយដែលមិនទាន់សម្រេច
- ដាក់បញ្ជូនឯកសារ និងការណែនាំអំពីការបញ្ចេញទំនិញពីគយដោយផ្ទាល់មកកាន់យើងខ្ញុំ
- ទាញយកឯកសារដែលទាក់ទងនឹងការបញ្ចេញទំនិញ
- បង់ពន្ធគយ និងអាករ
នៅពេលតម្រូវឱ្យធ្វើសកម្មភាព លោកអ្នកនឹងទទួលបានអ៊ីមែល ឬការជូនដំណឹងតាមទូរសព្ទអំពីជំហានបន្ទាប់ដែលចាំបាច់។ បន្តភ្ជាប់ និងរង់ចាំសាររបស់យើងខ្ញុំដើម្បីជួយធ្វើឱ្យបញ្ញើទំនិញរបស់លោកអ្នកបន្តដំណើរការដោយរលូន។
ត្រៀមខ្លួនមុនជានិច្ចសម្រាប់ការផ្លាស់ប្តូរ៖ មើលវគ្គសិក្ខាសាលាអនឡាញចុងក្រោយបំផុតរបស់យើង
ថ្មីៗនេះ យើងបានរៀបចំសិក្ខាសាលាអនឡាញសម្រាប់អតិថិជន ដែលពិភាក្សាអំពីការដកចេញនូវការលើកលែងពន្ធក្នុងកម្រិតអប្បបរមារបស់សហភាពអឺរ៉ុប ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 នេះ។ មើលកំណត់ត្រា ដើម្បីបន្តទទួលបានពត៌មានថាតើលក្ខខណ្ឌតម្រូវដែលកំពុងវិវត្តទាំងនេះអាចប៉ះពាល់ដល់ដំណើរការដឹកជញ្ជូនឆ្លងដែន និងដំណើរការអនុលោមភាពរបស់លោកអ្នកឬទេ។
សំណួរដែលសួរញឹកញាប់
ឥឡូវនេះ តម្រូវការប្រតិវេទន៍អាចនឹងអនុវត្តចំពោះបញ្ញើទំនិញរបស់លោកអ្នក។ វាប្រហែលជាចាំបាច់ក្នុងការធ្វើប្រតិវេទន៍ទំនិញរបស់លោកអ្នកទៅកាន់អាជ្ញាធរក្នុងដំណើរការផ្សេង ខុសពីដំណើរការដែលលោកអ្នកធ្លាប់បានធ្វើកាលពីមុន។ ប្រព័ន្ធឯកសារពាណិជ្ជកម្មអេឡិចត្រូនិក (ETD) របស់យើងធ្វើឱ្យដំណើរការកាន់តែប្រសើរសម្រាប់លោកអ្នក។
ជំហានដំបូង គឺត្រូវមានការយល់ព្រមជាមួយអតិថិជនរបស់លោកអ្នកថាតើអ្នកណានឹងទទួលខុសត្រូវក្នុងការបង់ប្រាក់សម្រាប់ថ្លៃទំនិញធំៗ ព្រមទាំងថ្លៃពន្ធគយ អាករ និងថ្លៃសេវាណាផ្សេងៗ។ វាត្រូវបានរ៉ាប់រងដោយលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ ដែលលោកអ្នកត្រូវរួមបញ្ចូលទៅក្នុងកិច្ចសន្យាលក់របស់លោកអ្នក ក៏ដូចជាវិក្កយបត្រពាណិជ្ជកម្មទំនិញផងដែរ។ ទីពីរ ក្នុងដំណាក់កាលដឹកជញ្ជូន លោកអ្នកត្រូវជ្រើសរើសលក្ខខណ្ឌដឹកជញ្ជូនរបស់ FedEx ដែលស្របនឹងកិច្ចព្រមព្រៀងដែលលោកអ្នកបានធ្វើជាមួយអតិថិជនរបស់លោកអ្នក។ ប្រើប្រាស់ជម្រើស ចេញវិក្កយបត្រទៅអ្នកដាក់បញ្ញើទំនិញ ដើម្បីទទួលបានវិក្កយបត្រ FedEx សម្រាប់ពន្ធគយ អាករ ថ្លៃសេវា និងការគិតថ្លៃបន្ថែមនានា ប្រសិនបើលោកអ្នកព្រមព្រៀងជាមួយអ្នកទិញថា កាតព្វកិច្ចដឹកជញ្ជូនជារបស់អ្នកលក់/អ្នកផ្ញើបញ្ញើ។
ដើម្បីចុះឈ្មោះប្រើប្រាស់ IOSS អ្នកលក់ភាគច្រើនដែលមិនមែននៅសហភាពអឺរ៉ុបនឹងត្រូវចាត់តាំងអន្តរការីដើម្បីចុះឈ្មោះ និងប្រកាសអាករលើតម្លៃបន្ថែម ជំនួសឱ្យពួកគេ លុះត្រាតែពួកគេត្រូវបានបង្កើតឡើងនៅក្នុងសហភាពអឺរ៉ុបដោយផ្ទាល់។ បន្ទាប់មក ពួកគេនឹងត្រូវផ្ដល់លេខ IOSS របស់ពួកគេទៅកាន់អ្នកធ្វើប្រតិវេទន៍គយ (FedEx)។
ប្រទេសក្នុងសហភាពអឺរ៉ុបរួមមាន៖ អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។
សូមចំណាំថា ក្រោមលក្ខខណ្ឌនៃពិធីសាររួមសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស អៀរឡង់ខាងជើង នឹងនៅតែជាផ្នែកមួយនៃតំបន់អាករលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុបសម្រាប់ទំនិញនានាដដែល។ នេះមានន័យថា ការផ្លាស់ប្តូរពន្ធអាករលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុប ក៏នឹងអនុវត្តចំពោះទំនិញដែលនាំចូលទៅប្រទេសអៀរឡង់ខាងជើង ចេញពីទីតាំងនានាជុំវិញពិភពលោកផងដែរ។
សហភាពអឺរ៉ុប កំពុងណែនាំថ្លៃសេវាដំណើរការទំនិញទូទាំងសហភាពអឺរ៉ុបលើកញ្ចប់បញ្ញើដែលមានតម្លៃទាប (ក្រោម 150 អឺរ៉ូ) ដូចខាងក្រោម៖
- ថ្លៃសេវាក្នុងមួយមុខទំនិញនីមួយៗ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូល និងដាក់ឱ្យធ្វើចរាចរក្នុងទីផ្សារដោយសេរី ឬ
- ថ្លៃសេវាត្រូវបានបញ្ចុះតម្លៃ ប្រសិនបើអ្នកនាំចូលក្នុងពេលទំនិញត្រូវបានអនុញ្ញាតឱ្យនាំចូល និងដាក់ឱ្យធ្វើចរាចរដោយសេរី ជាពាណិជ្ជករប្រភេទ Trust and Check ដែលប្រតិបត្តិការឃ្លាំងគយ សម្រាប់ការលក់ពីចម្ងាយ។ Trust and Check គឺជាគោលគំនិតថ្មីដែលផ្ដល់ទំនុកចិត្តលើពាណិជ្ជករ ដែលត្រូវបានណែនាំដោយកំណែទម្រង់គយរបស់សហភាពអឺរ៉ុប ដែលបង្កើតឡើងដោយផ្អែកលើស្ថានភាព AEO។
ចំនួនទឹកប្រាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ថ្លៃសេវាដំណើរការ នឹងត្រូវបានប្រមូលដោយអាជ្ញាធរគយជាតិ សម្រាប់សេវាកម្មដែលបានផ្តល់ជូនសម្រាប់ការបញ្ចេញទំនិញឲ្យចរាចរដោយសេរីនៅក្នុងទីផ្សារក្នុងស្រុក ដែលបានលក់ពីចម្ងាយ។ ថ្លៃសេវានេះមិនអាចស្នើសុំសងវិញបានទេ។
ពេលវេលា៖ វិធានការនេះត្រូវបានអនុម័តជាផ្នែកមួយនៃកំណែទម្រង់គយរបស់សហភាពអឺរ៉ុប។ ការអនុវត្ត ត្រូវបានរំពឹងថានឹងចាប់ផ្ដើមត្រឹមថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2026។
ក្នុងពេលជាមួយគ្នានេះ រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនបានចាត់វិធានការដើម្បីដាក់ចេញនូវថ្លៃសេវាដំណើរការការនាំចូលថ្នាក់ជាតិ លើទំនិញដែលមានតម្លៃទាប មុនពេលកំណែទម្រង់គយរបស់សហភាពអឺរ៉ុបដែលបានគ្រោងទុក។
- ប្រទេសរូម៉ានីបានអនុវត្ត «ពន្ធភស្តុភារកម្មជាតិ» ចំនួន 25 RON (ប្រហែល 5អឺរ៉ូ) សម្រាប់បញ្ញើទំនិញ B2C ទាំងអស់ដែលមានតម្លៃក្រោម 150 អឺរ៉ូ ដែលបានដឹកជញ្ជូនពីក្រៅសហភាពអឺរ៉ុប ទៅកាន់នៅប្រទេសរ៉ូម៉ានី ដោយមិនគិតពីទម្រង់នៃការនាំចូលនោះទេ។ ពន្ធលើភស្តុភារកម្មជាតិអនុវត្តចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2026 តទៅ។ បច្ចុប្បន្ននេះ មិនមានព័ត៌មានណាមួយនៅក្នុងច្បាប់រ៉ូម៉ានីដែលបង្ហាញថាពន្ធលើភស្តុភារកម្មជាតិនឹងត្រូវដកចេញនៅពេលដែលថ្លៃសេវាដំណើរការទំនិញទូទាំងសហភាពអឺរ៉ុបត្រូវបានអនុវត្តនោះទេ។
- ប្រទេសអ៊ីតាលី បានរួមបញ្ចូលថ្លៃសេវាដំណើរការចំនួន 2អឺរ៉ូ សម្រាប់ការនាំចូលដែលមានតម្លៃទាប នៅក្នុងច្បាប់ថវិកាឆ្នាំ 2026 របស់ខ្លួន ដែលត្រូវបានអនុម័ត និងចូលជាធរមានចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2026។ បន្ទាប់ពីមានការផ្អាកជាច្រើនលើក នៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2026 នេះ រដ្ឋាភិបាលបានសម្រេចការពន្យារពេលជាថ្មីនៃថ្លៃសេវានេះ ទៅថ្ងៃទី1 ខែតុលា ឆ្នាំ2026 វិញ។
- ប្រទេសបារាំង បានអនុវត្តថ្លៃសេវាចំនួន 2អឺរ៉ូ ក្នុងមួយជួរនៃប្រតិវេទន៍ (ថ្លៃរដ្ឋបាលគយ) សម្រាប់បញ្ញើទំនិញទាំងអស់ដែលបានបញ្ចេញពីគយក្នុងប្រភេទធម្មតា ចាប់ពីថ្ងៃទី1 ខែមីនា ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2026។ ថ្លៃសេវារបស់ប្រទេសបារាំង ត្រូវបានផ្អាកនៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2026 នេះ។
យើងកំពុងតាមដានការវិវត្តយ៉ាងយកចិត្តទុកដាក់ ហើយនឹងផ្ដល់ជូននូវព័ត៌មានថ្មីៗនៅពេលដែលមានព័ត៌មានបន្ថែម និងជាក់លាក់។
ទេ វាមិនមែនជាការគិតថ្លៃបន្ថែមរបស់ FedEx ទេ ប៉ុន្តែវាគឺជាថ្លៃសេវាតម្រូវឲ្យបង់ដោយរដ្ឋាភិបាល។
យោងតាមដំណើរការស្តង់ដាររបស់ FedEx នៅពេលនាំចូល FedEx នឹងបង់ប្រាក់ជំនួសទៅអាជ្ញាធរពាក់ព័ន្ធ ហើយនឹងប្រមូលប្រាក់ចំនួននោះវិញពីអតិថិជន។ ព័ត៌មានលម្អិតបន្ថែម នឹងត្រូវបានចែករំលែកនៅពេលដែលដំណើរការច្បាប់មានការវិវត្តទៀត។
ការផ្លាស់ប្ដូរនេះនឹងជួយបង្កើតឱ្យមានតុល្យភាពរវាងអ្នកលក់ដែលមិនមែននៅក្នុងសហភាពអឺរ៉ុប និងអាជីវកម្មនៅក្នុងសហភាពអឺរ៉ុបដែលបង់អាករលើតម្លៃបន្ថែម និងពន្ធគយលើទំនិញទាំងអស់។ ការធ្វើបែបនេះ គឺមានគោលបំណងដើម្បីកាត់បន្ថយលំហូរទំនិញដែលមានតម្លៃទាប ដែលពីមុនទទួលបានអត្ថប្រយោជន៍ពីការរួចពន្ធគយ និងស្របតាមកំណែទម្រង់គយរបស់សហភាពអឺរ៉ុប។
ការលើកលែងពន្ធក្នុងកម្រិតអប្បបរមារបស់សហភាពអឺរ៉ុប កំណត់ទំនិញ B2C ថាជាទំនិញដែលអ្នកទទួលមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមនៅក្នុងប្រទេសទីតាំងទិសដៅ។ តាមលក្ខណៈបច្ចេកទេស នេះត្រូវបានគេស្គាល់ជាថាជាការលក់ពីចម្ងាយ។
យោងតាមច្បាប់ថ្មី ចំនួនទឹកប្រាក់ទាំងនេះត្រូវតែទូទាត់នៅពេលដាក់បញ្ជូនប្រតិវេទន៍ការនាំចូលដោយអ្នកធ្វើប្រតិវេទន៍។
នៅក្នុងការអនុវត្ត ដើម្បីសម្រួល និងពន្លឿនការបញ្ចេញទំនិញពីគយ FedEx ធ្វើការបង់ពន្ធ និងអាករដែលត្រូវអនុវត្តទៅឱ្យអាជ្ញាធរគយសហភាពអឺរ៉ុប ហើយបន្ទាប់មកចេញវិក្កយបត្រទៅអ្នកនាំចូល/អ្នកទទួល ឬអ្នកដាក់បញ្ញើទំនិញ/អ្នកផ្ញើទំនិញ ដូចដែលមានការពន្យល់នៅខាងក្រោម។
ការទទួលខុសត្រូវចំពោះពន្ធគយលើការនាំចូល និងថ្លៃសេវាដំណើរការផ្សេងៗ គឺអាស្រ័យលើ IncoTerm© ដែលបានព្រមព្រៀងគ្នា និងភាគីណាដែលក្រុមហ៊ុនដឹកជញ្ជូននឹងគិតថ្លៃពន្ធគយ/អាករ។
- ក្រោមលក្ខខណ្ឌ កាតព្វកិច្ចដឹកជញ្ជូនលើអ្នកលក់/អ្នកផ្ញើបញ្ញើ (DDP) អ្នកលក់ (អ្នកដាក់បញ្ញើទំនិញ) បង់ពន្ធគយ/អាករ និងសេវាដំណើរការលើការនាំចូល
- ក្រោមលក្ខខណ្ឌ ការដឹកជញ្ជូនដល់ទីតាំង (DAP) អ្នកទទួល គឺជាអ្នកទទួលខុសត្រូវ ហើយនឹងបង់ថ្លៃទាំងនោះ
- ប្រសិនបើថ្លៃដឹកជញ្ជូន ត្រូវបានទូទាត់ពីអ្នកដាក់បញ្ញើទំនិញ ប៉ុន្តែថ្លៃពន្ធគយ/អាករត្រូវបានទូទាត់វិក្កយបត្រទៅអ្នកទទួលទំនិញ នោះអ្នកទទួលទំនិញគឺជាអ្នកបង់ប្រាក់
- សូមប្រាកដថា លក្ខខណ្ឌ IncoTerm © និងលក្ខខណ្ឌដឹកជញ្ជូនរបស់ FedEx ("ចេញវិក្កយបត្រទៅឱ្យអ្នកដាក់បញ្ញើទំនិញ" ឬ "ចេញវិក្កយបត្រទៅឱ្យអ្នកទទួល") គឺត្រូវគ្នា
បាទ/ចាស។ ប្រសិនបើអ្នកទទួលបានចុះបញ្ជីអាករលើតម្លៃបន្ថែមនៅក្នុងប្រទេសទីតាំងទិសដៅ នោះព័ត៌មានលម្អិតរបស់ពួកគាត់ (រួមទាំងលេខអាករលើតម្លៃបន្ថែម) គួរត្រូវបានរួមបញ្ចូលនៅលើវិក្កយបត្រពាណិជ្ជកម្ម និងអំឡុងពេលបង្កើតបញ្ញើទំនិញ ដើម្បីសម្រួលដល់ដំណើរការបញ្ចេញទំនិញពីគយ។
បាទ/ចាស សម្រាប់បញ្ញើ C2C លេខសម្គាល់ផលិតផល (PID) នឹងត្រូវការជាចាំបាច់ ដោយមិនគិតលើតម្លៃ C2C ដែលបានប្រកាសឡើយ។
សម្រាប់បញ្ញើ C2C ដែលមានតម្លៃក្រោម €45 គឺមិនជាប់ពន្ធគយ និងអាករទេ (អាស្រ័យលើការសម្រេចរបស់គយ)។
ដំណើរការគយស្តង់ដានៅតែបន្តអនុវត្តចំពោះបញ្ញើឯកសារ និងអំណោយ - ថ្លៃសេវាថេរចំនួន 3អឺរ៉ូ មិនត្រូវបានអនុវត្តទេ។
ពាក់ព័ន្ធនឹងបញ្ញើទំនិញផ្ញើត្រឡប់វិញ៖
ប្រសិនបើបញ្ញើទំនិញរបស់លោកអ្នកត្រូវបាននាំចូលទៅក្នុងសហភាពអឺរ៉ុប ហើយពន្ធគយ 3អឺរ៉ូ ត្រូវបានបង់នៅពេលនាំចូល ពន្ធគយនោះមិនអាចយកមកវិញបានទេ ប្រសិនបើទំនិញត្រូវបានបញ្ជូនត្រឡប់ទៅអ្នកផ្គត់ផ្គង់វិញក្រោយពេលទទួលបាន។ ក្រោមវិធានការជាធរមាន គេមិនអាចធ្វើមោឃភាពឯកសារនៃការបញ្ចេញទំនិញពីគយ ដើម្បីស្នើសុំការបង្វិលសងប្រាក់ក្នុងករណីនេះបានទេ។
បន្ថែមពីនេះ លេខសម្គាល់ផលិតផល (PID) នៅតែតម្រូវឱ្យមានសម្រាប់ការបញ្ចេញទំនិញពីគយលើបញ្ញើទំនិញ B2C ដែលផ្ញើត្រឡប់មកវិញ ទៅក្នុងសហភាពអឺរ៉ុប។ សូមចំណាំថា ដំណើរការសម្រាប់ការផ្ញើទំនិញត្រឡប់មកវិញទាំងនេះគឺកំពុងស្ថិតក្នុងដំណាក់កាលកំណត់នៅឡើយទេ។
អាចមានការប៉ះពាល់។ កម្រិតត្រួតពិនិត្យកាន់តែខ្ពស់ និងជំហានរដ្ឋបាលថ្មីអាចបណ្តាលឱ្យមានការពន្យារពេល ជាពិសេសនៅខែដំបូងៗនៃការអនុវត្ត។
ទេ។ ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2026 សេវាកម្ម FedEx Direct Distribution មិនអាចត្រូវបានប្រើប្រាស់សម្រាប់បញ្ញើទំនិញរួមបញ្ចូលគ្នាជាប្រភេទ B2C ដែលមានតម្លៃពិតជាក់ស្ដែងត្រឹម 150 អឺរ៉ូ ឬតិចជាងនេះក្នុងអ្នកទិញម្នាក់ៗបានទៀតឡើយ។ ដើម្បីបន្តប្រើប្រាស់ FedEx Direct Distribution បញ្ញើទំនិញរួមបញ្ចូលគ្នាជាប្រភេទ B2C ត្រូវមានតម្លៃលើសពី 150 អឺរ៉ូ ឬបញ្ញើទំនិញត្រូវតែផ្ញើទៅកាន់អាជីវកម្មដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមនៅក្នុងប្រទេសទីតាំងទិសដៅ។ សូមចំណាំថា អ្នកដាក់បញ្ញើទំនិញត្រូវទទួលខុសត្រូវចំពោះការកំណត់អត្តសញ្ញាណ និងបែងចែកបញ្ញើទំនិញទាំងនេះដាច់ដោយឡែក មុនពេលដាក់បញ្ចូលគ្នា។ ប្រសិនបើ FedEx រកឃើញបញ្ញើទំនិញរួមបញ្ចូលគ្នាជាប្រភេទ B2C ដែលមានតម្លៃតិចជាង 150 អឺរ៉ូ ក្នុងការដឹកជញ្ជូនបញ្ចូលគ្នា IPD នោះការដាក់បញ្ចូលគ្នាទាំងមូលនឹងត្រូវបញ្ជូនត្រឡប់ទៅប្រភពដើមវិញ។
គណៈកម្មការសហភាពអឺរ៉ុប បានអនុញ្ញាតឱ្យផ្ដល់លេខសម្គាល់ផលិតផលចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2026 ដើម្បីជួយត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរ។ ការចែករំលែកទិន្នន័យនេះឱ្យបានលឿន គឺជាការអនុវត្តអាជីវកម្មដ៏ល្អ។ វាជួយពួកយើងក្នុងការត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូររួមគ្នា។ ការប្រើប្រាស់រយៈពេលចន្លោះពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 1 ខែវិច្ឆិកា ដើម្បីធ្វើតេស្តិ៍លើការរួចរាល់នៃប្រព័ន្ធ គឺធានាបាននូវការផ្លាស់ប្តូរដោយរហូននៅពេលបទប្បញ្ញត្តិនេះចូលជាធរមាន។ ការធ្វើអនុលោមភាពបានទាន់ពេលវេលា គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់របស់លោកអ្នក និងបង្ការការពន្យារពេលបញ្ញើទំនិញដែលអាចកើតមាន និងការឃាត់បញ្ញើទំនិញទុកដោយគយដែលអាចនឹងកើតឡើងនៅខែវិច្ឆិកាខាងមុខ។
សន្ទានុក្រម
បញ្ញើទំនិញ B2C៖ ដែលអតិថិជនមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែម។
ការលើកលែងពន្ធក្នុងកម្រិតអប្បបរមារបស់សហភាពអឺរ៉ុប៖ ការលើកលែងពន្ធគយលើការនាំចូលសម្រាប់ទំនិញតម្លៃទាប បានដកចេញចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2026 កន្លងមក។
ការលក់ពីចម្ងាយ៖ ការលក់ពីចម្ងាយ កើតឡើងនៅពេលដែលទំនិញត្រូវបានដឹកជញ្ជូនចេញពីទីតាំងនៅក្រៅសហភាពអឺរ៉ុបដោយផ្ទាល់ទៅកាន់អតិថិជននៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែម ដោយអ្នកលក់ ឬប្រព័ន្ធជាអ្នករៀបចំ ឬសម្រួលដំណើរការដឹកជញ្ជូនទំនិញ។ លក្ខណៈវិនិច្ឆ័យសំខាន់ៗគឺសាមញ្ញ៖ ប្រតិបត្តិការហិរញ្ញវត្ថុ (ការទូទាត់ប្រាក់) និងការដឹកជញ្ជូនទំនិញ ត្រូវបានចាត់ចែងតាមរយៈប្រព័ន្ធលក់ (ឧទាហរណ៍ ទីផ្សារលើអ៊ីនធឺណិត ឬហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក)។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ សន្ធិសញ្ញាអន្តរជាតិរវាងប្រទេស/សហភាពពីរ ឬច្រើន ដែលត្រូវបានរៀបចំដើម្បីកាត់បន្ថយ ឬលុបបំបាត់ឧបសគ្គពាណិជ្ជកម្ម។
លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ©៖ ស៊េរីនៃច្បាប់ 11 ចំណុចដែលមានការទទួលស្គាល់ជាអន្តរជាតិក្នុងទម្រង់អក្សរកាត់បីតួ ដែលបោះពុម្ពផ្សាយដោយសភាពាណិជ្ជកម្មអន្តរជាតិ (ICC) ដែលកំណត់ការទទួលខុសត្រូវរបស់អ្នកទិញ និងអ្នកលក់។
IOSS៖ ការនាំចូលតាមច្រកចេញចូលតែមួយ – ថ្នាលអេឡិចត្រូនិករបស់សហភាពអឺរ៉ុបដើម្បីសម្រួលការប្រមូលអាករលើតម្លៃបន្ថែម សម្រាប់ការលក់ទំនិញនាំចូលទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ (B2C) ដែលមានតម្លៃមិនលើសពី 150 អឺរ៉ូ។
PID៖ លេខកូដសម្គាល់ផលិតផល – លេខកូដដែលប្រើដើម្បីកំណត់អត្តសញ្ញាណផលិតផលនីមួយៗ ដែលផ្តល់ដោយអាជីវករ ឬក្រុមហ៊ុនផលិត។
ការដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុបបែបឆ្លាតវៃ ចាប់ផ្តើមនៅទីនេះ
ស្វែងយល់អំពីរបៀបដែល FedEx ជួយឱ្យលោកអ្នកអាចដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុបបានរហ័ស និងប្រកបដោយទំនុកចិត្ត ដែលគាំទ្រដោយសេវាកម្មបញ្ចេញទំនិញពីគយដោយអ្នកជំនាញ និងសេវាកម្មដឹកជញ្ជូនដែលអាចបត់បែនបាន។
ធនធានបទប្បញ្ញត្តិសំខាន់ៗសម្រាប់ការដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប
នៅ FedEx យើងប្តេជ្ញាផ្ដល់ជូនលោកអ្នកនូវធនធាន និងជំនួយដែលលោកអ្នកត្រូវការ ដើម្បីដឹកជញ្ជូនទំនិញរបស់លោកអ្នកឆ្លងកាត់ព្រំដែននានា។
បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ថ្មី
EUDR ថ្មីដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប គឺតម្រូវឱ្យអ្នកនាំទំនិញចូល ឬចេញពីសហភាពអឺរ៉ុប ត្រូវធានាថាទំនិញទាំងអស់អនុលោមតាមការទាមទារនៃបទប្បញ្ញត្តិនេះ។
ព័ត៌មានសំខាន់អំពីអនុលោមភាព ICS2
ស្វែងយល់អំពីការទាមទារសុវត្ថិភាពគយដែលចាំបាច់ នៅពេលដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុប អៀរឡង់ខាងជើង ន័រវែស ឬស្វីស។
ច្បាប់អាករលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុបសំខាន់ៗដែលអាជីវកម្មទាំងអស់ត្រូវដឹង
ទាំងនេះ គឺជាឯកសារជំនួយពាក់ព័ន្ធនឹងអាករលើតម្លៃបន្ថែមសម្រាប់អាជីវកម្មទាំងអស់ ជាពិសេសសម្រាប់អ្នកលក់បែប B2C (អាជីវកម្មរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់) នៅក្រៅសហភាពអឺរ៉ុប និងអាជីវកម្មក្នុងសហភាពអឺរ៉ុបដែលលក់ទៅឱ្យអ្នកប្រើប្រាស់ក្នុងសហភាពអឺរ៉ុប។
វិធីដែល FedEx ជួយលោកអ្នកក្នុងការត្រៀមខ្លួន
FedEx ផ្ដល់ជំនួយទាំងស្រុងក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរនេះ ជាមួយឧបករណ៍ និងជំនាញរបស់យើង រួមមាន៖
-
ការផ្ដល់ជំនួយផ្នែកបញ្ចេញទំនិញពីគយ – FedEx ដើរតួជាភ្នាក់ងាររៀបចំឯកសារសម្រាប់រត់ការពន្ធគយ និងដាក់បញ្ជូនទិន្នន័យចាំបាច់ទៅកាន់អាជ្ញាធរសហភាពអឺរ៉ុប
-
Electronic Trade Documents (ETD) – ដើម្បីផ្ញើឯកសារគយតាមប្រព័ន្ធអេឡិចត្រូនិក និងជួយកាត់បន្ថយការពន្យារពេល
-
បច្ចុប្បន្នភាព និងការណែនាំអំពីបទបញ្ញត្តិជាបន្តបន្ទាប់ ដើម្បីជួយលោកអ្នកក្នុងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរផ្នែកគយរបស់សហភាពអឺរ៉ុប
ដំណោះស្រាយនៃការដឹកជញ្ជូនតាមការចង់បាន និងការបញ្ចេញទំនិញពីគយ ដោយប្រើប្រាស់មុខងារការគ្រប់គ្រងពន្ធគយ
យើងផ្តល់ការណែនាំពីអ្នកជំនាញ ការបញ្ចេញទំនិញពីគយយ៉ាងរលូន និងដំណោះស្រាយដឹកជញ្ជូនផ្សេងៗ ដើម្បីជួយលោកអ្នកក្នុងការស្វែងយល់ពីភាពស្មុគស្មាញនៃការផ្លាស់ប្ដូរពន្ធគយនៅសហរដ្ឋអាមេរិក។ ក្រុមការងារពិសេសរបស់យើងនៅទីនេះដើម្បីជួយលោកអ្នកក្នុងការធ្វើឱ្យការដឹកជញ្ជូនអន្តរជាតិរបស់អ្នកមានប្រសិទ្ធភាព អនុលោមភាព និងសន្សំសំចៃ។
ការណែនាំពីអ្នកជំនាញ
អ្នកជំនាញក្នុងការបញ្ចេញទំនិញពីគយរបស់យើងជួយឱ្យដំណើរការនាំទំនិញចូលរបស់លោកអ្នកមានភាពសាមញ្ញ ដែលធានាបាននូវការទុកចិត្តរាល់ការដឹកជញ្ជូនជាមួយយើង។
សេវាកម្មដឹកជញ្ជូន
សេវាកម្មថ្ងៃជាក់លាក់ដែលទំនិញមកដល់របស់យើង រួមបញ្ចូលទាំងល្បឿនដែលប្រកួតប្រជែង និងតម្លៃដែលគួរឱ្យទាក់ទាញ ដើម្បីគាំទ្រដល់ភាពរីកចម្រើននៃអាជីវកម្មរបស់លោកអ្នក។